ចម្ការ Strawberry

428 37 0
                                    

ក្រោយពីពេលយប់បានកន្លងផុតទៅព្រះអាទិត្យក៏ចាប់ផ្ដើមរះឡើងបង្ហាញនៅថ្ងៃថ្មីយ៉ាងស្រស់ស្អាតហើយក៏ជាថ្ងៃដែល taehyung  ត្រូវនាំរាងតូច Jimin  ទៅដើរលេងផងដែរ។
"Jimin  ហា៎ឯងរៀបចំខ្លួនរួចហើយឬនៅនឹង"taehyung  ស្រែកសួរទៅ Jimin  ដែលនៅខាងក្នុងបន្ទប់
"បាទបង Tae  ខ្ញុំរៀបចំរួចហើយចុះលោក Hobi នោះ" Jimin  ដើរចេញមកខាងក្រៅបន្ទប់តបនឹង taehyung  ហើយមិនភ្លេចសួរពីរាងតូច Hobi ដែរ
"បងមិនដឹងទេឆាប់ទៅខាងក្រោមទៅ" taehyung
"បាទតោះ" Jimin  អ្នកទាំងពីរក៏ដើរចុះទៅក្រោមដើម្បីត្រៀមចេញដំណើរទៅដើរលេងកំសាន្ត។
"មកហើយហីកូនញុាំអាហារពេលព្រឹកសិនទេដើម្បីកុំឲ្យឃ្លាន"លោកស្រី kim សួរទៅអ្នកទាំងពីរពេលដែរឃើញ Jimin  នឹង taehyung  ចុះមកដល់ខាងក្រោម
"បាទអត់អីទេអ្នកមា៉ក់ព្រោះផ្លូវរាងឆ្ងាយអញ្ចឹងហើយត្រូវប្រញាប់ទៅ" taehyung
"អ៊ុំស្រីចុះ Hobi គេរៀបចំរួចហើយឬនៅ" Jimin 
"គេ..អ៎នោះគេមកដល់ហើយ"លោកស្រី kim រកឆ្លើយប្រាប់ទៅអ្នកជាក្មួយទៅហើយតែ Hobi ក៏មកដល់
"សួរស្តីអ្នកស្រីអ្នកប្រុស Jimin"Hobi
"ចាសសួរស្ដី Hobi "លោកស្រី kim
"សួរស្ដី Hobi "Jimin
"ឯងសួរស្ដីតែអ្នកម៉ាក់នឹងប្អូនយើងទេចុះយើងជាចៅហ្វាយឯងមិនគិតចង់និយាយសួរស្ដីខ្លះទេ" taehyung 
"អ៎បាទខ្ញុំភ្លេចសួរស្ដីចៅហ្វាយ" Hobi
"ច្រណែនមែនទេបងប្រុស"Jimin សួរឌឺទៅកាន់taehyung
"រឿងអីដែលបងត្រូវច្រណែននោះ" taehyung
"បើអញ្ចឹងពួកយើងទៅបានហើយឬនៅ" Jimin
"ហ៊ឹម ឆាងយ៉ុន សួប៊ីន ពួកឯងមិនបាច់ទៅតាមយើងទេទៅមើលការខុសត្រូវនៅក្រុមហ៊ុនជំនួសយើងផង"taehyung
"បាទចៅហ្វាយ"សួប៊ីន/ឆាងយុ៉ន
"តោះឆាប់ទៅ" taehyung ក្រោយផ្ដែរផ្ដាំកូនចៅហើយ taehyung នឹង Jimin Hobi  ក៏នាំគ្នាដើរទៅឡានដើម្បីចេញដំណើរ។ពេលមកដល់ក៏ឃើញមានឡានទំនើបមួយនៅចាំពួកគេនៅខាងមុខផ្ទះ
"ឡានអ្នកណានឹងបង Tae "Jimin សួរទៅ taehyung ទាំងឆ្ងល់
"សួរស្តី taehyung Jimin  " jungkook ចេញពីឡានមកនិយាយរាក់ទាក់ទៅកាន់អ្នកជាមិត្តនឹង crush របស់គេ🤭
"សួរស្តី" Jimin
"អ៎គេជាមិត្តរបស់បងឯងក៏ធ្លាប់ជួបគេម្ដងហើយដែរ" taehyung
"គេគឺ jeon jungkook CEO របស់ jeon group  នឹងមែនទេ"Jimin
"បាទពិតមែនហើយគឺខ្ញុំ" jungkook
"នេះរាងថ្ងៃហើយពួកយើងឆាប់ទៅ" taehyung 
"បាទ"Jimin
"Jimin លោកអាចជិះឡានជាមួយខ្ញុំបានទេ" jungkook 
"រួចចុះបង Tae  នឹង Hobi នោះ" Jimin 
"ឯងជិះជាមួយគេទៅបងជិះឡានបងយើងទៅឡានពីរគ្រឿង" taehyung
"អ៎អញ្ចឹងក៏បាន" Jimin
"សូមអញ្ចើញ" jungkook  បន្ទាប់ពីរាងតូចយល់ព្រមហើយក៏ដើរទៅបើកទ្វារឡានឲ្យរាងតូចទៅ
"ឯងជិះឡានជាមួយយើង" taehyung មកចាប់ដៃ Hobi  ពេលដែរឃើញថា Hobi  ប្រុងដើរទៅតាម Jimin
"ហេតុអីមិនឲ្យខ្ញុំទៅជិះមួយ Jimin ទៅ" Hobi
"ឡានយើងមានម៉េចឯងមិនជិះ"taehyung 
"ចុះលោកជិះម្នាក់ឯងទៅវាយ៉ាងម៉េច" Hobi
"កុំភ្លេចណាថាឯងជាលេខារបស់យើងអញ្ចឹងហើយត្រូវជិះជាមួយយើង" taehyung 
"បងប្រុសហា៎ពេលណាបានទៅៗប្រុងនៅឈរនិយាយគ្នាយូរទៀតទេ"Jimin  ពេលឃើញ taehyung  នឹង Hobi ដូចជាមិនសូវត្រូវគ្នាក៏សួរឡើង
"តោះទៅ"taehyung តបនឹង Jimin ហើយក៏អូសដៃរាងតូចឲ្យចូលឡានដើម្បីចេញដំណើរ
ពេលរាងតូចនឹងរាងក្រាស់ចូលឡានហើយពួកគេចេញដំណើរទៅកាន់កសិដ្ឋានមួយដោយចំណាយពេលជាងកន្លះម៉ោងទើបទៅដល់។ពេលឡានមកដល់កសិដ្ឋានហើយរាងតូច Hobi នឹង jimin ក៏ចុះមកពីឡានដោយទឹកមុខសប្បាយរីករាយ
" Wow  ចម្ការស្រ្តប៊ឺរីធំណាស់" Jimin 
"ចម្ការស្រ្តប៊ឺរី" Hobi
" Jimin  ចង់បេះស្រ្ដប៊ឺរីញុាំទេវាស្រស់បែបនេះឆ្ងាញ់ណាស់ណា" jungkook 
"អឹមចង់បេះណាស់តែម្ចាស់ចម្ការឲ្យបេះដែរឬអត់ផង" Jimin
"សួរស្តីលោកទាំងអស់គ្នាត្រូវការអ្វីពីចម្ការរបស់ពួកខ្ញុំអាចប្រាប់កម្មករខាងខ្ញុំបាន"ភ្លាមនោះម្ចាស់ចម្ការក៏បង្ហាញខ្លួននឹងនិយាយរួសរាយរាក់ទាក់ដាក់ភ្ញៀវដែលបានមកដល់ចម្ការ។
"បាទតើពួកខ្ញុំអាចដើរបេះស្ដ្រប៊ឺរីបានដែរទេ" Jimin  សួរដោយខ្លាចចិត្តថាម្ចាស់ចម្ការមិនអនុញ្ញាត
"អ៎បាទតាមសប្បាយខាងខ្ញុំនឹងរៀបចំកន្រ្តកឲ្យ"ម្ចាស់ចម្ការ
"បាទអរគុណពួកលោកហើយ" jungkook and Jimin
"ពួកឯងឆាប់យកកន្ត្រកមក"ម្ចាស់ចម្ការ
"នេះបាទកន្រ្តក"កម្មករ
"អញ្ជើញតាមសប្បាយ"ម្ចាស់ចម្ការ ហុចកន្ត្រកសម្រាប់ដាក់ស្រ្តប៊ឺរីហើយដើរចេញទៅធ្វើការបន្តបាត់ទៅ
"តោះ Jimin  ខាងនោះមានស្រ្តប៊ឺរីទុំច្រើនណាស់"Jungkook 
"បាទតោះ"Jimin ថាហើយ Jimin  នឹង jungkook  ក៏ដើរទៅបេះស្ដ្រប៊ឺរីបាត់ទៅ
"លោកមិនទៅបេះនឹងគេទេឬ" Hobi សួរទៅ taehyung  ដែលនៅឈរអោបដៃ
"យើងមិនចូលចិត្តទេខ្លាចរមាស់" taehyung 
"អញ្ចឹងខ្ញុំទៅបេះខាងនោះហើយលោកទៅដែរទេ"Hobi 
"ទៅតែយើងមិនបេះទេឯងបេះទៅ"taehyung

រាងតូចក៏ដើរទៅបេះស្រ្តប៊ឺរីដោយមានរាងក្រាស់ដើរតាមពីក្រោយបន្ទាប់ពីបេះបានតាមតម្រូវការហើយពួកគេក៏ទៅគិតលុយ។
"ទាំងអស់នេះអស់បុ៉ន្មានទៅ" Jimin 
"អ៎បាទទាំងអស់នេះគឺអស់250$🌚"ម្ចាស់ចម្ការ
"អ៎នេះលុយ"taehyung
"បាទអរគុណថ្ងៃក្រោយអញ្ជើញមកទៀត"ម្ចាស់ចម្ការ
"ពួកយើងទៅសិនហើយ"Jungkook 
អ្នកទាំងបួនក៏នាំគ្នាដើរចេញសម្ដៅទៅឡានបើម្បីចេញដំណើរទៅមុខបន្តទៀតតែមិនទាន់នឹងបានចេញដំណើរផង Jimin  ក៏និយាយឡើង
"បងប្រុសយើងរកញុាំអីសិនទៅខ្ញុំនឹង Hobi ឃ្លានហើយ" Jimin 
"អឹមក៏ល្អបងក៏ឃ្លានដែរ" taehyung 
"ហុឹមអញ្ចឹងយើងញុាំអីនៅហាងខាងមុខនេះទៅ" jungkook
" Hobi  ហានេះស្រ្ដប៊ឺរីយកទៅញុាំលេងៗសិនទៅទម្រាំតែទៅដល់ហាងអាហារព្រោះឯងក៏មិនទាន់ញុាំអីដែរតាំងពីព្រឹកមក" Jimin  ហុចស្រ្ដប៊ឺរីមួយប្រអប់យ៉ាងធំឲ្យទៅ Hobi
"បាទអរគុណ" Hobi រាងតូចទទួលទាំងញញឹមរួចហើយក៏ឡើងឡានដើម្បីទៅមុខបន្តទៀត
មួយស្របក់ធំក៏បានមកដល់ហាងអាហារមួយកន្លែងឡានក៏ឈប់ចូល។
"សួរស្តីអ្នកទាំងអស់គ្នាត្រូវការញុាំអ្វីដែរ" អ្នករត់តុក
"យកអ្វីដែលជាម្ហូបប្រចាំហាងមក" taehyung
"ចាសអញ្ចឹងសុំចាំមួយភ្លែត"អ្នករត់តុក
បន្ទាប់ពីចាំអស់5នាទីរួចមកអាហារក៏បានមកដល់
"តោះឆាប់ញុាំទៅអាហារជិតត្រជាក់ហើយ" Jimin
អ្នកទាំងបួនក៏នាំគ្នាញុាំអាហារយ៉ាងឆ្ងាញ់ព្រោះតែឃ្លាននឹងនឿយហត់រៀងៗខ្លួន។ក្រោយញុាំរួចរាល់ហើយរាងក្រាស់ក៏ហៅគេឲ្យមកគិតលុយ
"ប្អូនគិតលុយ" taehyung 
"ចាសនេះអរគុណ" អ្នករត់តុក
"រួចហើយតោះ" taehyung ពួកគេក៏ចាកចេញពីហាងតែរាងតូច Hobi ក៏ត្រូវភ្ញៀវដែលនៅក្នុងនោះដែលមិនប្រយ័ត្នក៏បានមកបុក
"ឯងអត់ភ្នែកមើលទេឬយា៉ងម៉េចនឹង"ភ្ញៀវ សួរទៅទាំងខឹងសម្បារ
"ឲ្យខ្ញុំសុំទោសផង" Hobi
"ឯង.."ភ្ញៀវនោះស្រាប់តែចង់វៃរាងតូចដោយសារតែខឹងតែក៏ត្រូវ taehyung  ចាប់ដៃជាប់
"ឯងចង់ធ្វើអីមនុស្សរបស់យើង" taehyung 
"គឺយើងចង់វៃនឹងហើយចេះសួរទៅកើតដែរលែង"ភ្ញៀវកន្រា្តក់ដៃចេញពី taehyung
"បើចង់វៃគេឆ្លងកាត់យើងសិនទៅ" taehyung  ថាហើយក៏ដាល់ភ្ញៀវនោះមួយទំហឹងរហូតដល់អ្នកដែលត្រូវគេដាល់នោះសឹងតែសន្លប់ទៅហើយ
"ឯងដាល់យើងផងហែស"ភ្ញៀវ
"មែនហើយម្ចាស់ហាងឆាប់ឲ្យសន្តិសុខអូសគេចេញទៅ" taehyung 
"បាទសន្តិសុខ"ម្ចាស់ហាងដោយឃើញរញ៉េរញ៉ៃពេកក៏ឲ្យសន្តិសុខមកយកភ្ញៀវម្នាក់នោះចេញទៅ
"ឯងកើតអីទេ" taehyung  សួរទៅ Hobi ព្រោះខ្លាចថារាងខ្លាច
"បាទខ្ញុំមិនអីអរគុណហើយ" Hobi
"ខ្ញុំថាពួកយើងត្រឡប់ទៅផ្ទះទៅបើទៅដើរលេងតក៏មិនសប្បាយដែរ" Jimin 
"ហ៊ឹមអញ្ចឹងឆាប់ទៅ" taehyung  តបហើយក៏ដឹងដៃរាងតូចចូលទៅក្នុងឡានហើយបើកសម្ដៅទៅភូមិគ្រឹះវិញ

សូមខន្តីអភ័យទោសចំពោះពាក្យពេច៍ខុសឆ្គង🙏
ជួយ Comments  កែលម្អផង😘





ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Onde histórias criam vida. Descubra agora