Wow

234 32 4
                                    

" Hobi taehyung jungkook Jimin ឆាប់ចូលមកក្នុងមក " អ្នកស្រីគីម
"បាទ "
______

" អ៎ពួកគេចូលមកហើយ "លោកគីម ឃើញក្មេងៗចូលមកដល់ហើយគាត់ក៏រៀបរឹកពារដើម្បីត្រៀមនិយាយ
" ក្មេងៗមកដល់ហើយឆាប់នាំគ្នាអង្គុយចុះមក " លោកជុង
" ប៉ាឮមិញនេះថា Jimin jungkook ជាសង្សារនឹងគ្នាផងហ្អេស " លោកគីម បោះសំណួរនេះសួរទៅក្មេងៗដែលអង្គុយនៅទល់មុខរបស់គាត់ Jimin គេបុកពោះជាខ្លាំងព្រោះខ្លាចថានឹងមានរឿងមិនល្អកើតឡើងនៅពេលគាត់បានដឹងបែបនេះ
" បាទ ពិតមែនហើយ "jungkook ឆ្លើយទាំងគ្មានស្ទាក់ស្ទើរអីបន្តិចទេខុសដាច់ពីរាងតូចដែលកំពុងសម្លឹងមើលមុខនាយទាំងអារម្មណ៍មិនស្រួល
" ហ្អឹស~ នេះពួកឯងគិតអីនឹងដែលទៅស្រឡាញ់ប្រុសដូចគ្នានឹង "លោកគីម
" មិនបានគិតអីច្រើនទេស្រឡាញ់គឺស្រឡាញ់ហើយ"jungkook  កែវភ្នែកស្មោះត្រង់បញ្ជាក់ថារាងក្រាស់និយាយមកគឺពិតប្រាកដមិនបានភូតកុហក់
" ស្រឡាញ់! ស្រឡាញ់របៀបក្មេងលេងបាយឡុកបាយឡរមិនបានប៉ុន្មានក៏បែបគ្នានឹងឬ"លោកគីម ដោយសារតែរាងតូចជាក្មួយរបស់លោកទើបគាត់សួរដេញដោលមិនឈប់ណាមួយរាងតូចក៏គ្មានអ្នកណាក្រៅពីគ្រួសារគីមដែរ
" ខ្ញុំស្រលាញ់គិតជាគូរអនាគតមិនបានគិតថាស្រឡាញ់ហើយបែកដូចលោកពូនិយាយទេ"jungkook រាងតូចនៅស្ងាត់មិនព្រមនិយាយអ្វីដដែលឯរាងក្រាស់ក៏និយាយត្រង់ៗមកចំពោះក្ដីស្រឡាញ់របស់គេទៅលើរាងតូច
" រួចចុះក្មួយ មីន តើគិតយ៉ាងម៉េច "លោកគីម
" ខ្ញុំ..ខ្ញុំ..ខ្ញុំក៏អញ្ចឹងដែរលោកអ៊ំ "Jimin ដំបូងរាងទាកទើមិនហ៊ានឆ្លើយប៉ុន្មានទេតែដោយក្ដីស្នេហាស្មោះត្រង់របស់ខ្លួននឹងរាងក្រាស់ពិតជាស្មោះស្មាក់ពិតមែននោះទើបរាងតូចដាច់ចិត្តនិយាយ
" រួចចុះបើស្នេហាពួកឯងបែបនឹងតើពួកឯងហ៊ានយកអ្វីមកសម្អាងទេ "លោកគីម
" បើលោកពូមិនយល់ទាស់ទេនឹងមិនប្រកាន់ទោសអូសដំណើរទេ ខ្ញុំសុំស្ដីដណ្ដឹង park Jimin ពីលោកពូនៅថ្ងៃនេះតែម្ដងតើបានទេ "jungkook មួយប្រយោគនេះធ្វើឲ្យលោកគីមពេញចិត្ត jungkook ជាខ្លាំងព្រោះតែរាងក្រាស់ក្លាហានមិនចេះនិយាយលេងឬរកលេសដោះសារដើម្បីរួចខ្លួនឡើយ រាងតូច Jimin ឮហើយពិតជារំភើបខ្លាំងណាស់មិននឹកស្មានថារាងក្រាស់ហ៊ាននិយាយដល់ថ្នាក់នឹងឡើយ
" Jungkook បងកុំនិយាយលេងច្រើនពេករឿងម៉េចនឹងអាច...." Jimin គិតថាលោកគីមប្រហែលជាមិនយល់ព្រមទេទើបរាងប្រញ៉ាប់ហាមឃាត់រាងក្រាស់
" បងនិយាយការពិត លោកពូគិតយ៉ាងម៉េចដែរ បើសិនជាសុំស្ដីដណ្ដឹង Jiminនោះ "jungkook
" ឯងគិតថាមកសុំដណ្ដឹងក្មួយយើងដោយគ្មាន ចាស់ទុំនឹងមេបារមកជាមួយសោះអញ្ចឹងហ្អេស "លោក គីម
" ខ្ញុំលោកប៉ាខ្ញុំធ្វើមេបារឲ្យ jungkook ដើម្បីចូលស្ដី Jimin  "taehyung នាយលើកដៃជួយមិត្តដែលកំពុងតែធ្លាក់ទឹកមុខ
" នៅមានខ្ញុំទៀតខ្ញុំក៏សុំធ្វើជាអ្នកសុំចូលស្ដី Jimin ឲ្យលោក jungkook ដែរ "Hobi
" ខ្ញុំក៏ចូលរួមដែរ "yoongi
" បើដូច្នេះទៅហើយទុកឲ្យខ្ញុំនឹងភរិយាធ្វើជាមេបារចាស់ទុំសុំស្ដីដណ្ដឹងក្មួយមីនឲ្យទៅលោកក្មួយខាងណោះទៅចុះតើលោកនឹងអ្នកស្រីគិតយ៉ាងម៉េចដែរ"លោកជុង ឃើញក្មេងៗស្រឡាញ់គ្នាដល់ម្លឹងទៅហើយគាត់ជួយជ្រោមឲ្យដែរទៅដើម្បីកុំឲ្យមានការខឹងស្អប់គ្នា
" បើលោកនឹងអ្នកស្រី សុំចូលស្ដីទៅហើយខ្ញុំក៏យល់ព្រមដែរ " លោកគីម ក៏ញញឹមចេញមកគាត់គ្រាន់តែចង់សាកចិត្តមើលថាតើ jungkook ស្រឡាញ់រាងតូចពិតមែនឬអត់តែចម្លើយដែលលោកបានមកវាក៏សមនឹងចិត្តរបស់លោកពិតមែន
" ចូលរួមត្រេកអរផង jungkook ឯងបានមនុស្សដែលឯងស្រឡាញ់ហើយ តែហាមធ្វើឲ្យប្អូនយើងខូចចិត្តឲ្យសោះមិនអញ្ចឹងទេយើងនឹងសម្លាប់ឯងហើយទោះឯងជាមិត្តយើងក៏ដោយ"taehyung
" យើងដឹងហើយគិតតែពីខ្លួនឯងទៅ " jungkook
" អបអរផងឯង ដែលបានមនុស្សដែលឯងស្រឡាញ់មកថែរក្សា "Hobi រាងតូចបានត្រឹមញញឹមអៀនប្រៀនមិនតបតអ្វីទាំងអស់
" អ៊ំសម្រេចចិត្តលើកឯងឲ្យទៅ jungkook ហើយតើបន្ទាប់ទៀតពួកឯងគិតយ៉ាងម៉េច"លោកគីម
" ពួកខ្ញុំចង់រៀបការ"jungkook គ្មានស្ទាក់ស្ទើអ្វីក្នុងការឆ្លើយតែរាងតូចហាក់បីដូចជាភ្លឹកៗពេលឮសម្ដីរបស់រាងក្រាស់ហើយ
" ល្អណាស់ ចុះគិតចង់រៀបការនៅពេលណា ទៅក្មួយ"លោកស្រី គីម
" ពីរអាទិត្យខាងមុខ "jungkook
" Wow.. " គ្រប់គ្នាលាន់មាត់ពេញផ្ទះព្រោះតែលឿនពេកហើយសូម្បីតែរាងតូចខ្លួនឯងបើកភ្នែកធំភ្ញាក់ផ្អើលដូចគ្នាដែរ
" ល្អ ចាំយើងរៀបចំឲ្យទៅចុះ "លោកគីម គាត់ពិតជាពេញចិត្តនឹងចរិកដ៏អង់អាចរបស់រាងក្រាស់ខ្លាំងណាស់នៅពេលនេះ
" Jung អូនគិតថាវាលឿនពេកហើយ "Jimin ខ្សឹបនិយាយតិចៗជាមួយនឹងរាងក្រាស់
" មិនលឿនទេ អូនគួរតែរៀបចំខ្លួនរួចហើយដល់ពេលនោះ "jungkook 
" បានហើយ សម្រេចតាមចិត្តឯងទៅចុះ អូននិយាយម្ដងទៅ "លោកគីម
" ឥឡូវ ម៉ាក់ក៏មានរឿងចង់និយាយមួយដែរ "លោកស្រីគីម
" ពាក់ព័ន្ធអីនឹងខ្ញុំដែរទៅម៉ាក់" taehyung
" ម៉ាក់ គិតថា បន្ទាប់ពីចប់កម្មវិធីរបស់ក្មួយមីនហើយ ម៉ាក់ក៏ឲ្យកូន Tae រៀបការដែរ "លោកស្រីគីម រាងក្រាស់នឹងរាងតូចសម្លឹងមុខគ្នាមិនដាក់ពេលឮបែបនេះ
" ម៉ាក់ ថាម៉េច រៀបការខ្ញុំនេះឬរៀបការ " taehyung  បើករៀបការចុះរាងតូច Hobi នោះពួកគេកំពុងតែស្រឡាញ់គ្នាផង
" ពិតមែនហើយ កូនក៏មានគូរដណ្ដឹងដែលត្រូវរៀបការដូចគ្នា ចឹងហើយទើបម៉ាក់គិតថាពេលចប់កម្មវិធីរបស់ក្មួយមីនហើយម៉ាក់សារ៉េកូនដែរហើយ "លោកស្រីគីម
" ខ្ញុំសុំទៅបន្ទប់ហើយម៉ាក់ "Hobi កែវភ្នែករបស់គេចាប់ផ្តើមរកយំចេញមកហើយ ហេតុអីបានជាគេយល់ថាដូចជាមានកាំបិតកំពុងតែចាក់នៅលើទ្រូងខាងឆ្វេងរបស់គេមិនលែងសោះអញ្ចឹងគេពិតជាឈឺចាប់ណាស់ទើបប្រញាប់រត់ចេញពីបន្ទប់ទទួលភ្ញៀវទៅបន្ទប់គេងរបស់ខ្លួនវិញយ៉ាងលឿន
" Hobi ឈប់សិន " taehyung ក៏ប្រញាប់រត់ទៅតាមរាងតូចដូចគ្នាមនុស្សនៅក្នុងនេះទាំងអស់ចាប់ផ្ដើមងើយឆ្ងល់នឹងកាយវិការរបស់ពួកគេទាំងពីរតែក៏មិនមានអ្នកហ៊ានទៅតាមដែរទុកឲ្យពួកគេដោះស្រាយគ្នាចុះ
" bi ឈប់សិន ស្ដាប់បងសិន "taehyung រត់យ៉ាងលឿនមកចាប់រាងតូចជាប់នៅមុខបន្ទប់
" លែង អូន Tae លែង~ "Hobi ដៃតូចៗខំប្រឹងបេះដៃរាងក្រាស់ដែលបានចាប់អោបខ្លួនជាប់
" បងមិនលែង អូនស្ដាប់បងនិយាយសិន បងមិនដឹងអីទេរឿងគូរដណ្ដឹងនោះ "taehyung អ្នកណាទៅដឹងទៅថារាងក្រាស់មានគូរដណ្ដឹងពីមុនមកនោះ សូម្បីតែនាយខ្លួនឯងក៏មិនបានដឹងដែរ
" បងមានគូរដណ្ដឹងហើយ ដោះលែងអូនទៅ ហ្អឹកៗ~"Hobi ទឹកភ្នែកចាប់ផ្ដើមស្រក់មកឈូដូចគេចាក់ទឹក ក្នុងទ្រូងរបស់គេពេលនេះពិតជាឈឺណាស់ដូចជាអ្នកណាម្នាក់មកខ្វេះបេះដូងគេយកទៅអញ្ចឹង
" អត់ទេ បងស្រលាញ់អូន ឯរឿងគូរដណ្តឹងនោះមិនដឹងពិតមែន " taehyung ចាប់បង្វិលឪ្យរាងតូចងាកមុខមករកខ្លួនឲ្យចំដើម្បីនិយាយគ្នា
" ពេលនេះបងដឹងហើយទៅបំពេញកាតព្វកិច្ចជាគូរដណ្តឹងរបស់បងឲ្យល្អទៅ ហើយរឿងយើងទាំងពីរបងបំភ្លេចចោលទៅទុកថាវាគ្រាន់តែជាសុបិន្តទៅចុះ"Hobi គេជាអ្នកមកក្រោយគ្មានសិទ្ធិអីទៅយករាងក្រាស់មកមើលថែបានទេងាររបស់គេត្រឹមតែជាសង្សារដែលលួចលាក់មិនបើកជំហរឲ្យអ្នកណាដឹងនោះឡើយ តែគេនោះវិញជាគូរដណ្ដឹងគេមាសិទ្ធិជាងរាងតូចឆ្ងាយណាស់
" ជាសុបិន្ត អូនកុំចាត់ទុកវាជាសុបិន្តឲ្យសោះ បងស្រលាញ់អូន ហើយអូនក៏ស្រឡាញ់បងពួកយើងកាន់ដៃគ្នាទៅមុខទៅឯរឿងគូរដណ្ដឹងចាំបងផ្ដាច់ពាក្យពីគេវិញ "taehyung និយាយមកធ្វើឲ្យរាងតូចកាន់តែតូចចិត្តហើយគេម៉េចនឹងអាចឲ្យរាងក្រាស់ផ្ដាច់ពាក្យដោយតែខ្លួនទៅ
" អូនមិនអាចអាត្មានិយមទេ បងបែកគ្នាជាមួយអូនទៅហើយមើលថែគេម្នាក់នោះឲ្យល្អ រឿងពួកយើងបានចប់ហើយ "Hobi ប្រញាប់រត់គេចពីរង្វង់ដៃក្រាស់ចូលទៅក្នុងបន្ទប់ចាក់ចោរបន្ទប់ជាប់យ៉ាងលឿន
" bi បើកទ្វារ អូនមិនអាចទុករឿងពួកយើងចោលទេ "taehyung  គោះទ្វារខ្លាំងៗដើម្បីឲ្យអ្នកនៅខាងក្នុងព្រមបើក
" ហ្អឹក~ៗៗៗៗៗ~ "សម្លេងយំយ៉ាងកម្សត់ពីក្នុងបន្ទប់រាងតូចមក រាងតូចស្ដើងអង្គុយយំនៅជាប់ទ្វារមិនឈប់
____________

  សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

និពន្ធដោយ: IN RANEY

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Where stories live. Discover now