បារម្ភពីបងមែនទេ

234 31 4
                                    

"គាត់ប្រហែលនៅជិតៗនេះទេដឹងលោកសាករកមើលសិនទៅកុំអាលបារម្ភអី" លោកគ្រូពេទ្យ ដោយឃើញថារាងតូច Hobi ស្លន់ស្លោគិតតែពីដើរសួរគេទើបគាត់ប្រាប់ឲ្យរាងតូចសម្រួលអារម្មណ៍ហើយដើររករាងក្រាស់មួយៗកុំឲ្យមានភាពរញ៉េរញ៉ៃនៅក្នុងមន្ទីរពេទ្យព្រោះថានៅមន្ទីរមានអ្នកជំងឺច្រើនអញ្ចឹងហើយខ្លាចរំខានដល់អ្នកជំងឺផ្សេងទៀតដែលគេងសម្រាក។
"បាទ" Hobi ក្រោយពីលោកគ្រូប្រាប់រួចគេក៏សម្រួលអារម្មណ៍នឹងដើរទៅបន្ទប់រាងក្រាស់វិញទាំងទឹកភ្នែករលីងរលោងព្រោះគិតថាបើសិនជា taehyung ត្រូវបានគេមកចាប់យកទៅធ្វើបាបនោះតើឲ្យគេមានមុខអីទៅបកស្រាយប្រាប់គ្រួសារគីមទៅបើគេជាអ្នកមើលថែរាងក្រាស់តែពេលនេះ taehyung បាត់ទៅណាក៏មិនដឹង
"លោកបាត់ទៅណាទៅ ហុឹកហុឹក " Hobi ពេលនេះគេដូចជាមនុស្សដែលគ្មានវិញ្ញាណយ៉ាងអញ្ចឹងគិតតែពីយំដូចជាកូនក្មេងដែលភ័យខ្លាចបាត់បង់របស់អ្វីមួយដែលខ្លួនស្រឡាញ់ខ្លាំង។
"កើតអីនឹង Hobi បានជាយំបែបនេះ"សំឡេងអ្នកដែលឈរក្រោយចេញមកពីបន្ទប់ទឹកតែក៏ងាកមកមើលអ្នកដែលដើរឈ្ងោកមុខចុះចូលមកក្នុងបន្ទប់សម្រាករបស់ខ្លួនទាំងមានទឹកភ្នែកហូរមកមិនដាច់។ ក្រោយឮសំឡេងគេសួរមកខ្លួនបែបនេះធ្វើឲ្យរាងតូច Hobi ងើបមុខឡើងទាំងត្រេកអព្រោះសំឡេងនេះគេចាំច្បាស់ណាស់ថាជាសំឡេងរបស់រាងក្រាស់
"អ្ហឹក លោកបាត់ទៅណាហេតុអីមិនប្រាប់ខ្ញុំមួយមា៉ត់បែបនេះ អ្ហឹកៗ" Hobi ក្រោយដឹងថាអ្នកនៅនឹងមុខជារាងក្រាស់ភ្លាមគេក៏រត់ទៅអោប taehyung យ៉ាងណែននឹងស្ដីបន្ទោសឲ្យនាយដែលដឹងខ្លួនហើយទៅណាមិនប្រាប់គេមួយម៉ាត់រីឯទឹកភ្នែកវិញក៏ស្រក់ចុះមកកាន់តែខ្លាំងដោយក្ដីរំភើបដែលរាងក្រាស់បានដឹងខ្លួនវិញទាំងភ្លេចខ្លួនទៅហើយថារាងក្រាស់នៅមិនទាន់ជារបួសនៅឡើយទេ
"បារម្ភពីបងមែនទេ" taehyung ដោយឃើញគេរត់មកអោបខ្លួនបែបនេះនាយក៏នៅឲ្យគេអោបតាមតែចិត្តនឹងគ្រឺតខ្នាញ់នូវចរិករាងតូចពេលនេះជាខ្លាំងទើបយកដៃទៅអង្អែលក្បាលរាងតូចថ្នមនឹងសួរទៅវិញទាំងសប្បាយចិត្ត
"អឹម" Hobi ដោយសារតែបារម្ភពីរាងក្រាស់ខ្លាំងពេកក៏ភ្លេចខ្លួនឆ្លើយការពិតមកនឹងងក់ក្បាលជាការបញ្ជាក់ឲ្យរាងក្រាស់ដឹងថែមទៀតផង។
"តើវាជាការពិតទេ" taehyung គ្រាន់តែឮចម្លើយបែបនេះនាយញញឹបិទមាត់មិនជិតទេតែក៏សួរបន្ថែមទៀតដើម្បីឲ្យកាន់តែច្បាស់
"ខ្ញុំគិតថាខ្ញុំគួរតែទូរស័ព្ទទៅប្រាប់ប៉ាម៉ាក់របស់លោកសិនថាលោកបានដឹងខ្លួនហើយ" Hobi ក្រោយដឹងខ្លួនមកវិញគេប្រញាប់រកលេសមកគេចពីសំណួររបស់ taehyung ភ្លាមព្រោះគេពិតជាបារម្ភពី taehyung ពិតមែនតែគេអៀននឹងរាងក្រាស់ខ្លាំងណាស់ពេលនេះព្រោះគ្រាន់តែឃើញរាងក្រាស់នៅនឹងមុខភ្លាមគេក៏រត់ទៅអោបរាងក្រាស់យ៉ាងណែនដូចខ្លាចថារាងក្រាស់ទៅចោលគេអញ្ចឹង
"ឮបងសួរអូនទេ jung hosoek " taehyung ដោយសារតែរាងតូច Hobi មិនព្រមឆ្លើយហើយថែមទាំងរកលេសគេចទៀតទើបគេចាប់រាងតូចដែលបម្រុងនឹងដើរទៅនិយាយទូរសព្ទ័នោះឲ្យបែបមុខមកទល់នឹងខ្លួនវិញ។
"មែនខ្ញុំបារម្ភពីលោកពេញចិត្តឬនៅ" Hobi ដោយសារតែមិនអាចរកលេសបានតទៀតក៏និយាយការពិតចេញទៅទាំងបិទភ្នែកមិនហ៊ានមើលមកមុខរបស់រាងក្រាស់ចំនោះទេ
"ពេញចិត្តណាស់" taehyung ក្រោយពីបានចម្លើយយ៉ាងពេញចិត្តនាយបែបនេះរាងក្រាស់ក៏ឧនមកថើបថ្ពាល់របស់រាងតូចដែលពេលក្រហមដូចម្ទេសទុំទៅហើយ
"លោក..." Hobi គាំងមិនស្ទើរទេដែលនៅសុខៗនាយមកថ្ពាល់គេបែបនេះហើយនេះក៏មិនមែនតែម្ដងដែរដែល taehyung ថើបគេព្រោះឲ្យតែពេលដែលភ្លេចខ្លួននាយថើបគេរហូត
"ខឹងមែនទេនឹង" taehyung សើចតិចៗពេលឃើញទឹកមុខរាងតូចបែបនេះ
"បើលោកជាខ្ញុំលោកខឹងទេនេះលោកឆ្លៀតលួចថើបខ្ញុំពីរបីដងហើយណា" Hobi មុខស្អុយប៉ែមនុស្សខំបារម្ភរត់រកផងយំផងអីផងមិនខ្មាស់អ្នកជំងឺផ្សេងនៅក្នុងមន្ទីរពេទ្យផងតែរាងក្រាស់វិញហុឺយ
"មិនខឹងទេ" taehyung ឆ្លើយទាំងញញឹមធ្វើឲ្យរាងតូចហួសចិត្តតែម្ដង
"មែនហើយលោកបាត់ទៅណាទៅ" Hobi  ក៏សួរទៅរាងក្រាស់វិញព្រោះតែពេលដែលគេចុះទៅយកសម្លៀកបំពាក់ Jimin មកវិញក៏បាត់រាងក្រាស់មិនឃើញនៅគេងនៅលើគ្រែអ្នកជំងឺនោះទេ 
"បងមានបាត់ទៅណាឯណាបងចូលបន្ទប់ទឹកទេតើ" taehyung ឆ្លើយបែបហីដោយមិនដឹងទេថាដោយសារតែបាត់មិនឃើញនាយនេះហើយទើបរាងតូច Hobi រត់រកគេទាំងស្លន់ស្លោមិនដឹងទិសតំបន់អីឮបែបនេះហើយរាងតូច Hobi និយាយលែងចេញតែម្ដងហើយ
"ខ្ញុំ Call ទៅប្រាប់អ្នកផ្ទះរបស់លោកសិន" Hobi  ក៏យកទូរស័ព្ទ Call ទៅប្រាប់អ្នកផ្ទះរបស់រាងក្រាស់ឲ្យបានដឹងថាពេលនេះរាងក្រាស់បានដឹងខ្លួនវិញហើយ។

រើង~រើង
(Hello ខ្ញុំលោកស្រីគីមជាអ្នកនិយាយចាស)
" Hello លោកស្រីខ្ញុំគឺ Hobi " Hobi
( អ៎ក្មួយ bi មែនទេនេះមានរឿងអ្វីកើតឡើងមែនទេក្មួយ)
"បាទលោកស្រីមិនរឿងអ្វីកើតឡើងទេខ្ញុំគ្រាន់តែចង់ប្រាប់លោកស្រីថាពេលនេះលោក taehyung បានដឹងខ្លួនហើយ" Hobi និយាយប្រាប់ទៅលោកស្រីគីមដោយមាន taehyung នៅអង្គុយលើគ្រែពេទ្យចាំស្ដាប់ជាមួយផងដែរ
( ពិតមែនឬក្មួយនេះកូន Tae ដឹងខ្លួនវិញហើយមែនទេ)
"បាទលោកស្រីអាចនិយាយជាមួយក៏បានដើម្បីឲ្យកាន់តែច្បាស់" Hobi  ក៏ហុចទូរសព្ទ័ទៅឲ្យរាងក្រាស់និយាយជាមួយនឹងម៉ាក់របស់ខ្លួន
" Hello អ្នកម៉ាក់" taehyung ទទួលយកទូរស័ព្ទដែលរាងតូចបានហុចឲ្យយកមកនិយាយ
( កូន Tae នេះកូនដឹងខ្លួនហើយមែនទេកូនមាននៅមិនស្រួលត្រង់ណាដែរទេនឹង)
"បាទអ្នកម៉ាក់កូនមិនអីទេនេះអ្នកម៉ាក់យំមែនទេនឹង" taehyung ដោយសំឡេងពីខ្សែរម្ខាងទៀតដូចជាមានអ្នកយំទើបរាងក្រាស់សួរទៅ
( ម៉ាក់មិនអីទេកូនកុំគិតអីចាំមើលប៉ាកូនមកពីក្រុមហ៊ុនវិញចាំម៉ាក់នាំគាត់ទៅមន្ទីរពេទ្យ)
"កុំអីអ្នកម៉ាក់យប់ហើយអ្នកម៉ាក់ចូលសម្រាកទៅចាំពេលព្រឹកចាំម៉ាក់មកមើលកូនក៏បាននៅទីនេះមាន Hobi ហើយគេមើលថែខ្ញុំល្អណាស់" taehyung
(បើអញ្ចឹងក៏បានម៉ាក់ស្ដាប់តាមកូនចុះ)
"បាទបើអញ្ចឹងអ្នកម៉ាក់ឆាប់ចូលសម្រាកទៅនេះយប់ហើយ" taehyung
(ចាសពេលប៉ាកូនមកវិញម៉ាក់នឹងចូលសម្រាកហើយ)
"បាទបើអញ្ចឹងប៉ុណ្នឹងហើយអ្នកមា៉ក់ រាត្រីសួស្តីអ្នកម៉ាក់😘" taehyung ក្រោយមករាងក្រាស់ក៏បិទទូរសព្ទ័នឹងហុចមកឲ្យរាងតូចវិញ
"លោកឃ្លានដែរទេ" Hobi ដោយសារតែ taehyung សន្លប់អស់ជាច្រើនថ្ងៃហើយមិនទាន់បានញុាំអ្វីទេទើបរាងតូចសួរព្រោះខ្លាចថាគេឃ្លាន
"បាទឃ្លានណាស់.." taehyung បានរាងតូចយកចិត្តទុកដាក់បែបនេះនិយាយពីថាញិកញក់ដល់កហើយដាក់រាងតូច
"បើអញ្ចឹងចាំបន្តិចខ្ញុំទៅយកបបរមកឲ្យលោកញុាំទ្រព្យពោះ"  Hobi ក៏ដើរទៅយកបបរមកឲ្យរាងក្រាស់ញុាំ ក្រោយញុាំរួចរាល់ហើយពួកគេក៏ចូលសម្រាកដូចគ្នាព្រោះនេះជាពេលយប់ជ្រៅទៅហើយ។

សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

សរសេរដោយ: IN RANEY

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Où les histoires vivent. Découvrez maintenant