Jung hosoek

334 33 2
                                    

ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃពិតជាដើរលឿនណាស់មកដល់ពេលនេះរាងតូចមកស៊ើបការនៅក្នុងផ្ទះរបស់រាងអស់រយៈពេលមួយខែជាងទៅហើយ។
ក្នុងបន្ទប់ធ្វើការរបស់ taehyung នៅឯក្រុមហ៊ុន
"ចៅហ្វាយនេះឯកសារទាំងអស់ដែលទាក់ទងទៅនឹង Hobi ដែលពួកយើងបានមកពីអ្នកតាមដានគេ"ឆាងយ៉ុននឹងសួប៊ីនដើរមកព្រមទាំងហុចសឺមីមួយឲ្យទៅរាងក្រាស់។
"ជាប៉ូលិស"taehyung មើលសឺមីមួយសន្ទុះហើយក៏បែរមកសួរជំនិតរបស់ខ្លួនទាំងពីរ
"បាទចៅហ្វាយគេជាប៉ូលិសតែខ្ញុំឆ្ងល់ថាគេមកភូមិគ្រឹះចៅហ្វាយធ្វើអីទៅ"ឆាងយុ៉ន
"យើងម៉េចនឹងដឹងទៅ"taehyung ឆ្លើយទាំងមុខស្មើរ
តុក តុក ស្របពេលនោះក៏មានអ្នកមកគោះទ្វាររបស់រាងក្រាស់ធ្វើឲ្យរាងក្រាស់ឆ្លើយតបទៅវិញ
"ចូលមក" taehyung
"លោកអគ្គនាយក នេះជាឯកសារដែលត្រូវប្រជុំនៅ10ព្រឹកនេះ"ចាងរី លេខារបស់រាងក្រាស់ដែលត្រូវបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យនាងត្រូវឈប់សម្រាកព្យាបាលអស់ពេលជាងពីរទៅបីសប្ដាហ៍។
"ហុឹមទុកនៅទីនេះហើយចុះនាងយ៉ាងម៉េចហើយបាជាស្រួលបួលហើយមែនទេ"taehyung
"ចាសអគ្គនាយកបានជាស្រួលបួលហើយ"ចាងរី
"អញ្ចឹងល្អហើយនាងជួយមើលឯកសារដែលនៅសល់ឲ្យខ្ញុំផងខ្ញុំទៅប្រជុំហើយ" taehyung ប្រាប់លេខាហើយក៏ដើរចេញទៅប្រជុំបាត់ទៅ។
ពីរម៉ោងក្រោយមកការប្រជុំក៏បានចប់សព្វគ្រប់ហើយរាងក្រាស់ក៏ឲ្យជំនិតរបស់ខ្លួនបើកឡានទៅភូមិគ្រឹះវិញ។ពេលមកដល់ភូមិគ្រឹះភ្លាម taehyung ដើរចូលខាងក្នុងផ្ទះទាំងមុខស្មើហើយក៏សួរទៅអ្នកបម្រើនៅក្នុងផ្ទះដើម្បីរករាងតូច។
"ណាមជី Hobi នៅឯណា" taehyung
"អ៎ចាសគេនៅផ្ទះបាយជាមួយម៉ែដោះ"ណាមជី
"ទៅប្រាប់គេឲ្យមកជួបយើងនៅក្នុងបន្ទប់" taehyung
"ចាស"ណាមជីដោយឃើញទឹកមុខរាងក្រាស់ដូចមិនសូវស្រួលគេក៏មិនហ៊ានសួរនាំច្រើនក៏ដើសម្ដៅទៅផ្ទះបាយទាំងឆ្ងល់បាត់ទៅ
" Hobi លោកប្រុស taehyung ឲ្យទៅជួបគាត់នៅក្នុងបន្ទប់"ណាមជីចូលមកដល់ភ្លាមក៏ស្រែកប្រាប់រាងតូចឲ្យប្រញាប់ទៅជួបនឹងរាងក្រាស់
"បាទតើគាត់រកខ្ញុំមានការអីទៅ" Hobi
"យើងក៏មិនដឹងដែរឯងឆាប់ទៅៗកុំឲ្យគាត់ចាំយូរ"ណាមជី
"បើអញ្ចឹងឯងឆាប់ទៅៗកុំឲ្យអ្នកប្រុសខឹង"ម៉ែដោះណាមនី ដែលកំពុងតែធ្វើម្ហូបនៅមុខចង្ក្រានក៏និាយឡើងដើម្បីកុំឲ្យ Hobi ត្រូវមាត់របស់រាងក្រាស់ព្រោះថាម៉ែដោះណាមនីស្រឡាញ់ Hobi ដូចកូនអញ្ចឹងព្រោះតែគេចេះគោរពចាស់ទុំនឹងចរិកគួរឲ្យស្រឡាញ់
"បាទបើអញ្ចឹងខ្ញុំផ្ញើផងណាបងណាមជី" Hobi
"ហុឹមទុកនៅទីនេះហើយចាំយើងធ្វើម្ដង"ណាមជី ថាហើយតូចក៏ដើរទៅខាងលើដើម្បីជួបនឹងរាងក្រាស់ដែលបានហៅខ្លួនឲ្យមកជួប។ខាងលើបន្ទប់ taehyung
តុក តុក
"ចូលមក" taehyung
"លោករកខ្ញុំមានការអីមែនទេ" Hobi ចូលមកដល់ក៏សួរទៅរាងក្រាស់ដែលអង្គុយនៅលើកៅអីរង់ចាំខ្លួន
"ពួកឯងចេញវិញទៅ" taehyung មិនតបនឹងរាងតូចតែក៏ឲ្យជំនិតរបស់ខ្លួនចេញទៅរងចាំនៅខាងក្រៅ
"បាទចៅហ្វាយ"សួប៊ីន/ឆាងយុ៉ន
"ឯងមកផ្ទះរបស់យើងក្នុងគោលបំណងអី" taehyung បោះសំណួរសួរទៅរាងដែលធ្វើឲ្យរាងតូចមានការភាំងស្រឡាំងកាំងបន្តិចដែរ
"លោក.ចង់.បាន.ន័យ.ថា.ម៉េច"Hobi សួរទៅរាងក្រាស់វិញទាំងរដាក់រដុប
"យើងសួរឯងថាឯងមកក្នុងផ្ទះយើងក្នុងគោលបំណងអី" taehyung ឆ្លើយទាំងមុខងាប់
"ខ្ញុំមករកការងារធ្វើនឹងហើយ"Hobi ឆ្លើយតបទៅវិញទាំងមានការភ័យខ្លាចព្រោះតែទឹកមុខរបស់រាងក្រាស់កាចខ្លាំងណាស់
"ឯងឆ្លើយប្រាប់យើងតាមត្រង់ឬអត់" taehyung
"ខ្ញុំក៏ឆ្លើយតាមត្រង់ហើយទេតើ" Hobi
"ឯងមកនៅក្នុងផ្ទះយើងមានគោលបំណងអី"taehyung នៅតែសួរសំណួរដដែលៗៗធ្វើឲ្យរាងមានការធុញទ្រាន់ជាខ្លាំង
"បើលោកនៅតែសួរដដែលៗបែបនេះខ្ញុំទៅធ្វើការងាររបស់ខ្ញុំវិញហើយ" Hobi ថាហើយក៏បែរខ្នងបម្រុងដើរចេញទៅហើយតែរាងក្រាស់ក៏ឆ្លើយឡើង
"Jung hosoek "taehyung គ្រាន់តែឮឈ្មោះរបស់ខ្លួនភ្លាមរាងតូចក៏ងាកមកវិញយា៉ងលឿន
"លោកហៅអ្នកណាអម្បាញ់មិញនេះ" Hobi ប្រញាប់សួរទៅរាងក្រាស់វិញ
"នៅក្នុងនេះមានតែឯងនឹងយើងទេឲ្យយើងហៅអ្នកណាទៅ"taehyung ញញឹមចុងមាត់ពេលឃើញប្រតិកម្មរបស់រាងតូចបែបនេះ
"ខ្ញុំឈ្មោះ Hobi មិនមែន Jung hosoek " Hobi ប្រញាប់ប្រកែកព្រោះខ្លាចថាភារកិច្ចត្រូវបែបការ
"នេះឯងភ័យធ្វើអីទៅ Jung hosoek អូសមិនមែនទេ Hobi "taehyung ដោយឃើញទឹកមុខរាងតូចមានការភ័យខ្លាចនាយក៏ឌឺដងទៅរាងតូចបន្ថែមទៀត
"ឆាប់និយាយមកឯងមកទីនេះក្នុងគោលបំណងអី" taehyung ដោយសារតែរាងតូចមិនឆ្លើយតបនាយក៏ទៅចាប់កដៃរាងតូចយ៉ាងខ្លាំងដោយមិនឲ្យរាងតូចដឹងមុនសោះ
"ណែលោកលែងណាខ្ញុំឈឺ" Hobi បានយកដៃទៅក្រវាស់ឲ្យចេញពីដៃដែលក្រាស់កាន់តែក៏មិនបានសម្រេចព្រោះរាងក្រាស់មានកម្លាំងខ្លាំងជាង
"លែងឯងដូចជាងាយពេកទេដឹង" taehyung ញញឹមឌឺទៅរាងតូច
"ឆាប់លែងភ្លាមណាខ្ញុំឈឺ" Hobi ទឹកមុខពេលនេះខឹងនឹងរាងក្រាស់ក្រាស់ជាខ្លាំងព្រោះតែរាងក្រាស់ចាប់ដៃគេស្ទើរតែបាក់ទៅហើយ
"ក៏ឆាប់និយាយមកថាឯងមកទីនេះគោលបំណងអ្វី" taehyung
"បើខ្ញុំមិននិយាយលោកចង់យ៉ាងម៉េច" Hobi
"ចង់យ៉ាងម៉េចមែនទេធ្វើដូច Mafia ទៅល្អដែរទេ"taehyung
"ឬក៏បញ្ជូនឯងឲ្យទៅលោក Jung yoongi ហើយទារប្រាប់ពីគេ10លានវ៉ុនបន្ថែមតើល្អទេ" taehyung ញញឹមចុវមាត់បែបជាអ្នកឈ្នះ
"លោកចង់យ៉ាងម៉េចទើបព្រមលែងទៅ" Hobi ដោយអស់ជម្រើសមានតែព្រមទៅតាមអ្វីដែរគេឲ្យធ្វើ
"ក៏ប្រាប់មកថាឯងមកផ្ទះយើងក្នុងគោលបំណងអី" taehyung
"គឺ.គឺ.ខ្ញុំ" Hobi រដាក់រដុបនិយាយមិនចេញស្រាប់តែ taehyung មកចាប់បោះទៅលើពូកដូចសំឡីហើយក៏ឡើងទៅទ្រោមពីលើធ្វើឲ្យរាងតូចភ័យខ្លាចជាខ្លាំង
"ខ្ញុំនិយាយក៏បានខ្ញុំគឺជាប៉ូលិសសម្ងាត់របស់រាជការមកទីនេះដើម្បីស៊ើបការថាលោកមានជួញដូរទំនិញខុសច្បាប់ឬអត់" Hobi និយាយមកភ័យខ្លាចដោយមិនហ៊ានបើកភ្នែកមើលមករាងក្រាស់ឡើយ
"យើងនេះហែសរកសុីខុសច្បាប់នោះ" taehyung ស្ដាប់រាងតូចនិយាយហើយធ្វើឲ្យគេហួសចិត្តជាខ្លាំង
"មែនហើយព្រោះខាងខ្ញុំបានទទួលបានឯកសារមួយចំនួនដែលសង្ស័យថាលោករកសុីខុសច្បាប់" Hobi
"អ្នកណាទៅជាអ្នកបង្ខូចឈ្មោះយើងបែបនេះ" taehyung
"ខ្ញុំប្រាប់លោកអស់ហើយល្មមក្រោកចេញពីខ្ញុំបានហើយ"Hobi
"ស្អែកឯងទៅជាមួយយើង" taehyung ក្រោកចេញពីរាងតូចហើយក៏ប្រាប់រាងតូចឲ្យដឹង
"ទៅណាទៅ" Hobi
"ស្អែកទៅដឹងហើយឆាន់ទៅធ្វើការឯងវិញទៅ" taehyung
"បាទ" Hobi តបហើយក៏ដើចុះខាងក្រោមដើម្បីធ្វើការងាររបស់ខ្លួនបន្តទៀត។

សូមខន្តីអភ័យទោសចំពោះពាក្យខុសឆ្គង🙏
Vote and comment admin ផង

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Where stories live. Discover now