10 លាន

324 32 0
                                    

ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃពិតជាដើរលឿនណាស់នេះត្រឹមតែមួយប្រព្រិចភ្នែកសោះក៏ដល់ពេលដែលត្រូវដាក់ដេញថ្លៃនាឡិកាម៉ូដថ្មីរបស់ Jung yoongi ទៅហើយ។រយៈពេលពេញមួយថ្ងៃនេះបុគ្គលិករវល់នៅរៀបចំតុបតែងកន្លែងសម្រាប់ភ្ញៀវកិត្តិយសមកចូលរួមដេញថ្លៃយ៉ាងប្រណិតព្រោះមានអ្នកមានជាច្រើនដែលនឹងចូលរួម។ក្រោយពេលរៀបចំរួចហើយក៏ដល់ពេលយប់ល្មមភ្ញៀវក៏ចាប់ផ្ដើមអញ្ជើញមកបណ្ដើរៗហើយស្របពេលដែលរាងក្រាស់កំពុងតែនៅឈរចាំទទួលរាក់ទាក់ភ្ញៀវនៅខាងក្នុង។
"សួរស្តី"yoongi ញញឹមនឹងចាប់ដៃភ្ញៀវដែលបានចូលរួម
ពេលនេះភ្ញៀវចូលរួមកម្មវិធីមកច្រើនកុះករនឹងកំពុងអង្គុយរងចាំការដេញថ្លៃមកដល់។កាត់មកមើលរាងតូចយើងវិញពេលនេះកំពុងតែរៀបចំតុបតែងខ្លួនដើម្បីឡើងកម្មវិធីដោយមានអ្នកចាំជួយផាត់មុខឲ្យម្នាក់ផងដែរ។
"រួចហើយអ្នកប្រុស"កាន់យ៉ា
"បាទអរគុណបងហើយ" Hobi
"នេះសម្លៀកបំពាក់ដែលអ្នកប្រុសត្រូវស្លៀក"កាន់យ៉ា ដើរទៅយកសម្លៀកបំពាក់ដែលរៀបចំរួចជាស្រេចយកមកឲ្យរាងតូច
"បាទឲ្យវាមកខ្ញុំមក" Hobi រាងតូចក៏យកវាទៅប្ដូរនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទៅ។ប្រហែល5នាទីរួចមករាងតូចក៏ចេញមកវិញ
" Wow អ្នកប្រុសស្អាតម្លេសទេនេះ"កាន់យ៉ា 😲គ្រាន់តែរាងតូចចេញមកដល់ភ្លាមក៏សរសើររាងតូចភ្លែត
"បងចេះបញ្ជោរខ្ញុំហើយ" Hobi 😁
"បងមិនបានបញ្ជោរទេណាអ្នកប្រុសស្អាតពិតមែនចង់ស្អាតជាងស្រីទៀត" កាន់យ៉ា
"បានហើយខ្ញុំជឿបងក៏បាន" Hobi ស្របពេលនិយាយគ្នារាងក្រាស់ក៏ចូលមក
" Hobi ឯងត្រៀមខ្លួនរួចឬនៅនឹង" yoongi
"បាទខ្ញុំរួចរាល់ហើយ" Hobi
"បើអញ្ចឹងកាន់យ៉ានាងឆាប់នាំប្អូនយើងទៅបន្ទប់រងចាំជាមួយអ្នកផ្សេងទៅ" yoongi
"ចាសចៅហ្វាយ"កាន់យ៉ា តបហើយក៏នាំរាងតូចចេញពីបន្ទប់ Make up បាត់ទៅ
_ Skip _
"ចៅហ្វាយកម្មវិធីជិតចាប់ផ្ដើមហើយ"សួប៊ីន
"ទៅត្រៀមឡានទៅយើងចុះទៅយើងចុះតាមក្រោយ" taehyung ដែលកំពុងតែចងក្រវ៉ាត់កបានបញ្ជាជំនិតទាំងពីរឲ្យទៅចាំនៅខាងក្រោមមុន
"បាទចៅហ្វាយ"សួប៊ីន/ឆាងយ៉ុនឆ្លើយដំណាលគ្នាហើយពួកគេក៏ចុះទៅត្រៀមឡានទៅ
រីង រីង សំឡេងទូរស័ព្ទរបស់ taehyung ក៏បានរោទ៍ឡើងគ្រាន់តែឃើញថាអ្នកណាខលមករាងក្រាស់ក៏ទទួលភ្លាម
" Hello "taehyung
( Taehyung ឯងមកដល់កម្មវិធីហើយឬនៅ)
"យើងចេញដំណើរហើយចាំជួបគ្នានៅក្នុងកម្មវិធី" taehyung
(Ok ចាំជួបគ្នា) រាងក្រាស់ដាក់ទូរស័ព្ទចុះហើយក៏ចុះមកខាងក្រោមសម្ដៅទៅឡានដែលមានជំនិតទាំងពីររងចាំជាស្រេច
"ចេញដំណើរទៅ" taehyung ប្រាប់ហើយឡានក៏បើចេញពីភូមិគ្រឹះយ៉ាងលឿនមិនយូរប៉ុន្មានឡានក៏មកដល់កម្មវិធីល្មមរាងក្រាស់បោះជំហ៊ានចុះពីឡានដើរទៅរកមិត្តរបស់ខ្លួនដែលកំពុងរងចាំ។
"មកហើយមែនទេឆាប់ចូលទៅកម្មវិធីចាប់ផ្ដើមហើយ" jungkook រាងក្រាស់ទាំងពីរដើរចូលក្នុងកម្មវិធីដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីភ្ញៀវដែលចូលរួមជាខ្លាំង។ក្រោយរាងក្រាស់ចូលភ្លាមកម្មវិធីក៏ចាប់ផ្ដើមឡើងតែម្ដង
"សូមស្វាគមន៍មកកាន់ការដេញថ្លៃនាឡិកាដែលជាប្រែនដ៏ល្បីល្បាញរបស់ត្រកូល Jung "ពិធីករនិយាយចប់ភ្ញៀវក៏នាំគ្នាទះដៃយ៉ាងខ្លាំងស្របពេលដែល yoongi ងើបឈរដើម្បីបង្ហាញថាខ្លួនជាម្ចាស់កម្មវិធី
"បាទសូមអរគុណសម្រាប់ការទះដៃឥលូវនេះយើងមកចាប់ផ្ដើមដេញថ្លៃនូវនាឡិកាជាដំបូងរបស់យើងតែម្ដងទៅ"ពិធីករ
"នាឡិកាដែលនឹងយកមកដេញថ្លៃជាដំបូងនេះគឺជាម៉ូតដែលមានភាពទាន់សម័យនឹងដាំដោយត្បូងពេជ្រពណ៍ក្រហមដែលបញ្ជាក់ពីភាពថ្លៃថ្នូរ"ពិធីករនិយាយបណ្ដើរអ្នកដើរម៉ូដបង្ហាញនូវនាឡិកាដ៏ស្រស់ស្អាតដែលមានត្បូងពណ៍ក្រហមយ៉ាងស្រស់ឆើតឆាយបណ្ដើរ
"យើងចាប់ផ្ដើមដេញថ្លៃចាប់ពីតម្លៃប្រាំមុឺនដុល្លាឡើងទៅ" ពិធីករ
"ប្រាំមួយមុឺន"ភ្ញៀវទី1
"ប្រាំមួយមុឺនហើយមានអ្នកណាដេញថ្លៃប៉ុន្មានទៀតទេ"ពិធីករ
"ប្រាំបីមុឺន"ភ្ញៀវទី2
"ប្រាំបីមុឺនហើយ"ពិធីករ
"ដប់មុឺន"ភ្ញៀវទី3
"ដប់មុឺនហើយមានអ្នកណាថាយ៉ាងម៉េចទៀតទេ"ពិធីករ
"ដប់ពីរមុឺន"ភ្ញៀវទី4
"ដប់ពីរមុឺនហើយដប់ពីរមុឺនលើកទីមួយ.ដប់ពីរមុឺនលើកទីពីរ."ពិធីករ
"ដប់ប្រាំមុឺន"ភ្ញៀវទី2
"ដប់ប្រាំមុឺន លើកទី1ដប់ប្រាំមុឺនលើកទី2ដប់ប្រាំមុឺនលើកទី3 អបអរសាទរនាឡិកាទីមួយបានទៅលើភ្ញៀវទី2"ពិធីករ ផ្លាប់ផ្លាប់ សំឡេងទះដៃ
"ជាបន្តទៅនេះជាការដេញថ្លៃម៉ូដទី2"ពិធីករ
"ម៉ូដទី2នេះជាត្បូងដែលមានពីរពណ៍គឺពណ៍ក្រហមនឹងបៃតងដែលត្បូងជីកយកមកបានពីក្រោមដីយ៉ាងជ្រៅនឹងយកមកឆ្នៃម៉ូដជារាងតូចៗដែលមើលទៅទាក់ទាញនឹងស្រស់ស្អាតជាខ្លាំង"ពិធីករ
"យើងចាប់ផ្ដើមដេញថ្លៃចាប់ពីតម្លៃដប់មុឺនដុល្លាឡើងទៅ"ពិធីករ
"ដប់ពីរមុឺន"ភ្ញៀវទី1
"ដប់បីមុឺន"ភ្ញៀវទី2
"ម្ភៃមុឺន"ភ្ញៀវទី3
"ម្ភៃមុឺនហើយមានអ្នកណាថាយ៉ាងម៉េចទៀតទេ"ពិធីករ
"មួយលាន" Jungkook
"មួយលានហើយ"ពិធីករ
"ពីរលាន"ភ្ញៀវទី1
"ប្រាំលាន" jungkook
"ប្រាំលានលើកទី1..ប្រាំលានលើកទី2 ប្រាំលានលើកទី3 សម្រេចថានាឡិកាមួយគ្រឿងនេះបានទៅលើលោក jeon jungkook ដែលជា CEO របស់ក្រុមហ៊ុន jeon Group
"ជាបន្តទៅនេះជាមូ៉ដថ្មីចុងក្រោយដែលយកមកដេញថ្លៃជាការរចនាយ៉ាងប្រណិតដណ្ដប់ដោយត្បូងពណ៍សខ្សែរជាពណ៍មាស"ពិធីករ និយាយចប់រាងតូចក៏ដើរចេញមកជាមួយនឹងនាឡិការយ៉ាងប្រណិតបូករួមជាមួយនឹងសម្រស់យ៉ាងល្អឯកទៀតនោះធ្វើឲ្យភ្ញៀវនៅក្នុងពិធីមិនសរសើរមិនបាន។
"ពេលនេះយើងដាក់ដេញថ្លៃជាមួយនឹងតម្លៃមួយលានដុល្លាឡើង"ពិធីករ
"មួយលានប្រាំមុឺន"ភ្ញៀវទី4
"មួយលានប្រាំបីមុឺន"ភ្ញៀវទី1
"ពីរលាន"ភ្ញៀវទី2
"ពីរលានហើយមានអ្នកណាថាយ៉ាងម៉េចទៀតទេ"ពិធីករ
"ដប់លាន" taehyung
"Wow ដប់លានហើយមានអ្នកណាថាយ៉ាងម៉េចទៀតបើសិនជាអត់ទេបានទៅលើលោក kim ហើយ"ពិធីករ
"ដប់លានលើកទី1 ដប់លានលើកទី2 ដប់លើកទី3 សូមអបអរសាទរលោក Kim taehyung ជាម្ចាស់នាឡិកានេះក្នុងតម្លៃដប់លានដុល្លា"ពិធីករ ផ្លាប់ផ្លាប់ផ្លាប់សំឡេងទះដៃបន្លឺឡើងយ៉ាងកងរំពងពេញកម្មវិធី។
"នេះគេមកដែរហេស" Hobi និយាយម្នាក់ឯង

"ក្មេងដើរលើឆាកអម្បាញ់មិញមើលទៅស្រដៀងនឹងអ្នកណាអញ្ចឹង" jungkook 🤔
"អ៎មែនហើយស្រដៀងក្មេងធ្វើការរបស់ឯង" jungkook ស្រាប់តែនឹកឃើញដល់ Hobi ព្រោះធ្លាប់ជូបនៅផ្ទះរាងក្រាស់
"មិនមែនស្រដៀងទេគឺគេនឹងហើយ" taehyung
"មែនឬចក្រែងគេជាអ្នកបម្រើនៅផ្ទះឯងមែនទេហេតុអីក៏....." jungkook និយាយមិនទាន់ចប់ផង taehyung ក៏ឆ្លើយកាត់
"បានហើយចប់កម្មវិធីហើយមែនយើងចង់ទៅវិញ" taehyung
"អឺចប់ហើយតែឯងប្រញាប់ម្លែស" jungkook
"បើចប់ហើយយើងទៅមិនហើយ" taehyung ថាហើយក៏ដើរចេញទៅបាត់ទុកឲ្យ jungkook នៅអង្គុយម្នាក់ឯងក្នុងកម្មវិធីបន្ត។
_ skip _
"បងប្រុសចប់កម្មវិធីហើយខ្ញុំទៅផ្ទះមិនហើយ" Hobi
"ប្រញាប់មកម្លេសកម្មវិធីបងមិនទាន់ចប់ល្អនៅឡើយទេ" yoongi
"ខ្ញុំហត់ចង់ទៅផ្ទះសម្រាកហើយ"Hobi
"បើដូច្នេះឯងទៅចុះប្រាប់ម៉ាក់ផងថាបងយប់ជ្រៅបន្តិចទើបបងទៅ" yoongi
"ន
"បាទ Bye Bye បងប្រុសលាហើយបងកាន់យ៉ា" Hobi ថាហើយរាងតូចក៏ដើរទៅខាងក្រៅព្រោះមានអ្នកមកទទួលរួចហើយ។
"ចៅហ្វាយចាំនៅទីនេះសិនហើយខ្ញុំទៅយកឡានសិន"ឆាងយុ៉ន
"ទៅទាំងពីរអ្នកទៅឆាប់មកផង" taehyung
"បាទចៅហ្វាយ"ឆាងយុ៉ន/សួប៊ីនក្រោយអ្នកទាំងពីរចេញទៅ taehyung ក៏ងាកដើរទៅក្រោយដើម្បីទៅរងចាំជំនិតរបស់ខ្លួនតែមិនបានដឹងថាមានអ្នកនៅពីក្រោយខ្នងកំពុងដើរចុចទូរស័ព្ទឡើយទើបធ្វើឲ្យអ្នកដែលដើរនោះបុកនឹងរាងក្រាស់មួយទំហឹង ផាំង
"សុំទោសៗលោកសុំទោស"Hobi
"Kim taehyung 😳"Hobi

សូមខន្តីអភ័យទោសចំពោះពាក្យពេជ្រខុសឆ្គង🙏

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Donde viven las historias. Descúbrelo ahora