ល្អចឹងពួកយើងបែកគ្នា

303 36 2
                                    

" បងប្រុសខ្ញុំមកវិញហើយ " Hobi ដើរចូលទៅក្នុងផ្ទះជាមួយរាងក្រាស់ទាំងញញឹមមិនឈប់
" យ៉ាងម៉េចហើយ Hobi " Jimin គេចង់សម្ដៅទៅលើរឿងដែល yoongi សុំឲ្យគេទៅនិយាយជាមួយនឹងរាងក្រាស់
" ប្រាកដជាសម្រេចហើយមិត្តឯងនេះជាអ្នកណា Jung hosoek ណារឿងប៉ុណ្ណេះសុីផុយ" Hobi
" ទៅយើងដឹងថាឯងខ្លងហើយ" Jimin
" Taehyung ឯងគិតថាយើងគិតត្រូវឬខុសទៅ" jungkook អោនទៅខ្សឹបដាក់ត្រចៀករាងក្រាស់ដែលអង្គុយជាមួយគ្នា
" យើងក៏មិនដឹងដែរអា kook អើយ " taehyung
" រួចចុះហេតុអីយល់ព្រមនឹង Jimin ស្រួលម្ល៉េះ" taehyung
" រួចចុះឯងម៉េចក៏យល់ព្រមនឹង Hobi ទាំងដែល ឯងជាអគ្គនាយកក្រុមហ៊ុនមួយទាំងមូលបែរជាយល់ព្រមមកដើរម៉ូដទៅវិញនោះ" Jungkook
" ក៏ព្រោះតែ Hobi ជាមនុស្សដែលយើងស្រឡាញ់អញ្ចឹងហើយយើងយល់ព្រមមិនឃើញខុសត្រង់ណាទេ" taehyung
" យើងក៏ដូចតែឯងដែរនឹងហើយ" jungkook

" អឺ.. ខ្ញុំសុំនិយាយសាច់ការតែម្ដងទៅខ្ញុំសុំឲ្យលោក taehyung នឹងលោក jungkook មកជួយដើរម៉ូដឲ្យខាងខ្ញុំមួយថ្ងៃព្រោះតែ model របស់ខ្ញុំនៅសុខៗក៏ចូលសម្រាកក្នុងមន្ទីរពេទ្យភ្លាមៗទើបរកអ្នកថ្មីមកជំនួសមិនទាន់ "yoongi នាយនិយាយទាំងខ្លាចចិត្តនេះឲ្យ CEO មកដើរម៉ូដឲ្យអ្នកមិនខ្លាចចិត្តទៅលោក
" សង្ឃឹមថាពួកលោកនឹងមិនប្រកាន់ទៅចុះ "កាន់យ៉ា មុខម្នាក់ៗមាំមើលតែនាំទៅចូលប៉ុស្ដិ៍ហើយអ្នកណាមិនខ្លាច
" ពួកខ្ញុំមិនប្រកាន់ទេកុំបារម្ភអី " taehyung
" បើទោះជាប្រកាន់ក៏មិនកើតដែរលែងសុទ្ធតែគម្រាមអីបែបនេះនោះ" jungkook និយាយទាំងដៀងភ្នែកទៅមើល Jimin ដែលកំពុងសម្លក់មកកាន់នាយពីជ្រុងម្ខាងទៀត
" អ្នកណាគម្រាមលោកទៅ " yoongi
" គ្មានអ្នកណាមកគម្រាមខ្ញុំទេលោកមិនបាច់បារម្ភឡើយខ្ញុំនឹងធ្វើ model ឲ្យលោកឲ្យបានល្អមិនឲ្យកម្មវិធីលោកបាក់មុខទេ " jungkook
" បើអញ្ចឹងថ្ងៃស្អែកពួកលោកនាំ Hobi Jimin ទៅកន្លែងកម្មវិធីជាមួយគ្នាទៅដើម្បីត្រៀមខ្លួនដើរម៉ូដនៅក្នុងថ្ងៃស្អែក" yoongi
" បើអស់ការអីហើយពួកខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញហើយ " taehyung នាយនឹង jungkook ក៏ងើបឈរដើរចេញពីផ្ទះត្រកូល Jung ទៅឯ yoongi នឹង កាន់យ៉ាក៏ទៅក្រុមហ៊ុនវិញដូចគ្នាដើម្បីទៅរៀបចំគ្រឿងនាឡិការសម្រាប់ដាក់បង្ហាញនៅថ្ងៃស្អែក
" Jimin ឯងគម្រាមអីដល់លោក jungkook ពិតមែនទេ " Hobi កាយវិការប្រតិកម្មរបស់រាងតូច Jimin ពេល jungkook និយាយថាមានអ្នកគម្រាម
" គ្មានទេឯងកុំមកសង្ស័យយើងនោះ " Jimin ក្រវីក្បាលប្រកែកឡើងញាប់ស្អេក
" កុំមកកុហក់ណាយើងឃើញអស់ហើយប្រាប់មកឯងគម្រាមអីដល់គេខ្លះ " Hobi
" យើងគ្មានពិតមែនឯងជឿយើងទៅណា " Jimin
" យើងមិនជឿឯងប្រាប់យើងតាមត្រង់ឬអត់ឬក៏ចង់ឲ្យយើងទៅសួរលោក jungkook ដោយផ្ទាល់" Hobi
"យើងនិយាយការពិតហើយតើឯងជឿយើងទៅ" Jimin 
" ល្អណាស់ call សួរ taehyung តែម្ដងទៅពេលនេះលោក jungkook ប្រហែលនៅជាមួយគាត់ហើយ" Hobi 
" កុំអីៗយើងប្រាប់ក៏បានតែឯងកុំឲ្យបងយើងដឹងណា" Jimin
" ឆាប់និយាយមកលឿនឡើង"  Hobi
" គឺ..យើង "  Jimin  ក៏នឹកស្រមៃដល់ពេលថ្ងៃមិញដែលខ្លួនបានទៅជួបនឹង jungkook នៅឯក្រុមហ៊ុនរបស់នាយ

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Donde viven las historias. Descúbrelo ahora