រឿងបងឯងកុំចេះ

230 33 2
                                    

"ហ្អាយ..." Hobi ស្រាប់តែស្រែកឡើងព្រោះមានអ្នកមកចាប់ទាញដៃគេពេញមួយទំហឹង
" អួយ លោកមកចាប់ដៃខ្ញុំធ្វើអីឈឺណាស់" Hobi ពេលដឹងថាអ្នកណាជាអ្នកមកចាប់ដៃរបស់ខ្លួនហើយគេស្ដីឲ្យនឹងព្យាយាមដកដៃមាំចេញពីករដៃរបស់ខ្លួន
" វាត្រូវជាអីនឹងអូន" taehyung នៅតែបន្តរឹតកាន់ករដៃតូចជាប់នឹងសួរបកទៅវិញ
"ជាអីក៏បានមិនពាក់ព័ន្ធនឹងលោកទេលែង" Hobi  ខំប្រឹងប្របេះដៃរបស់រាងក្រាស់ចេញនឹងរលាស់ខ្លាំងៗតែរាងក្រាស់មិនព្រមប្រលែងវិញសោះ
" មិនប្រាប់មែនទេ" taehyung ក្រលេកឃើញយ៉ាងកំពុងតែបើកឡានមកដើម្បីទទួលរាងតូចទៅវិញគេក៏សួរទៅរាងតូចទាំងញញឹមរួចក៏លើកបីរាងតូចលីដាក់លើស្មារកតែរាងតូចប្រកែកមិនទាន់
"លោកធ្វើស្អីនឹងឆាប់ដាក់ខ្ញុំចុះវិញភ្លាម" Hobi ស្រែកប្រាប់រាងក្រាស់ឲ្យដាក់ខ្លួនចុះស្របពេលដែលដៃតូចៗក៏វៃខ្នងរាងក្រាស់ខ្លាំងៗដើម្បីឲ្យគេដាក់ខ្លួនចុះវិញតែផ្ទុយស្រឡះ taehyung មិនបានដាក់ចុះនោះទេគេបែរជាដើរទៅឡានរបស់គេទៅវិញ
" Kim taehyung  ដាក់ខ្ញុំចុះមិនឮទេឬយ៉ាងម៉េចនឹង" Hobi  ស្រែកឡើងមនុស្សម្នារនៅជិតៗនេះងាកមកមើលគេគ្រប់ៗព្រោះតែរាងតូចស្រែកផងវៃផងតែរាងក្រាស់វិញនៅធ្វើមិនដឹង
"អេលោក kim លោកយកលោកប្រធានខ្ញុំទៅណានឹង" យ៉ាង រត់ចេញពីឡានមកស្ទាក់ដំណើររបស់រាងក្រាស់យ៉ាងលឿននឹងសួរទៅរាងក្រាស់តែរាងក្រាស់មិនទាន់បានតបផងរាងតូចដែលនៅលើខ្នងក៏ស្រែកឡើងមុនបាត់ទៅហើយ 
"បងយ៉ាងជួយផង" Hobi
"លោកទៅក្រុមហ៊ុនវិញចុះចំណែក Hobi  ខ្ញុំមានរឿងចង់និយាយជាមួយគេ" taehyung ប្រាប់ទៅវិញទាំងក្នុងដៃនៅលីរាងតូចនៅឡើយ
"អត់ទេខ្ញុំគ្មានរឿងនិយាយជាមួយលោកទេបងយ៉ាងឆាប់ជួយខ្ញុំភ្លាមមិនអញ្ចឹងទេខ្ញុំកាត់ប្រាក់ខែបងហើយ" Hobi  នៅតែព្យាយាមស្រែកឲ្យលេខារបស់ខ្លួនជួយតែយ៉ាងវិញដូចជាខ្លាចនឹងទឹកមុខរបស់រាងក្រាស់ពេលនេះជាខ្លាំង
"អឺ..បងថាលោកប្រធាននិយាយគ្នាជាមួយគាត់ឲ្យហើយទៅចាំពេលនិយាយចប់ចាំបងទៅទទួលមកវិញ" យ៉ាង ឆ្លើយនឹងរាងតូចរួចហើយគេក៏ដើរទៅបើឡានទៅក្រុមហ៊ុនវិញទៅ
"បងយ៉ាងចាំមើលខ្ញុំដេញបងចេញណា" Hobi  ស្រែកទៅកាន់យ៉ាងតែយ៉ាងបែរជាធ្វើមិនឮ
"អង្គុយឲ្យស្ងៀម" taehyung ដាក់រាងតូចឲ្យអង្គុយក្នុងកៅអីឡានខាងក្រោយហើយនាយក៏ចូលមកអង្គុយជាមួយដោយសារតែរាងតូចបានរើបម្រាស់ដើម្បីចេញពីឡានទើបរាងក្រាស់និយាយសម្លុត
".........." Hobi បានត្រឹមសម្លឹងមុខនាយវិញដោយមិននិយាយអ្វីទាំងអស់ទាំងក្នុងចិត្តកំពុងតែខឹងនឹងរាងក្រាស់ខ្លាំងណាស់
"សួប៊ីន ចេញឡានទៅ" taehyung  ឃើញរាងតូចនៅស្ងៀមហើយបែរមុខចេញបែបនេះគេក៏បញ្ជាឲ្យជំនិតរបស់ខ្លួនចេញឡានទៅ ។ ឯអ្នកដែលជាជំនិតវិញពេលដែលត្រូវបានរាងក្រាស់បញ្ជាហើយពួកគេក៏បើកឡានចេញទៅតាមបញ្ជា ។ ក្នុងឡាននៅពេលនេះស្ងប់ស្ងាត់ដូចជាគ្មានមនុស្សនៅគ្មានអ្នកណានិយាយអីទាំងអស់ចំណែករាងតូច Hobi ដោយសារតែខឹងនឹងរាងក្រាស់គេក៏ងាកមុខមើលមកទេសភាពតាមដងផ្លូវដែលពេលមានឡានម៉ូតូបើកបរច្រើនសន្ធឹកសន្ធាប់ខុសដាច់ពីរាងក្រាស់ដែលតែងតែលួចមើលមុខរបស់តូចព្រោះតែរាងតូចស្ងាត់មាត់មិននិយាយអ្វីទាំងអស់ ។ ឡានបើកយូរៗទៅឯរាងតូចក៏ចាប់ផ្ដើមភ័យព្រោះផ្លូវដែលរាងក្រាស់នាំគេទៅនេះមិនមែនជាផ្លូវដែលទៅផ្ទះឬទៅក្រុមហ៊ុនគេនោះទេ។ដោយឃើញបែបនេះរាងតូចក៏ដាច់ចិត្តសួរទៅ taehyung ថាកំពុងនាំខ្លួនទៅណា
"លោកនេះមិនមែនផ្លូវទៅផ្ទះខ្ញុំទេ" Hobi សួរទៅទាំងទឹកមុខសោកសៅព្រោះពេលគេចាប់ផ្ដើមខ្លាចរាងក្រាស់ហើយ
"អ្នកណាថាបងនាំអូនទៅផ្ទះអូននោះ" taehyung គ្រាន់តែឮសំណួររាងតូចសួរគេក៏ចាប់ផ្ដើមសប្បាយចិត្តមកវិញព្រោះតាំងពីចេញឡានមករាងតូចនៅស្ងៀមមិននិយាយអី្វមួយមា៉ត់
"ចុះលោកនាំខ្ញុំទៅណា" Hobi ចាប់ផ្តើមរលីងរលោងចង់យំហើយពេលនេះព្រោះគេមានអារម្មណ៍ថាមិនស្រួលនោះទេដល់ឮចម្លើយរបស់រាងក្រាស់ទៀតគេរឹតតែមិនស្រួលក្នុងចិត្តថែមទៀតហើយ
"បន្តិចទៀតអូននឹងដឹងហើយ" taehyung អស់សំណើចនឹងរាងតូចពេលនេះជាខ្លាំងមើលចុះរកយំមើលកូនក្មេងទៅហើយ 

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Tempat cerita menjadi hidup. Temukan sekarang