លោកឆាប់ដឹងខ្លួនវិញមក

221 31 0
                                    

"ពុទ្ធោកូន Tae របស់ម៉ាក់"លោកស្រីគីម ចូលមកដល់ក៏សម្ដៅទៅគ្រែដែលមានអ្នកជំងឺដេកស្ដូកស្ដឹងនៅលើគ្រែទាំងមិនដឹងអ្វីសោះ
"បានហើយអូនកូនគេលែងអីហើយ"លោកគីម ដោយឃើញថាប្រពន្ធគាត់យំនឹងសម្លឹងមើលមុខកូនប្រុសដោយក្ដីបារម្ភតាមទឹកចិត្តជាម្ដាយគាត់ក៏ចូលមកចាប់ស្មារនឹងលោងលោមប្រពន្ធ
"តែកូនគេមិនទាន់ដឹងខ្លួនទេណាបង"លោកស្រីគីម ងាកមកនិយាយជាមួយគាត់វិគទាំងទឹកភ្នែក
"ចុះបើអូនយំបែបនេះកូនអាចដឹងខ្លួនទេ" លោកគីម សួរបកទៅវិញ
"មែនហើយអ្នកស្រីក្មួយ Tae គេមិនអីទេ"លោកស្រីជុងដោយឃើញថាអ្នកស្រីគីមគាត់បារម្ភខ្លាំងពេកគាត់ក៏ជួយនិយាយបន្ថែមទៀត
"មែនហើយចុះមានរឿងអីកើតឡើងទៅក្មួយ" លោកជុងក៏សួរទៅរាងតូចទាំងពីរ
"គឺថារឿងវាបែបនេះលោកពូ"Jimin ក៏រៀបរាប់ពីហេតុការណ៍ដែលកើតឡើងឲ្យទៅអ្នកដែលនៅក្នុងនោះបានស្ដាប់តាមដំណើររឿងដោយមាន jungkook ជាអ្នកជួយពន្យល់បន្ថែមទៀតដើម្បីឲ្យដឹងរឿងច្បាស់លាស់
"នេះពួកវាជាអ្នកណាទៅ" yoongi ក្រោយពីស្ដាប់រឿងដែលកើតឡើងហើយធ្វើឲ្យគេដឹងតែម្ដងថាមានមនុស្សរៀបចំចង់ចាប់រាងតូចទាំងពីរយកទៅតែក៏សំណាងល្អដែលបានរាងក្រាស់ទាំងពីរមកជួបទាន់
"និយាយអញ្ចឹងក្មួយ bi ត្រូវជាអ្វីនឹងលោកស្រីទៅ"លោកស្រីគីម ក្រោយពីស្ដាប់រឿងដែលកើតឡើងចប់គាត់ក៏បាននឹកសួរទៅលោកស្រីជុងព្រោះគាត់ឆ្ងល់ថាលោកស្រីជុងត្រូវជាអ្វីជាមួយនឹងរាងតូចព្រោះមើលទៅគាត់ស្រឡាញ់រាងតូចខ្លាំងណាស់
"អ៎ Hobi មែនទេគេជាកូនរបស់ខ្ញុំលោកស្រី" លោកស្រីជុង គាត់ឆ្លើយតបទៅវិញទាំងញញឹមតែដោយលែកលោកស្រីគីមវិញគាត់រឹតតែឆ្ងល់ទៅរាងតូចបន្ថែមទៀតហើយ
"ថាម៉េចកូនរបស់លោកស្រី"លោកស្រីគីម
"ចាសពិតមែនហើយលោកស្រីមានអ្វីឬ" លោកស្រីជុង
"អញ្ចឹងបានន័យថាគេមិនមែនជាក្មេងកំព្រាទេឬ"លោកស្រីគីមសួរទៅទាំងមានអារម្មណ៍ថារអៀសចិត្តព្រោះកាលដែលរាងតូចទៅធ្វើនៅផ្ទះគាត់នោះគាត់គិតស្មានថារាងជាក្មេងកំព្រាទៅហើយ
"លោកស្រីថាម៉េចក្មេងកំព្រា" លោកស្រីជុងបើកភ្នែកធំៗស្រឡាំងកាំងនឹងពាក្យសម្ដីរបស់លោកស្រីគីមជាខ្លាំងនេះគិតថាកូនគាត់ជាក្មេងកំព្រាផងឬ
"រួចចុះហេតុអ្វីបានជាគេទៅធ្វើការនៅផ្ទះរបស់ខ្ញុំទាំងដែលគេជាកូនអភិជនទៅហើយនោះ"លោកស្រីគីម
"ហាស កូនbiនឹងឬដែលទៅធ្វើការនៅក្នុងផ្ទះរបស់លោកស្រីនោះ"លោកស្រីជុង
"គឺពិតមែនហើយលោកស្រីមិនដឹងទេឬ"លោកស្រីគីម
"នេះវាយ៉ាងម៉េចនឹងកូនbi "លោកស្រីជុងដោយសាររឿងកាន់តែរញ៉េរញ៉ៃគាត់ក៏ងាកមកសួរ Hobi ដែលនៅអោបគាត់នៅឡើយនោះតែម្ដង
"គឺអញ្ចេះទេអ្នកម៉ាក់ការពិតទៅការដែលកូនទៅធ្វើការនៅក្នុងផ្ទះរបស់លោកស្រីនោះវាជាកិច្ចការដែលខ្ញុំត្រូវទៅស៊ើបការនោះទេ" Hobi
"មែនហើយអ៊ំស្រីខ្ញុំក៏ធ្លាប់ជួប Hobi នៅផ្ទះរបស់អ៊ំដែរ" Jimin
"ស៊ើបការស៊ើបពីអ្វីទៅកូន"លោកជុង
"គឺថាកាលដែលខ្ញុំនៅជាប៉ូលិសសម្ងាត់នោះខាងរាជការទទួលបានភស្ដុតាងដែលគួរឲ្យសង្ស័យថាលោក taehyung រកសុីមុខជំនួញខុសច្បាប់..........." Hobi និយាយរ៉ាយរ៉ាប់ប្រាប់ទៅកាន់លោកស្រីនឹងលោកគីមព្រមទាំងបា៉ម៉ាក់របស់ខ្លួននូវអ្វីដែលគេចាំបាច់ត្រូវទៅធ្វើការក្នុងផ្ទះរបស់ត្រកូលគីម
"អត់ទោសអ្នកទាំងអស់គ្នាសូមចេញទៅខាងក្រៅបានហើយព្រោះអ្នកជំងឺត្រូវការសម្រាក" កំពុងតែនិយាយគ្នាក៏មានលោកគ្រូពេទ្យវ័យក្មេងម្នាក់ចូលមកប្រាប់ឲ្យចេញទៅក្រៅដើម្បីឲ្យអ្នកជំងឺបានសម្រាកដោយសារតែគ្រូពេទ្យឲ្យចេញមកហើយអ្នកដែលខាងក្នុងក៏នាំគ្នាចេញមកខាងក្រៅតាមបញ្ជាររបស់ពេទ្យ។ មកដល់ខាងក្រៅរាងតូច Hobi ក៏បានសុំអនុញ្ញាតលោកស្រីគីមនិងលោកគីមដើម្បីនៅមើលថែរាងក្រាស់ព្រោះតែគេគិតថាមកពីខ្លួនទើបត្រូវធ្វើឲ្យរាងក្រាស់ត្រូវរបួសធ្ងន់រហូតដល់ថ្នាក់ត្រូវដេកស្ដូកស្ដឹងនៅលើគ្រែមិនដឹងអ្វីទាំងអស់បែបនេះ។ដោយសារតែឃើញថា Hobi ដូចជាមិនសប្បាយចិត្តពេលឃើញរាងក្រាស់បែបនេះលោកគីមនឹងប្រពន្ធក៏អនុញ្ញាតឲ្យរាងតូចនៅមើលថែរាងក្រាស់តែម្ដងណាមួយពួកគាត់ក៏ចូលចិត្តស្រឡាញ់រាងតូច Hobi តាំងតែពីរាងតូចទៅធ្វើការនៅផ្ទះរបស់ពួកគាត់ម្ល៉េះ។
នេះអស់រយៈពេលបីថ្ងៃទៅហើយតែ taehyung នៅតែមិនទាន់ដឹងខ្លួនទៀតឯរាងតូចវិញក៏នៅតែមកមើលថែរាងក្រាស់ជាប់រហូតមានពេលខ្លះរាងតូច Jimin ជាអ្នកយកអាហារមកឲ្យដល់មន្ទីរក៏មានព្រោះរាងតូច Hobi ស្ទើរតែនៅមន្ទីរពេទ្យជាប់ទៅហើយឯពេលនេះក៏ដូចគ្នារាងតូច Jimin បានយកអាហារមកឲ្យរាងតូច Hobi ទៀតហើយ។
" Hobi ញុាំបាយសិនទៅនេះតាំងពីព្រឹកមកឯងមិនទាន់បានញុាំអ្វីទេណា" Jimin មកដល់ក៏យកអាហារទៅរៀបចំដាក់ចានឲ្យហើយអស់នឹងហៅរាងតូច Hobi ឲ្យមកញុាំអាហារព្រោះតែរាងតូច Hobi មិនទាន់បានញុាំអ្វីនៅឡើយទេ
"អឹមយើងដឹងហើយចាំយើងជូតខ្លួនឲ្យគេហើយសិន" Hobi ឆ្លើយទៅ Jimin វិញនឹងបន្តជូតខ្លួនឲ្យរាងក្រាស់បន្តទៀត
តុក តុក
"អញ្ជើញចូល" Jimin ស្រែកចេញពីក្នុងបន្ទប់ដែល taehyung សម្រាកព្រោះតែមានអ្នកគោះទ្វារនៅខាងក្រៅ ។
"លោកទេឬ jungkook " Jimin
"បាទ ☺️ នេះអា Tae វាយ៉ាងម៉េចហើយ" jungkook ចូលមកដល់ក៏ឆ្លើយតបនឹង Jimin ហើយក៏សួរពីអាការៈរបស់មិត្តខ្លួន
"ហ៊ឹម គាត់នៅតែមិនទាន់ដឹងខ្លួនទេ" Jimin ដកដង្ហើមធំឆ្លើយតបទៅវិញទាំងមុខស្អុយ
"ចុះគ្រូពេទ្យមានប្រាប់អាការៈយ៉ាងម៉េចខ្លះទេ" jungkook
"គឺគ្មាននៅទេ" Jimin
"ខ្ញុំឆៀងចូលបានតែមួយភ្លែតទេព្រោះត្រូវទៅក្រុមហ៊ុនវិញហើយ" jungkook
"មិនអីទេទុកទីនេះឲ្យខ្ញុំចុះ" Hobi ពេលដែលជូតខ្លួនឲ្យ taehyung ហើយៗគេក៏មកអង្គុយជាមួយនឹង Jimin នឹង jungkook
"ឆាប់ញុាំអាហារទៅនេះយើងបង្ខំឯងជិតមួយរយដងហើយណា" Jimin យកបាយមកដាក់មុខរាងតូច Hobi នឹងបង្ខំឱ្យគេញុាំព្រោះតែរាងតូចនៅតែមិនទាន់អាហារទៀតនេះតាំងពីអាហារនៅក្ដៅរហូតដល់ត្រជាក់អស់ទៅហើយ
"យើងដឹងហើយ" Hobi ព្រោះតែត្រូវរាងតូចជាមិត្តបង្ខំខ្លាំងពេកក៏ព្រមញុាំអាហាររហូតដល់អស់ទើបរាងតូច Jimin ឲ្យឈប់
"នេះដល់ពេលខ្ញុំត្រូវទៅក្រុមហើយបើអញ្ចឹងខ្ញុំសុំទៅមុនហើយ" jungkook មើលម៉ោងហើយក៏និយាយឡើងព្រោះតែនាយដល់ពេលត្រូវទៅក្រុមហ៊ុនវិញហើយ
"ខ្ញុំសុំទៅជាមួយផងបានទេព្រោះខ្ញុំត្រូវយកម៉ូដសម្លៀកបំពាក់ថ្មីទៅឲ្យភ្ញៀវជ្រើសដែរ" Jimin ដោយសារតែផ្លូវដែលគេត្រូវទៅនោះជាផ្លូវតែមួយជាមួយនឹង jungkook ទើបសម្រេចចិត្តសុំទៅជាមួយតែម្ដងទៅព្រោះគេក៏ខ្ជិលចាំអ្នកបើកឡានគេមកយកដូចគ្នា
"បាទបាន" jungkook ក្រោយពីយល់ព្រមហើយអ្នកទាំងពីរក៏រៀបនាំគ្នាចេញទៅដោយទុកឲ្យ Hobi នៅមើលរាងក្រាស់តែម្នាក់ឯង។ក្រោយអ្នកទាំងពីរចេញទៅបាត់ Hobi ក៏មកអង្គុយតុដែលនៅជិតខ្លួនរបស់រាងក្រាស់
"លោកឆាប់ដឹងខ្លួនវិញមក" Hobi អង្គុយមើលមុខរបស់ taehyung នឹងនិយាយម្នាក់ឯងទៅកាន់អ្នកដែលដេកស្ដូកស្ដឹងគ្មានដឹងអ្វីនោះទាំងអារម្មណ៍សោកសៅ។ដោយសារតែអស់កម្លាំងខ្លាំងពេករាងតូចក៏ដាក់ក្បាលគេងនៅលើគ្រែក្បែរដៃរបស់រាងក្រាស់រហូតដល់គេងលក់

សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏
សរសេរដោយ: IN RANEY

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Nơi câu chuyện tồn tại. Hãy khám phá bây giờ