ពេលព្រឹកឡើងពន្លឺព្រះអាទិត្យបានចាំងចូលមកខាងក្នុងផ្ទះតាមប្រហោងដែលបានវាំងននធ្វើឲ្យរាងក្រាស់ដែលដេកលក់យ៉ាងស្កប់ស្កល់ដោយក្នុងដៃមានរាងតូចកំពុងតែដេកលក់ដោយមិនដឹងពេលនេះជាព្រឹកនោះទេ។ដោយឃើញថាម្ចាស់ខ្លួនមិនទាន់ភ្ញាក់ taehyung ក៏ឱនទៅថើបថ្ពាល់អ្នកដែលនៅដេកក្នុងរវង្វង់ដៃមួយខ្សឺត។
"ថ្ពាល់ឯងក្រអូបណាស់"taehyung ថើបថ្ពាល់រួចហើយក៏ងើបបីយករាងកាយតូចទៅក្នុងបន្ទប់ដើម្បីឲ្យ Hobi សម្រាកបន្ត ពេលដាក់ឲ្យកាយតូចដេកស្រួលបួលហើយ taehyung ក៏ដើរទៅបើវាំងននដើម្បីឲ្យមានពន្លឺចូលមកក្នុងបន្ទប់បើករួចហើយក៏ដើរចូលមកអង្គុយនៅលើពូក។
"ខ្លួនតូចមួយមើលតែមនុស្សស្រីទៅហើយ"taehyung ញញឹមនិយាយម្នាក់ឯងដោយមើលមកអ្នកដែលដេកលក់នៅលើពូកទាំងញញឹម
"អឹម" Hobi ក្រហឹមដើមកដោយសារតែមានសំឡេងរំខាននឹងត្រចៀកគេក៏ភ្ញាក់ឡើងតែក៏ត្រូវលស់ព្រលឹងមិនតិចដែលព្រោះតែងើបមកឃើញ taehyung កំពុងតែមើលមកគេមិនដាក់ភ្នែកសោះ
"អួយ លោកមកពីពេលណានឹង" Hobi សួរទៅ taehyung ស្របពេលដែលខ្លួនក៏ចេះតែរំកិលខិតទៅក្រោយព្រោះតែមានអារម្មណ៍ថាខ្លាច taehyung មិនតបក៏ដើរចេញទៅខាងក្រៅដើម្បីងូតទឹស្លៀកពាក់ខោអាវឲ្យហើយនឹងអាងបានឲ្យរាងតូចនាំដើរមើលចម្ការព្រោះថាពីរថ្ងៃទៀតត្រូវត្រឡប់ទៅទីក្រុងវិញ
"គេចំឡែកម្ល៉េះ"Hobi ភ្នែកសម្លឹងទៅមើលរាងក្រាស់ដើរចេញទៅទាំងឆ្ងល់មនុស្សអីសួរហើយមិនឆ្លើយសោះ។ ពេលរាងក្រាស់ចេញទៅរាងតូចក៏ចេញទៅតាមពីក្រោយដើម្បីងូតទឹកសម្អាតខ្លួននឹងអាងចេញទៅចម្ការព្រោះនេះព្រឹកហើយ
30នាទីក្រោយមកទាំងពីរនាក់ taehyung and Hobi ក៏បានងូតទឹកសម្អាតខ្លួនរួចរាល់ហើយក៏នាំគ្នាទៅចម្ការ
~ ក្នុងចម្ការទំពាំងបាយជូរពេលនេះកម្មករនាំគ្នាដើរកាត់នឹងបេះទំពាំងបាយជូរដែលកំពុងតែទទួលបានផលទាំងទំពាំងបាយជូរសនឹងក្រហមឯរាងក្រាស់នឹងរាងតូចក៏កំពុងតែនាំគ្នាដើរមើលកម្មករដើរបេះផ្លែទំពាំងបាយជូរផងដែរ
"យ៉ាងម៉ិចហើយបងស្រីទំពាំងបាយជូរឆ្នាំនេះល្អដែរទេ" Hobi
"អ្នកប្រុសតូចមកតាំងពីពេលណានឹងហេតុអ្វីមិនប្រាប់ឲ្យពួកខ្ញុំបានដឹងផង"កម្មករស្រី ដែលកំពុងបេះផ្លែទំពាំងបាយជូរ បានឃើញ Hobi ក៏ឈប់បេះហើយទៅចាប់ដៃរាងតូចសួរទាំងត្រេកអរ
"គឺខ្ញុំមកដល់តាំងពីយប់ម្ល៉េះបងស្រី" Hobi តបទៅវិញទាំងញញឹម
"រួចចុះអ្នកប្រុសម្នាក់នេះជាអ្នកណាដែរទៅអ្នកប្រុសតូច"កម្មករស្រី សួរទៅរាងពេលឃើញថារាងតូចមិនបានមកតែម្នាក់ឯងទេគឺមានមនុស្សដែលមិនធ្លាប់ស្គាល់មកជាមួយ
"សួស្តីខ្ញុំឈ្មោះថា kim taehyung "taehyung ក៏ណែនាំខ្លួនឲ្យទៅកម្មករស្រីនោះបានស្គាល់
"អ៎ចាសសួស្ដីអ្នកប្រុស"កម្មករស្រី
"បើអញ្ចឹងបងធ្វើការបងបន្តទៅខ្ញុំទៅដើរមើលខាងមុខបន្តិច"Hobi ថាហើយក៏នាំរាងក្រាស់ដើរមើលបន្តទៀត ។
អ្នកទាំងពីរដើរមើលទំពាំងជូរដែលត្រូវប្រមូលផលជាច្រើនកន្លែងព្រោះតែចម្ការរបស់រាងតូចធំនឹងមានផ្លែឈើជាច្រើនដែលត្រូវប្រមូលផល។ដើរមើលអស់ជាច្រើនម៉ោងក៏ដល់ពេលថ្ងៃត្រង់ល្មមដោយហត់នឿយនឹងឃ្លានទៀតនោះរាងតូចក៏នាំរាងក្រាស់ទៅញុាំអាហារដែលនៅជិតនេះជារោងអាហាររបស់កម្មករពេលដែលថ្ងៃត្រង់មកដល់ម៉ោងសម្រាកពួកកម្មករតែងតែមកជុំគ្នាញុាំអាហារថ្ងៃត្រង់ដែលរៀបចំទុកសម្រាប់ពួកគេដោយមិនគិតថ្លៃនោះទេ។
"អ៊ំចាន់នៅសល់អាហារដែរទេ" Hobi មកដល់ក៏ឃើញកម្មករមកជុំគ្នាញុាំអាហារថ្ងៃត្រង់ជាច្រើនក៏សួរទៅអ៊ំចាន់ព្រោះថាកម្មករច្រើនបែបនេះខ្លាចថាមិនសល់អាហារសម្រាប់ពួកគេ។
"ចាស អ្នកប្រុសតូចអ៊ំរៀបចំអាហារឲ្យអ្នកប្រុសតូចនឹងអ្នកប្រុស taehyung រួចហើយអ្នកប្រុសតូចចូលទៅខាងក្នុងទៅ"អ៊ំចាន់ ក៏ដើរនាំរាងតូចនឹងរាងក្រាស់ចូលទៅកន្លែងដែលបានរៀបចំអាហាររួចជាស្រេច
" Wow ម្ហូបនេះអ៊ំជាអ្នកធ្វើមែនទេ😯" Hobi ចំហរមាត់ ព្រោះតែឃើញម្ហូបដែលខ្លួនចូលចិត្ត
"ចាសអ្នកប្រុសតូច"អ៊ំចាន់
"ម្ហូបនៅទីនេះមើលទៅមិនចាញ់ម្ហូបនៅទីក្រុងទេ"taehyung នឹកសរសើរពេលឃើញការរៀបចំនឹងក្លិនម្ហូបទាក់ទាញគួរឲ្យចង់បរិភោគ
"អ្នកប្រុសសរសើរពេកហើយម្ហូបនៅទីនេះម៉េចនឹងអាចប្រៀបនឹងម្ហូបនៅទីក្រុងទៅ"អ៊ំចាន់
"អ្នកប្រុសទាំងពីរប្រហែលជាឃ្លានហើយឆាប់ញុាំទៅម្ហូបត្រជាក់អស់ហើយ"អ៊ំចាន់
"បាទអ៊ំញុាំជាមួយគ្នាទៅ" Hobi អង្គុយលើកៅអីហើយក៏ហៅឲ្យអ៊ំចាន់មកញុាំជាមួយតែអ៊ំចាន់ក៏ប្រកែក
"អត់អីទេអ្នកប្រុសខ្ញុំញុាំរួចរាល់ហើយបើអញ្ចឹងអ្នកប្រុសញុាំទៅខ្ញុំសុំទៅមើលកម្មករបន្តសិនហើយ"អ៊ំចាន់ ក៏ដើរចេញទៅឯរាងតូចនឹងរាងក្រាស់ក៏ចាប់ផ្ដើមញុាំអាហារដែលនៅនឹងមុខរហូតដល់ឆ្អែតរៀងខ្លួនពេលញុាំរួចហើយក៏ទៅដើរមើលពួកកម្មករបេះទំពាំងបាយជូរបន្តរហូតដល់យប់ក៏ត្រឡប់មកផ្ទះវិញ
នៅក្នុងផ្ទះ🏠
"លោកទៅងូតទឹកទៅនឹងអាងបានខ្ញុំងូតម្ដង"Hobi មកដល់ផ្ទះក៏ដេញឲ្យ taehyung ទៅងូតទឹកនឹងអាងបានខ្លួនចូលទៅងូតបន្តព្រោះថាហត់នឿយព្រោះតែដើរមើលកម្មករឡើងពេញមួយថ្ងៃទៅហើយ
" អឹមឲ្យកន្សែងមក"taehyung ងក់ក្បាលយល់ព្រមហើយក៏សុំកន្សែងដែលនៅនឹងដៃរបស់ Hobi ឯរាងតូចក៏ព្រមឲ្យទៅហើយក៏ដើរទៅដេកនៅលើសាឡុងចុចទូរស័ព្ទរងចាំងូតទឹកបន្ត
ប្រហែលដប់នាទីក្រោយមក taehyung ក៏ចេញពីបន្ទប់ទឹកមកវិញជាមួយនឹងកន្សែងរុំត្រឹមចង្កេះចុះក្រោម បង្ហាញឲ្យឃើញពីសាច់ដុំកង់ៗដែលរាងតូចយើងមិនមាន🌚 ក៏ដើរសម្ដៅទៅសាឡុងដើម្បីឲ្យរាងតូចចូលទៅងូតទឹកម្ដងណាមួយទៅយកសម្លៀកបំពាក់មកស្លៀកពាក់ផងព្រោះតែអាកាសធាតុចាប់ផ្ដើមចុះត្រជាក់បន្តិចម្ដងៗហើយដែរ
"លោកងូតហើយមែន អាយ" Hobi ពេលដែលឮសម្រឹបជើងដើរក៏ងើបពីសាឡុងសួរទៅ taehyung ដែលកំពុងតែដើរមកតែក៏ស្រែកឡើងស្របពេលដៃក៏លើកមកបិទភ្នែកពេលឃើញថារាងក្រាស់ ពាក់តែកន្សែងពោះគោត្រឹមចង្កេះ។
"ស្រែកអីទៅ" taehyung ក្រោយឃើញរាងតូចធ្វើខ្លួនដូចខ្លាចខ្មោចបែបនេះក៏សួរឡើងទាំងមុខឆ្ងល់
"ហេតុអីលោកមិនពាក់សម្លៀកបំពាក់ឲ្យហើយសិនចាំមក" Hobi ថាឲ្យរាងក្រាស់តែភ្នែកក៏នៅតែបិទនឹងងាកមុខចេញមិនហ៊ាននៅទល់មុខនឹង taehyung នោះទេ
"ក៏ថាសម្លៀកបំពាក់យើងនៅទីនេះឲ្យស្លៀកយ៉ាងម៉េចទៅ" taehyung ហួសចិត្តនឹងរាងតូចដែលមិនដឹងជាគិតស្អីធ្វើខ្លួនមើលតែមនុស្សស្រីយ៉ាងអញ្ចឹង
"យ៉ាងម៉េចអៀនមែនទេ" taehyung ដោយសារតែឃើញថា Hobi មិនព្រមបើកភ្នែកមើលមកខ្លួននាយក៏លមុខទៅជិតនឹងនិយាយញ៉ោះរាងតូច
"អ្នកណាថាខ្ញុំមិនបានអៀនទេ"Hobi ក្រវីក្បាលប្រកែកតែក៏មិនហ៊ានបើកភ្នែកមកមើលរាងក្រាស់ដែរព្រោះតែអៀននឹងហើយ
"បើមិនអៀនយើងហេតុអីចាំបាច់បិទភ្នែក" taehyung នៅតែនិយាយញ៉ោះទៅរាងតូចរហូតដល់រាងតូចព្រមយកដៃចេញបើកភ្នែកមកនិយាយវិញ
"ឃើញទេថាខ្ញុំមិនបានអៀនចៀសចេញខ្ញុំទៅងូតទឹក" Hobi និយាយឌឺទៅវិញតែក៏រហ័សរត់ចេញទៅដោយយកលេសថាងូតទឹក
"មនុស្សអីអៀនមើលតែមនុស្សស្រី" taehyung ឃើញអាកប្បកិរិយារបស់រាងតូចហើយក៏សើចនឹងយកសម្លៀកបំពាក់មកពាក់រួចរាល់ហើយក៏ចូលទៅគេងនៅលើគ្រែព្រោះថាបើគេងនៅលើសាឡុងទៀតប្រាកដជារងារស្លាប់មិនខានទេ
15នាទីក្រោយ Hobi ក៏ងូតទឹកនឹងផ្លាស់សម្លៀកបំពាក់រួចរាល់ជាស្រេចក៏ដើរទៅគេង
ចូលមកដល់ក៏ឃើញថា taehyung នៅគេងចុចទូរសព្ទ័នៅលើគ្រែរាងតូចក៏សួរឡើង
"លោកមិនគេងនៅលើសាឡុងទេហេស". Hobi
"មិនគេងទេយប់ឡើងមេឃត្រជាក់ណាស់" taehyung តបបែបហី
"ឆាប់មកគេងមកនៅភ្លឹកដល់ណាទៀត" taehyung ហៅរាងតូចឲ្យមកគេង រាងតូចក៏មកអង្គុយលើពូកហើយក៏យកខ្នើយអោបដែលនៅម្ខាងមកដាក់នៅកណ្ដាលនឹងនិយាយប្រាប់រាងក្រាស់
"នេះជាព្រំដែនលោកហាមល្មើស" Hobi ប្រាប់រួចហើយរាងតូចក៏ទាញភួយមកដណ្ដប់ដេកឯរាងក្រាស់ក៏គេងដូចគ្នា។សូមខន្តីអភ័យទោសចំពោះពាក្យពេច៍ខុសឆ្គង🙏
សរសេរដោយ:IN RANEY
ESTÁS LEYENDO
ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ )
Chick-Litkim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវិញ Taehyung &Hobi Jungkook & Jimin