លោកចង់ធ្វើអី taehyung

254 31 0
                                    

ឆាងយ៉ុល សួប៊ីន យ៉ាង កាន់យ៉ា taehyung jungkook yoongi មកអង្គុយជុំគ្នាដើម្បីរងចាំឲ្យមានអ្នកដែល call មកទាមទារអ្វីមួយដើម្បីដូរជាមួយរាងតូចទាំងពីរ មកចាប់យកមនុស្សដល់ក្នុងកម្មវិធីបែបនេះច្បាស់ណាស់ថាករណីចាប់ជំរិត ការគិតរបស់ពួកគេពិតជាមិនខុសមែនប្រហែលជាពីរម៉ោងក្រោយមកក៏មានអ្នក call មកពិតមែន

" Hello " ខ្សែម្ខាងទៀតនិយាយយ៉ាងស្រទន់មកកាន់អ្នកម្ខាងហាក់បីដូចជាគ្មានរឿងអ្វីសោះ
" ឆាប់និយាយមកពួកឯងត្រូវការអី " taehyung កំហឹងនៅក្នុងខ្លួនគេពេលនេះទប់សឹងតែទប់មិនជាប់បាត់ទៅហើយមុខនាយឡើងក្រហមងាំងដោយការខឹងសម្បារ
" អូ~អូ! កុំប្រញាប់ពេកអីយើងមិនទាន់បានធ្វើអីសប្បាយៗលើពួកគេនៅឡើយទេ "
" ពួកឯងជាអ្នកណាហើយចង់បានអី ឆាប់ដោះលែង Hobi មកវិញភ្លាម" taehyung និយាយឮៗបែបកំហឹងដែលជាហេតុធ្វើឲ្យ yoongi jungkook មានការចម្លែកក្នុងចិត្តព្រោះមើលទៅរាងក្រាស់ដូចជាបារម្ភពីរាងតូច Hobi ខ្លាំងណាស់ទាំងដែល Jimin ទើបជាបងប្អូនជីដូនមួយជាមួយគេ
" នៅមាន Jimin ទៀតឆាប់ដោះលែងពួកគេភ្លាមប្រយត្ន័យើងប្ដឹងប៉ូលិសឲ្យពួកឯងដេកគុកទៅ" jungkook ក៏ឆក់ទូរស័ព្ទពីដៃ taehyung មកនិយាយម្ដងនាយទាំងខឹងទាំងបារម្ភមិនដឹងថាពេលនេះរាងតូចទាំងពីរយ៉ាងម៉េចហើយទេ
" ហ្អឹស~ៗ បារម្ភពីគ្នាណាស់ណ៎ " សម្លេងសើចតាមទូរស័ព្ទរឹតតែធ្វើឲ្យរាងក្រាស់ក្ដៅក្រហាយ
" ក៏បានចង់ឲ្យយើងដោះលែងពួកគេទៅវិញអ្ហេ៎សល្អថ្ងៃស្អែកនេះឯង Kim taehyung មកជួបយើងនៅជាងក្រុងនៅអគារដែលបាក់បែកមួយកន្លែង តែឯងហាមប្ដឹងប៉ូលិសបើមិនដូច្នេះទេសូម្បីតែសាកសពពួកគេទាំងពីរក៏ឯងមិនបានឃើញដែរ ទឺត " ទូរស័ព្ទត្រូវបានផ្ដាច់ទំនាក់ទំនង
" Hello Hello ចង្រៃយ៎អើយ " taehyung
" ពួកវានិយាយអីខ្លះ " yoongi ក៏ងើបឡើងឈរហើយសួរព្រោះគេក៏បារម្ភពីប្អូនណាស់ដែរបើកុំតែនាយឲ្យពួកគេមក ជួយម្ល៉េះពេលប្រហែលជាពេលនេះគ្មានរឿងបែបនេះកើតឡើងទេ
" ពួកវាឲ្យពួកខ្ញុំទៅជួបនៅអគារបាក់បែងតែមិនឲ្យប្ដឹងប៉ូលិសទេបើមិនអញ្ចឹងទេពួកវានឹងសម្លាប់ Hobiនឹង Jimin ហើយ" taehyung
" ស្លាប់ហើយនេះដល់ថ្នាក់សម្លាប់ផងឬ" កាន់យ៉ា នាងតក់ស្លុត ស្ទើរតែសន្លប់ទៅហើយនេះជាថ្ងៃដាក់បង្ហាញម៉ូដនាឡិការគូរស្នេហ៍តែបែរជាមានរឿងមិនល្អកើតឡើងទៅវិញ
" កាន់យ៉ា នាងឆាប់ទៅប្ដឹងប៉ូលិសទៅ ដើម្បីឲ្យប៉ូលិសជួយស៊ើបអង្កេត"yoongi
" ប្ដឹងប៉ូលិសមិនបានទេពួកនឹងសម្លាប់ HobiនឹងJimin មិនខានទេ" taehyung
" យ៉ាងម៉េចលោកចង់ឲ្យពួកវាសម្លាប់លោកចោលដែរមែនទេ ពួកវានេះណាមិនហ៊ានសម្លាប់ប្អូនខ្ញុំនឹងប្អូនលោកនោះទេ " yoongi
" ហេតុអ្វីលោកជឿជាក់ម្ល៉េះថាពួកវាមិនហ៊ាន" jungkook
" ប្អូនរបស់ខ្ញុំគេគ្មានសត្រូវមកពីណាទេបើស្ដាប់តាមលោក taehyung និយាយទៀតនោះគោលបំណងធំរបស់គេនោះចង់បានអ្វីម្យ៉ាងពីលោក taehyung ច្រើនជាង " yoongi នាយនិយាយក៏មានហេតុផងដែរ នាយជាបងប្រុសបែរជាមិនឲ្យទៅជួបតែបែរជាឲ្យ taehyung ទៅទៅវិញនៅមានការព្រួយបារម្ភទៅលើរាងតូចទាំងពីររបស់រាងក្រាស់ taehyung ទៀតដែលធ្វើឲ្យyoongiឆ្ងល់ជាខ្លាំងតែប្រហែលជាគេបារម្ភពី Jimin ប្អូនជីដូនមួយគេហើយមើលទៅ
" តែយ៉ាងណាក៏លោកមិនត្រូវប្ដឹងប៉ូលិសដែរបើសិនជាពួកវាដឹង Hobi Jimin ច្បាស់ជាមានគ្រោះថ្នាក់ " taehyung
" ឥឡូវចេះចុះចាំខ្ញុំទៅជាមួយនឹង taehyung ដើម្បីបានការពារគ្នាហើយរឿងប្ដឹងប៉ូលិសនោះលោកទៅដោយស្ងៀមស្ងាត់ទៅកុំឲ្យមានអ្នកណាដឹងយល់ល្អឲ្យអ្នកផ្សេងទៅប្ដឹងទៅដើម្បីកុំឲ្យគេដឹង" jungkook គំនិតនាយគឺល្អបើសិនជាឲ្យ taehyung ទៅម្នាក់ឯងក្រែងលពួកអ្នកចាប់រាងតូចទាំងពីរក្រឡាស់សម្ដីមិនព្រមដោះលែងរាងតូចទាំងពីរ នាំឲ្យមានគ្រោះថ្នាក់ដល់ពួកគេ
" ប៉ុន្តែ..." taehyung ហារមាត់បម្រុងប្រកែកតទៀតតែគ្រប់គ្នាក៏សម្រេចចិត្តតាមគំនិត jungkook ទៅហើយ
" សម្រេចតាមនឹងចុះ taehyung ឯងកុំបារម្ភខ្លាំងពេកពួកវាមិនហ៊ានធ្វើអី Jimin នឹង Hobi ទេព្រោះគោលដៅសំខាន់របស់ពួកវាគឺជាឯងយើងថាឯងប្រុងប្រយត្ន័ខ្លួនឯងឲ្យបានច្រើនជាងទៅ " jungkook ស្ងៀមៗមិនបានន័យថាគេមិនបារម្ភទេតែគេព្យាយាមលាក់មិនបង្ហាញឲ្យអ្នកណាដឹងទេ ក្នុងចិត្តគេពេលនេះកំពុងតែបារម្ភពីររាងតូច Jimin ចង់ដឹងណាស់ថាពេលនេះរាងតូចយ៉ាងម៉េចទៅហើយពួកអ្នកចាប់រាងតូចយកទៅនោះមានធ្វើបាបអ្វីដល់ពួកគេដែរអត់
" ពួកយើងបំបែកគ្នាត្រឹមនេះទៅកាន់យ៉ានាងនឹងយ៉ាងឆាប់ទៅដាក់ពាក្យបន្ដឹងទៅហើយត្រូវចាំឲ្យច្បាស់កុំឲ្យមានអ្នកណាដឹងឲ្យសោះ ហើយនៅមានរឿងមួយទៀតបើសិនជាអ្នកម៉ាក់មិនទាន់ដឹងថា Hobi ត្រូវបានគេចាប់យកទៅទេកុំឲ្យគាត់ដឹងឲ្យសោះនាំតែអ្នកម៉ាក់បារម្ភទេ " yoongi
" ឆាងយ៉ុល សួប៊ីន ពួកឯងឆាប់ទៅផ្ទះទៅហើយប្រាប់អ្នកម៉ាក់ផងថាយើងមិនបានទៅសម្រាកនៅផ្ទះទេយើងត្រូវទៅរៀបចំគម្រោងការជាមួយ jungkook ទិកសម្រាប់ថ្ងៃស្អែក" taehyung បញ្ជាជំនិតរបស់ខ្លួនរួចរាល់ហើយរាងក្រាស់ទាំងពីរក៏ចាកចេញទៅ
...........

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Nơi câu chuyện tồn tại. Hãy khám phá bây giờ