កូនត្រូវមកធ្វើការនៅក្រុមហ៊ុនវិញ

308 36 0
                                    

ថ្ងៃស្អែកឡើងរាងក្រាស់ចេញទៅធ្វើការតាំងពីប្រលឹមចំណែកឯរាងតូចវិញក៏រៀបចំរៀបចំសម្លៀកបំពាក់រួចក៏ទៅប្រាប់លោកប្រុសនឹងលោកស្រីkimថាខ្លួនឈប់ធ្វើការនៅទីនេះទៀតហើយ។
"លោកប្រុសលោកស្រី" Hobi 
"មានការអីមែនទេHobi"លោកស្រី Kim
"ខ្ញុំចង់មកប្រាប់លោកប្រុសនឹងលោកស្រីថាខ្ញុំសុំឈប់ធ្វើការនៅទីនេះហើយ" Hobi
"ហេតុអ្វីអ្នកនៅទីនេះធ្វើបាបឯងឬយ៉ាងម៉េច"លោក Kim
"បាទគឺអត់ទេខ្ញុំឈប់ដោយខ្លួនឯងគ្មានអ្នកណាធ្វើបាបខ្ញុំទេ" Hobi
"រួចចុះនៅសុខៗម៉េចក៏ឯងឈប់ធ្វើការទៅវិញ" លោកស្រី Kim
"ខ្ញុំចង់ទៅធ្វើការងាររបស់ខ្ញុំឲ្យបានល្អណាមួយខ្ញុំចេញពីផ្ទះក៏យូរខែហើយដែរ"Hobi
"បើឯងចង់ទៅៗហើយយើងឃាត់ឯងក៏មិនបានដែរ"លោក Kim
"អរគុណលោកប្រុសហើយអញ្ចឹងខ្ញុំសុំលាហើយ" Hobi ថាហើយក៏សំពះលាទៅកាន់អ្នកទាំងពីរ
"បើឯងចង់មកទីនេះធ្វើការវិញក៏មកៗណាយើងចាំទទួលឯង"លោកស្រី Kim
"បាទលោកស្រី" Hobi  តបនឹងលោកស្រី Kim  ហើយរាងតូចក៏កាន់កាបូបដាក់ខោអាវដើរចេញទៅតែដើរជិតដល់ទ្វារទៅហើយម៉ែដោះនឹងណាមជីក៏បានហៅរាងតូចឲ្យឈប់
" Hobi ឯងឈប់ធ្វើការនៅទីនេះពិតមែនឬ"ម៉ែដោះ
"បាទម៉ែដោះ" Hobi
"បើឯងទៅយើងនឹកឯងស្លាប់ហើយ"ណាមជី
"ខ្ញុំក៏នឹកបងដូចគ្នា"Hobi
"បើឯងទៅកុំភ្លេចថ្ងៃណាទំនេរមកលេងបងផង"ណាមជី
"បាទបើអញ្ចឹងខ្ញុំទៅសិនហើយលាហើយម៉ែដោះបងណាមជី" Hobi និយាយលាហើយរាងតូចក៏អោបម៉ែដោះនឹងណាមជីដើម្បីលាគ្នា។អោបរួចរាល់ហើយរាងតូចក៏ដើរចេញពីភូមិគ្រឹះទៅខាងមុខផ្លូវដោយមានឡានមកចាំនៅទីនោះជាស្រេច។រាងតូចដើរចូលឡានហើយឡានក៏បើកចេញទៅ។
នៅតាមផ្លូវ
"នេះមិនមែនផ្លូវទៅផ្ទះខ្ញុំទេ"Hobi
"ប្រាកដហើយព្រោះយើងជូនឯងទៅជូបប៉ាម៉ាក់ឯងសោះ" Mr.bin ជាអ្នកមកយករាងតូចព្រោះយបើមិញនេះរាងតូចតេទៅគាត់ឲ្យមកទទួល
"ហេតុអ្វីមិនទៅទីស្នាក់ការទេឬ" Hobi
"យើងគង់តែទៅទេឯងកុំភ័យអី" Mr.bin
"តែយើងមានរឿងចង់ប្រាប់ឯង" Mr.bin
"និយាយមក" Hobi បានទាញទូរស័ព្ទមកមើលពីការដេញថ្លៃនាឡិការដែលធ្វើឡើងនៅពេលខាងមុខ
"ឯងត្រូវលាឈប់ពីការងារហើយ" Mr.bin
"ថាម៉េចលេងសើចទេដឹង" Hobi ទម្លាក់ទូរស័ព្ទទុកងាកមើល Mr.bin យ៉ាងលឿន
"លោកជុងបានស្នើសុំពាក្យលាឈប់ឲ្យឯងពីខាងរាជការរួចហើយ"Mr.bin
"លោកប៉ានឹងឬមកដាក់ពាក្យលាឈប់របស់ខ្ញុំនោះ" Hobi
"ហ៊ឹមមែនហើយចាប់ពីពេលនេះទៅឯងមិនបាច់មកធ្វើការទៀតទេ" Mr.bin មិនយូរប៉ន្មានឡានក៏បើកមកដល់ផ្ទះរបស់លោកជុង
"ដល់ហើយឯងចុះទៅចំណែកការងាររបស់ឯងអ្នកផ្សេងចូលជំនួសហើយ" Mr.bin
"បាទអរគុណហើយ" Hobi រាងតូចចុះពីឡាននិយាយអរគុណទៅ Mr.bin ទាំងទឹកមុខមិនសប្បាយចិត្តក្រោយរាងតូចចុះពីឡានហើយ Mr.bin ក៏បើកឡានចេញទៅ។ឯរាងតូចក៏ចូលមកក្នុងផ្ទះទាំងទឹកមុខក្រៀមក្រំ។មកដល់ក្នុងផ្ទះភ្លាមអ្នកបម្រើក៏រត់ទៅទទួលនឹងយកកាបូបរាងតូចឡើងទៅខាងលើ។ចំណែកលោកស្រីជុងវិញគ្រាន់តែឃើញរាងតូចភ្លាមគាត់មកអោបរាងតូចយ៉ាងណែនចំណែករាងតូចវិញក៏អោបវិញទាំងទឹកមុខញញឹមសប្បាយរីករាងទាំងដែលមុននេះទឹកមុខមិនបាច់និយាយ។
"កូនbiដាច់ចិត្តមករកម៉ាក់ហើយហីដឹងទេម៉ាក់នឹកកូនខ្លាំងណាស់"លោកស្រីជុង
"កូនក៏នឹកម៉ាក់ដូចគ្នា"Hobi  អោបម្ដាយរបស់គេយ៉ាងណែន
"កូនម៉ាក់មើលទៅស្គមណាស់ឥឡូវ"លោកស្រីជុង
"ម៉ាក់ចេះថាហើយកូនម៉ាក់ឯណាស្គមទៅ" Hobi សើចស្ញេញដាក់អ្នកជាម្ដាយ។កំពុងតែសប្បាយចិត្តសុខៗលោកជុងក៏ចេញមកធ្វើឲ្យទឹកមុខ Hobi ប្រែប្រួលស្ទើរតែ180ដឺក្រេទៅហើយ។
"កូន bi មកផ្ទះវិញហើយមែនទេ"លោកជិង
"លោកប៉ាហេតុអីលោកប៉ាដាក់ពាក្យលោកឈប់ឲ្យខ្ញុំ" Hobi
"ក៏វាដល់ពេលដែលកូនត្រូវមកស្នងដំណែងពីប៉ាហើយព្រោះបងឯងគេត្រូវមើលការខុសត្រូវក្រុមហ៊ុនរបស់គេមិនមានពេលមកហ៊ុនប៉ាទេ"លោកជុង
"តែប៉ាក៏ដឹងថាខ្ញុំស្រឡាញ់ការងារជាប៉ូលិសហេតុអីប៉ាមិនប្រាប់ខ្ញុំមុន" Hobi
"បើប៉ាប្រាប់ឯងឯងព្រមជាមួយនឹងប៉ាទេ"លោកជុង
"តែប៉ាក៏គួរតែប្រាប់ខ្ញុំមុនដែរ"Hobi
"គ្រប់យ៉ាងបា៉តាមចិត្តឯងតាំងពីតូចមកទាំងអស់វាគួដល់ពេលដែលកូនត្រូវមកធ្វើតាមប៉ាម្ដងហើយ"លោកជុង
"បានហើយបងឲ្យកូនទៅសម្រាកសិនទៅព្រោះកូនទើបមកដល់ទេ"លោកស្រីជិង ដោយស្ថានការមិនសូវស្រួលគាត់ក៏ប្រញាប់មកឃាត់
"កូនត្រូវមកធ្វើការនៅក្រុមហ៊ុនវិញ"លោកជុងថាហើយគាត់ក៏ចេញពីក្នុងផ្ទះដើរសម្ដៅទៅក្នុងឡានដើម្បីចេញដំណើរទៅជូននឹងឈ្មួញដែលជាម្ចាស់ជំនួញរបស់គាត់។
"កូន bi ទៅសម្រាកសិនទៅកូនប្រហែលជាហត់ហើយ"លោកស្រីជុង
"បាទអ្នកម៉ាក់" Hobi  តបទៅវិញទាំងមុខស្អុយ
    បន្ទប់ Hobi 
រាងតូចមកដល់បន្ទប់ភ្លាមក៏ផ្ដូលខ្លួនទៅលើពូកទន់ៗពេញមួយទំហឹងថែមទាំងដកដង្ហើមធំជាច្រើនលើកទៀតផង។
"ខ្សែកខ្ញុំតើបាត់ទៅណាទៅ"Hobi យកដៃវៃក្បាលខ្លួនឯងហើយក៏ដេកទាំងយំព្រោះអន់ចិត្តនឹងប៉ារបស់ខ្លួនដែលមិនបានឲ្យគេធ្វើការដែលគេស្រឡាញ់យរាងតូចដេកយំរហូតដល់លក់។
_ Skip _
ចំណែកឯរាងក្រាស់វិញពេលនេះបានមកដល់ផ្ទះហើយរួចក៏ចម្លែកចិត្តដូចគ្នាព្រោះបាត់មិនឃើញរាងតូច។
"ម៉ាក់ប៉ាកូនមកវិញហើយ" taehyung 
"ហុឹមឆាប់មកញុាំបាយមកកូន" លោកស្រីគីម
"ថ្ងៃដូចបាត់អាល្អិត Hobi  " taehyung  សួរទៅម៉ែដោះនឹងណាមជីព្រោះរាល់ដងតែងតែនៅជាមួយគ្នា
"ចាសអ្នកប្រុស Hobi  គេឈប់ធ្វើការនៅទីហើយ"ម៉ែដោះ
"រួចចុះគេទៅណាបានជាឈប់ធ្វើការនៅទីនេះ" taehyung
"គេទៅផ្ទះរបស់គេវិញហើយបានហើយកូនឆាប់ញុាំបាយទៅម្ហូបត្រជាក់អស់ឥឡូវហើយ"លោកស្រីគីម
"បាទអ្នកម៉ាក់" taehyung
ក្រោយញុាំបាយថ្ងៃត្រង់រួចហើយរាងក្រាស់ក៏ឡើងទៅបន្ទប់របស់ខ្លួនដើម្បីងូតទឹក។
ក្នុងបន្ទប់រាងក្រាស់
"ឯងថាទៅក៏ទៅមែនមិនគិតចង់លាយើងមួយមាត់ទេឬ" taehyung  និយាយម្នាក់ឯងព្រមទាំងក្នុងដៃមានកាន់ខ្សែករបស់រាងតូចផងដែរ
"នេះយើងនឹកគេឬយ៉ាងម៉េចនឹងគេទើបតែទៅមិនទាន់បានមួយថ្ងៃផងអា Tae  ហុឺយ" taehyung យកដៃឈ្លីសក់ខ្លួនឯងហើយក៏ចូលបន្ទប់ងូតទឹករួចក៏ទៅមើលឯកាសារដែលនៅសល់បាត់ទៅ។

សូមខន្តីអភ័យទោសរាល់ពាក្យពេចន៍ខុសឆ្គង🙏



ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Nơi câu chuyện tồn tại. Hãy khám phá bây giờ