ព្រឹកថ្ងៃថ្មីក៏បានមកដល់រាងតូចកំពុងរៀបចំខ្លួននឹងសម្លៀកបំពាក់ខ្លះព្រោះត្រូវស្នាក់នៅទីនោះពីរបីថ្ងៃ។ពេលរៀបចំខ្លួនរួចរាល់ហើយរាងតូចក៏ចុះមកខាងក្រោមដើម្បីលាលោកជុងនឹងអ្នកស្រីជុងព្រមទាំងបងប្រុសខ្លួនដើម្បីចេញដំណើរ។
"កូនbiនេះប្រុងទៅទាំងព្រឹកមិនញុាំអីសិនទេហីកូន"លោកស្រីជុងសួរឡើងព្រោះថារាងតូចមកដល់ក៏មិនអង្គុយចុះដើម្បីញុាំអាហារពេលព្រឹកឡើយ
"បាទអ្នកម៉ាក់ព្រះផ្លូវឆ្ងាយអញ្ចឹងហើយត្រូវប្រញាប់ទៅខ្លាចទៅដល់យប់ជ្រៅពិបាក"Hobi ឆ្លើយតបនឹងម្ដាយខ្លួនទាំងញញឹម
"Hobi ទៅណាអ្នកម៉ាក់"yoongi សួរឡើងទាំងឆ្ងល់ព្រោះថាគេមិនបានដឹងរឿងថារាងតូចត្រូវប៊ូសានទេ
"គឺកូន bi ត្រូវចម្ការទំពាំងបាយជូរនៅឯប៊ូសាន"លោកជុងដោយឃើញលោកស្រីជុងកំពុងអោប Hobi ដើម្បីលាគ្នានោះគាត់ក៏ឆ្លើយជំនួសប្រពន្ធរបស់ខ្លួន
"ថាម៉េចទៅប៊ូសានទៅជាមួយអ្នកណា" yoongi និយាយឡើងទាំងបារម្ភ។
"ទៅជាមួយកូនអ្នកជំនួញរបស់ប៉ាឯងមិនបាច់បារម្ភទេ"លោកជុង
"មែនហើយបងប្រុសខ្ញុំទៅតែបុ៉ន្មានថ្ងៃទេចឹងហើយបងកុំបារម្ភអី"Hobi
"បើអញ្ចឹងមើលថែខ្លួនផងបើមានបញ្ហារអី Call ប្រាប់បងភ្លាមឮទេ"yoongi យកដៃទៅឈ្លីក្បាលរាងតូចតិចដោយក្ដីស្រឡាញ់នឹងបារម្ភ
"បាទបើអញ្ចឹងខ្ញុំលាសិនហើយព្រោះនេះម៉ោងប្រាំពីរទៅហើយ"Hobi
"ថែខ្លួនផងណាកូន"លោកស្រីជុង
"កូនទៅជាមួយក្មួយ Tae ទៅមិនបាច់បើកឡានទៅទេ"លោកជុង
"បាទលោកប៉ា"Hobi
"លោកប៉ាថាម៉េចគេឈ្មោះអី"Hobi មុននេះរាងតូចភ្លេចខ្លួនមិនសូវចាប់អារម្មណ៍នឹងឈ្មោះមនុស្សដែលខ្លួនត្រូវទៅជាមួយទើបសួរឡើងវិញម្ដងទៀត
"គឺក្មួយ."លោកជុងប្រុងនិយាយម្ដងទៀតតែក៏មានសំឡេងមួយមកកាត់
"សួរស្តីលោកពូអ្នកមីង"taehyung
"បាទ/ចាសសួរស្ដី"លោកជុងនឹងអ្នកស្រីជុងនិយាយព្រមគ្នា
"អ្នកណាគេនឹងបង"លោកស្រីជុងមិនដែលស្គាល់ taehyung ក៏សួរទៅប្ដីរបស់ខ្លួន
"គឺក្មួយ Tae ជាកូនម្ចាស់ជំនួញទំពាំងបាយជូររបស់យើងនឹងហើយ"លោកជុង
"អ៎អញ្ចឹងទេឬ ក្មួយហាមីងផ្ញើប្អូនផងណា"លោកស្រីជុងនិយាយប្រាប់រាងក្រាស់ឲ្យជួយមើលថែរាងតូចព្រោះផ្លូវឆ្ងាយណាមួយរាងតូចមិនទាន់ញុាំអ្វីទៀត។តែគាត់មិនបានចាប់អារម្មណ៍ទេថារាងតូចកំពុងតែគាំងនិយាយលែងចេញពេលដឹងថាអ្នកដែលខ្លួនត្រូវនាំទៅចម្ការនោះគឺជារាងក្រាស់។
"បាទមិនអីទេអ្នកមីង"taehyung តបទៅវិញទាំងញញឹម
"អរគុណក្មួយហើយ"លោកស្រីជុង
"☺️☺️" Taehyung មិនតបគ្រាន់តែញញឹមជំនួស
"ប៉ាកុំប្រាប់ណាថាខ្ញុំត្រូវទៅជាមួយគេ"Hobi 🤨
"ហុឹមពិតមែនហើយ"លោកជុង
"លោកមើលថែប្អូនខ្ញុំផង" yoongi
"បាទ" taehyung
"បើអញ្ចឹងខ្ញុំសុំលាទៅហើយព្រោះក៏រាងថ្ងៃហើយដែរ" taehyung
"ហុឹមសុខសប្បាយតាមផ្លូវណាក្មួយ"លោកស្រីជុង
"ឆាប់ទៅកូនបងចេញដំណើរទៅហើយ"លោកស្រីជុងដោយឃើញរាងតូចដូចជាភ្លឹកក៏ប្រាប់រាងតូច
"តែម៉ាក់.."Hobi
"យ៉ាងម៉េចឬក៏ខ្លាចយើង"taehyung
"ខ្ញុំមិនបានខ្លាច"Hobi
"បើអញ្ចឹងឆាប់មក"taehyung រាងតូចក៏ដើរចូលទៅក្នុងឡានរបស់រាងក្រាស់ដែលមានរាងក្រាស់ជាអ្នកបើកព្រោះថារាងក្រាស់មិនបានឲ្យជំនិតរបស់ខ្លួនមកជាមួយនោះទេឡានក៏បើកចេញផ្ទះត្រកូលជុង។
នៅតាមផ្លូវ
"ណែលោកខ្ញុំសួរត្រង់ទៅចុះណាហេតុអីក៏ចង់ទៅចម្ការទំពាំងបាយជូររបស់ខ្ញុំ"Hobi ដោយមិនអស់ចិត្តក៏សួរឡើង
"ចង់ធ្វើបាបឯងទេដឹង"taehyung
"ចង់ធ្វើបាបខ្ញុំនេះលោកចង់យកខ្ញុំទៅសម្លាប់មែនទេ" Hobi
"ហុឹសសម្លាប់ឯងបានប្រយោជន៍" taehyung ឆ្លើយទាំងអស់សំណើចនេះគិតថាគេជាមនុស្សអាក្រក់ដល់ម្លឹងផងឬ
"ចឹងលោកចង់បានអីឲ្យប្រាកដទៅ"Hobi
"យើងចង់បានអីឯងគង់តែដឹងទេតែមិនមែនពេលនេះ" taehyung
"នេះអាហារឆាប់ញុាំទៅទីនេះគ្មានកន្លែងអាហារដ្ឋានលក់នោះទេ"taehyung លើកយកប្រអប់បាយមកឲ្យរាងតូចព្រោះដឹងថារាងតូចមិនបានញុាំអីនៅឡើយទេ
"លោកដាក់ថ្នាំពុលឬអត់" Hobi 😟
"ខ្លាចស្លាប់ដែរឬ"taehyung
"ណែលោកជីវិញមនុស្សមិនមែនចេះតែកើតមកបានទេណាអ្នកណាមិនខ្លាចស្លាប់នោះ"Hobi
"ចុះកាលឯងស៊ើបនៅផ្ទះយើងនោះម៉េចមិនខ្លាច"taehyung
"ព្រោះវាជាភារកិច្ចរបស់ខ្ញុំ" Hobi
"ហុឺយ ញុាំទៅខ្ញុំមិនទាន់ដាច់ចិត្តឲ្យឯងស្លាប់ទេព្រោះវាលឿនពេកខ្ញុំលេងមិនទាន់ឆ្អែតនោះទេ" taehyung បើកឡានបណ្ដើរនិយាយបណ្ដើរឯរាងតូចវិញក៏តបមិនឲ្យបាត់មួយមា៉ត់ទៀត
"មែនហើយឯងត្រូវជាស្អីជាមួយនឹង jimin"taehyung
"លោកសួរធ្វើអី" Hobi ញុាំបាយឡើងពេញមាត់ហើយនៅឆ្លើយជាមួយក្រាស់មិនឲ្យបាត់មួយមាត់ធ្វើឲ្យរាងក្រាស់ខ្នាញ់ជាខ្លាំង
"យើងឃើញឯងទៅរក Jimin ហើយស្និតស្នាលនឹងគ្នាខុសពីមនុស្សដែល Jimin ធ្លាប់ស្គាល់"taehyung
"ចង់ខ្ញុំត្រូវជាអ្វីនឹង Jimin ក៏លោកមិនបាច់ចង់ដឹងទេយ៉ាងម៉េចឬក៏លោកប្រចណ្ឌ័ Jimin នឹងខ្ញុំ"Hobi និយាយឌឺរាងក្រាស់ទាំងមាត់នៅញាត់បាយពេញៗមាត់នៅឡើង
"យើងខ្លាចឯងបោកប្អូនយើងទៅវិញទេ"taehyung
"ហុឺយញុាំឆ្អែតហើយ" Hobi បិទប្រអប់បាយយកទឹកមកផឹកហើយក៏ទុកប្រអប់បាយនៅខាងក្រោម។ឡានបើកអស់ជាច្រើនម៉ោងឯរាងតូចក៏គេងលង់លក់ចោលរាងក្រាស់ឲ្យនៅបើកឡានទៅចម្ការតាមគោលដៅដែលផែនទីបានប្រាប់តែម្នាក់ឯងឡានចេះតែបើកទៅមុខជាច្រើនម៉ោងពេលនេះក៏បានមកដល់ចម្ការរបស់តូចហើយស្របពេលដែលមេឃក៏ចាប់ផ្ដើមងងឹតហើយដែរ។
"ណែក្រោកឡើងដល់ហើយ"taehyung យកដៃទៅដាស់រាងតូចតិចៗឲ្យភ្ញាក់ឡើង
"ហុឹម" Hobi ក្រោយរាងតូចភ្ញាក់ហើយអ្នកទាំងពីរក៏ចុះពីលើឡាន។នៅខាងមុខផ្ទះតូចល្មមមានមនុស្សចំណាស់ម្នាក់នឹងក្មេងស្រីជំទង់ពីរនាក់ទៀតនៅឈរចាំនៅខាងមុខផ្ទះ។
"អ្នកប្រុសតូច"អ៊ំចាន់ជាអ្នកធ្វើការនៅចម្ការទំពាំងបាយជូរបានមករៀបចំផ្ទះនឹងយកអាហារមកឲ្យអ្នកទាំងពីរព្រោះលោកជុងបានប្រាប់គាត់ថារាងតូចមកទីនេះ។
"សួរស្តីអ៊ំស្រី"taehyung
"ចាសសួរស្ដីអ្នកប្រុស"អ៊ំចាន់
"អ៊ំចាន់នឹកណាស់😗" Hobi ចុះពីឡានភ្លាមរត់ទៅអោបអ៊ំចាន់យ៉ាងលឿដោយក្ដីនឹករលឹក
"ហីយ៉ាអ្នកប្រុសតូចអ៊ុំពេញកំលោះហើយតើ" អ៊ំចាន់
"នេះអូនរីយ៉ានឹងយ៉ាងរីមែនទេនឹង" Hobi ក្រោយអោបអ៊ំចាន់អស់ចិត្តហើយក៏ចាប់អារម្មណ៍នឹងក្មេងជំទង់ទាំងពីរដែលនៅឈរទីនោះ
"សួរស្តីបង Hobi "រីយ៉ានឹងយ៉ាងរីនិយាយដំណាលគ្នា
"បាទសួរស្ដី" Hobi ឆ្លើយតបទៅក្មេងទាំងពីរទាំងញញឹម
"សួរស្តីបងប្រុស"យ៉ាងរី/រីយ៉ា
"បាទសួរស្ដី" taehyung
"បានហើយនេះយប់ហើយអ្នកប្រុសនឹងអ្នកប្រុសតូចឆាប់ទៅងូតទឹកផ្លាស់សម្លៀកបំពាក់ហើយញុាំអាហារទៅខ្ញុំក៏ត្រូវទៅផ្ទះវិញដែរព្រោះក្មេងៗត្រូវទៅសាលានៅព្រឹកស្អែកពីព្រលឹមផង"អ៊ំចាន់
"អ៊ំនៅញុាំអាហារពេលល្ងាចជាមួយគ្នាទៅ" Hobi
"មែនហើយអ៊ំស្រី" taehyung
"មិនអីទេអ្នកប្រុសអ្នកប្រុសតូចអ៊ំមកទីនេះដើម្បីរៀបចំផ្ទះឲ្យអ្នកប្រុសនឹងអ្នកប្រុសតូចសម្រាកនោះទេ"អ៊ំចាន់
"ណាមួយកូនអ៊ំនៅផ្ទះក៏ចបាយអ៊ំដែរអញ្ចឹងអ៊ំទៅសិហើយ"អ៊ំចាន់
"បាទលាហើយអ៊ំស្រី" taehyung
"ចាសតោះរីយ៉ា យ៉ាងរី"អ៊ំចាន់ ក៏នាំក្មេងទាំងពីត្រឡប់ទៅផ្ទះវិញ។ឯរាងក្រាស់នឹងរាងតូចក៏ចូលទៅខាងក្នុងផ្ទះ។សូមខន្តីអភ័យទោសចំពោះពាក្យពេជ្រខុសឆ្គង🙏
![](https://img.wattpad.com/cover/318767975-288-k355469.jpg)
ESTÁS LEYENDO
ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ )
Chick-Litkim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវិញ Taehyung &Hobi Jungkook & Jimin