"បង Tae ជួយផង" Jimin ដោយឃើញថាអ្នកដែលចេញមកពីក្នុងឡានជាបងរបស់គេហើយក៏ប្រញាប់ស្រែកឲ្យគេជួយយ៉ាងលឿន
"ឯងកុំមកចេះដឹង"ជនបិទមុខ បានទាញយកកូនកាំបិតដែលនៅនឹងចង្កេះចេញមក
"បើពួកយើងចង់ចេះតើវាយ៉ាងម៉េច" Jungkook ដែលចុះមកតាមក្រោយក៏និយាយឌឺដងទៅជនបិទមុខទាំងពីរនាក់វិញ
"Jimin ឆាប់មកនេះមក" taehyung ហៅ Jimin ឲ្យមកនៅក្រោយខ្លួនដើម្បីឲ្យគេបានចាត់ការជាមួយពួកដែលបានចាប់រាងតូចទាំងពីរ
"បាទតោះ Hobi "Jimin តបរួចហើយក៏ដើរទៅកាន់ដៃរាងតូច Hobi មកជាមួយ ពួកគេក៏បានដើរទៅម្ខាងឯ taehyung នឹង jungkook វិញស្រាប់តែពួកជនបិទមុខបានមករកវាយពួកគេទាំងកម្រោលតែក៏សំណាងដែលពួកគេគេចទាន់។ ដោយសារតែពួកដែលបិទមុខចេះតែមករករឿងជម្លោះក៏បានកើតឡើងអស់រយៈពេលជាងកន្លះម៉ោងទើប taehyung នឹង jungkook អាចបង្កា្របពួកនោះឲ្យដួលបាន។
"ពួកឯងគ្មានសិទ្ធិអីមកប៉ះពាល់មនុស្សរបស់យើងទេ" taehyung និយាយគម្រាមទៅពួកដែលបិទមុខដែលពេលនេះកំពុងតែទ្រោមខ្លួនយ៉ាងដំណំ
"បានហើយអា Tae ទុកពួកវាឲ្យប៉ូលិសទៅយើងត្រឡប់ទៅវិញ" jungkook ដើរមកជិតនឹងទះស្មារ taehyung ហើយក៏ដើរមកកាន់ឡានវិញ។ស្របពេលដែលរាងក្រាស់ទាំងពីរដើរចេញមកកាន់ឡានក៏មានជនបិទមុខម្នាក់ដែលបានចាប់កាំបិតដែលរបួតពីដៃនោះមកកាន់នឹងក្រោកឈរឡើងវិញដើរមកតាមពីក្រោយរាងក្រាស់ទាំងពីរ។
"យ៉ាងម៉េចហើយមានកើតអីត្រង់ណាដែរទេនឹង" taehyung ដើរមកដល់ក៏សួរទៅរាងតូចទាំងពីរ
"ពួកខ្ញុំមិនអីទេបងប្រុសចុះបងប្រុសវិញមានរបួសត្រង់ណាទេ" Jimin
"ហុឺយហេតុតែយើងមិនមែនជាបងគេអញ្ជឹងហើយគេមិនបារម្ភពីយើងសោះ" jungkook និយាយទាំងធ្វើមុខស្រពោនគួរឲ្យអាណិត
"ហើយវាស្អីឯងនឹង jungkook " taehyung
"គឺគ្មានស្អីទេយើងឆាប់ទៅវិញទៅ" jungkook
"លោក jungkook ខ្ញុំសុំទៅជាមួយផង" Jimin ដោយឃើញថា taehyung ដូចជាចង់និយាយអីជាមួយនឹង Hobi គេក៏សុំ jungkook ទៅជាមួយដែរ។
"ចុះយើងនោះ Jimin " Hobi ដែលនៅស្ងៀមមិនមាត់មិនកអីនោះក៏សួរឡើងមកព្រោះថាមកជាមួយគ្នាហើយចង់ចោលគេឬ
"ឯងទៅជាមួយបង Tae ទៅបើសិនជាមានរឿងអ្វីកើតឡើងយើងការពារឯងមិនបានទេ" Jimin និយាយហើយក៏ដើរទៅរក jungkook ទុកឲ្យ Hobi នៅធ្វើមុខឆ្ងល់ៗ
"យ៉ាងម៉េចមិនហ៊ានទៅជាមួយបងទេឬ" taehyung
"ឆ្កួតទេហីបងស្អីរបស់លោក" Hobi និយាយទាំងឆ្ងល់នេះគេកើតអីនឹង
"បានហើយបងជូនអូនទៅផ្ទះវិញ" taehyung
"លោកក្ដៅខ្លួនឬយ៉ាងម៉េចនឹង" Hobi ក៏លើកដៃទៅស្ទាបថ្ងាស់របស់រាងក្រាស់ដើម្បីវាស់កម្ដៅ ឯ taehyung វិញញញឹមបិទមាត់មិនជិតពេលឃើញរាងតូចបែបនេះតែស្នាមញញឹមក៏ស្រាប់តែបាត់ទៅវិញភ្លាមព្រោះថាមានមនុស្សម្នាក់ដើរមកជិតពួកគេហើយក៏លើកកាំបិតដែលសស្ញាចមើលទៅពិតជាមុតខ្លាំងណាស់រកមកចាក់រាងតូចដែលឈរឲ្យខ្នងបែរមុខនៅចំមុខរាងក្រាស់។
" Hobi ប្រយ័ត្ន" taehyung ស្រែកឡើងនឹងចាប់បង្វិលរាងតូចឲ្យមកម្ខាងចំណែកឯខ្លួនរបស់គេបានយកទៅពាំងឲ្យរាងតូចក៏ត្រូវបានកាំបិតចាក់ចំផ្នែកខាងក្រោយមួយទំហឹងតាមកម្លាំងអ្នាកដែលកាន់កាំបិត
"អាយ.." Hobi ដោយសារតែគេមានមាឌតូចអញ្ជឹងហើយរាងក្រាស់អាចចាប់គេបង្វិលបានយ៉ាងងាយ
"បង Tae " Jimin ដែលដើរទៅជាមួយ jungkook ក៏ងាកមកវិញពេលឮសំឡេងស្រែករបស់ taehyung
"អា Tae " jungkook ដោយងាកមកឃើញថារាងក្រាស់ត្រូវបានគេចាក់នឹងកាំបិតជាប់គេក៏រត់មកវិញវាយអ្នកដែលចាក់មិត្តខ្លួនសន្លប់ភ្លាមៗ
"លោកលោកដឹងខ្លួនឡើង"Hobi ដោយសារតែភ្លាមៗរាងក្រាស់ក៏ដួលចុះធ្វើឲ្យគេភ័យជាខ្លាំងឯទឹកភ្នែកក៏ស្រក់ចុះមកដោយមិនដឹងខ្លួន
"ឈាម លោកបើកភ្នែកឡើង ហុឹក ហុឹក " Hobi ពេលលើកដៃមកឃើញថាដៃរបស់គេសុទ្ធតែឈាមឯរាងក្រាស់វិញមិនមាត់រកគេទៀតនោះធ្វើឲ្យគេកាន់តែភ័យលើសដើម
"Hobi អូនកើតអីដែរទេ" taehyung បើកភ្នែកមកតិចៗឃើញថារាងតូចកំពុងតែយំអោបគេក៏សួរឡើងទាំងលំបាក
"ខ្ញុំមិនកើតអីទេលោកកុំកើតអីណា" Hobi
"បង Tae " Jimin រត់មកជាមួយនឹង jungkook
"ឈាមច្រើនណាស់លោកតេហៅឡានពេទ្យមក" Jimin ដោយឃើញឈាមចេញមកច្រើនគេស្លន់ធ្វើអ្វីមិនត្រូវក្រៅពីឲ្យ jungkook តេហៅឡានពេទ្យឲ្យមកជួយសង្រ្គោះ
" Hello គ្រូពេទ្យជួយផងទីនេះមានអ្នកជំងឺនៅតាមដងផ្លូវ" jungkook តេហៅឡានពេទ្យហើយមិនយូរប៉ុន្មានឡានពេទ្យក៏បានមកដល់នឹងលើករាងក្រាស់ដាក់ឡានយកទៅមន្ទីរពេទ្យឯ jungkook ក៏នាំងរាងតូចទាំងពីរជិះឡានរបស់គេមកមន្ទីរពេទ្យតាមក្រោយឡានពេទ្យ។ ឡានពេទ្យក៏បានមកដល់មន្ទីរពេទ្យឯក្រុមគ្រូពេទ្យក៏អូស taehyung ចូលទៅបន្ទប់សង្រ្គោះបន្ទាន់ព្រោះតែរាងក្រាស់ហូរឈាមច្រើនពេក ។
"តើគេអាចកើតរឿងអ្វីដែរទេហុឹកៗ" Hobi យំសួរទៅមិត្តរបស់ខ្លួនទាំងបារម្ភពីរាងក្រាស់
"គាត់នឹងមិនអីទេឯងកុំបារម្ភអីបើគាត់ដឹងឯងយំបែបនេះគាត់នឹងពិបាកចិត្តហើយ" Jimin និយាយលួងលោមទៅកាន់រាងតូចវិញ
"មកពីយើងកុំអីក៏គេមិនបែបនេះដែរហុឹកៗ" Hobi នៅតែយំបន្ទោសខ្លួនឯងបើសិនជារាងក្រាស់មិនមករងគេទេប្រហែលជាគេមិនមកចូលបន្ទប់សង្រ្គោះបែបនេះទេ
"កុំបន្ទោសខ្លួនឯង Hobi បើសិនជាអា Tae ដឹងវាប្រហែលជាមិនសប្បាយចិត្តទេ" jungkook ដោយឃើញថា Jimin លួងរាងតូចមិនបាត់យំគេក៏ជួយលួងម្នាក់ទៀត ។ មិនយូរប៉ុន្មានគ្រួសាររបស់រាងតូចនឹងរាងក្រាស់ក៏មកដល់ព្រោះថាពួកគេបានតេប្រាប់ថារាងក្រាស់ត្រូវរបួសចូលមន្ទីរពេទ្យ។
"ក្មួយ min កូន Tae យ៉ាងម៉េចហើយ"លោកស្រីគីម មកដល់ភ្លាមក៏សួរទៅ Jimin ដែលកំពុងតែអង្គុយរង់នៅមុខបន្ទប់សង្រ្គោះ
"បាទអ៊ំស្រីគ្រូពេទ្យមិនទាន់ចេញមកទេ" Jimin
"ចុះក្មួយវិញមានត្រូវរបួសត្រង់ណាទេ"លោកគីម សួរទៅរាង Jimin ទាំងព្រួយបារម្ភ
"បាទក្មួយមិនបានកើតអីទេលោកអ៊ំ" Jimin
"កូន bi កើតអីឬអត់នឹងកូន"លោកស្រីជុងមកដល់ក៏អោបរាងតូចនឹងសួរនាំរាងតូចទាំងក្ដីព្រួយបារម្ភ
"ម៉ាក់កូនមិនបានកើតអីទេម៉ាក់" Hobi អោបម្ដាយយ៉ាងណែននឹងនិយាយប្រាប់គាត់ថាគេមិនបានកើតអីទេ
"មានរឿងអ្វីកើតឡើងទៅ Hobi " yoongi ដែលមកជាមួយឃើញប្អូនរបស់គេយំផងក៏សួរទៅរាងតូចដោយក្ដីព្រួយបារម្ភនឹងចង់ដឹងពីបញ្ហារដែលកើតឡើងមុននេះ។តែក៏គាប់ជួនគ្រូពេទ្យក៏ចេញមកល្មម
"លោកគ្រូពេទ្យតើកូនខ្ញុំគេយ៉ាងម៉េចហើយ" លោកស្រីគីម នឹង លោកគីម សួរទៅគ្រូពេទ្យដែលចេញមកដោយក្ដីបារម្ភពីកូនតាមទឹកចិត្តជាឪពុកម្ដាយ
"បាទគាត់រួចផុតពីគ្រោះថ្នាក់ហើយតែប្រហែលជាមិនទាន់ដឹងខ្លួននោះទេព្រោះគាត់បានបាត់បង់ឈាមច្រើនពេក"លោកគ្រូពេទ្យ
"ចុះពួកខ្ញុំអាចចូលទៅខាងក្នុងបានទេលោកគ្រូពេទ្យ" jungkook
"បាទបានសូមអញ្ជើញ" លោកគ្រូ ក្រោយពីលោកគ្រូពេទ្យអនុញ្ញាតឱ្យចូលបានហើយពួកគេទាំងអស់គ្នាក៏ចូលទៅមើលរាងក្រាស់នៅខាងក្នុងសូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏
សរសេរដោយ: IN RANEY
STAI LEGGENDO
ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ )
Romanzi rosa / ChickLitkim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវិញ Taehyung &Hobi Jungkook & Jimin