បន្ទាប់ពីថ្ងៃបានទៅបោះតង់មកពួកគេក៏រវល់ការងាររៀងៗខ្លួនតែ taehyung នឹង Hobi ពួកគេតែងតែទៅជួបអតិថិជនជាមួយគ្នាជាញឹកញាប់ព្រោះពួកគេរកស៊ីជាមួយគ្នា
" លោកប្រធានពេលនេះ model របស់យើងដែលត្រៀមដើរបង្ហាញនាឡិការគូរស្នេហ៍នោះបែជាធ្លាក់ខ្លួនឈឺរហូតដល់សម្រាកនៅមន្ទីរពេទ្យឯណោះ " កាន់យ៉ា នាងជាលេខារបស់ yoongi កំពុងស្មុកស្មាញមិនស្ទើរទេព្រោះពេលនេះ model ត្រូវចូលសម្រាកនៅមន្ទីស្ទើរតែគ្រប់គូរ
" ហេតុអ្វីក៏មានរឿងនេះកើតឡើងនេះថ្ងៃស្អែកជាថ្ងៃដាក់បង្ហាញហើយ " yoongi នាយក្រពុលមុខតែម្ដងហើយទៅរកអ្នកដើរម៉ូដមកពីណាទាន់ទៅ
" ខ្ញុំក៏មិនដឹងដែរលោកប្រធានសុខៗពួកគេក៏ស្រាប់តែអស់កម្លាំងចុះខ្សោយរហូតដាក់សេរ៉ូមនៅក្នុងពេទ្យមិនទាន់បាត់ទេ " កាន់យ៉ា
" ហើយអាចលើកថ្ងៃដាក់បង្ហាញបានឬអត់នឹង"yoongi
" មិនបានទេលោកប្រធានភ្ញៀវដែលបានអញ្ជើញមកសុទ្ធតែអ្នកមានមុខមានមាត់នៅក្នុងសង្គមទាំងអស់" កាន់យ៉ា
" រួចចុះយើងបានអ្នកដើរម៉ូដមកពីណាទាន់ទៅ " yoongi
" លោកប្រធានអាចឲ្យអ្នកប្រុស Hobi មកជួយម្ដងទៀតបានទេ" កាន់យ៉ា Hobi កាលពីមុនក៏ធ្លាប់មកដើរម៉ូដឲ្យម្ដងដែរហើយថែមទាំងស្រស់ស្អាតខ្លាំងទៀតបើយកគេធ្វើអ្នកដើរម៉ូដម្ដងទៀតប្រហែលជាបានហើយ
" មែនហើយ Hobi " yoongi នាយក៏ញញឹមមកវិញព្រោះនៅមានប្អូនខ្លួនមួយទៀត គេស្រស់ស្អាតនឹងចេះអ្វីស្ទើរតែគ្រប់មុខ
" តែថាលោកប្រធានយើងខ្វះ model បួននាក់ឯណោះ" កាន់យ៉ា
" យើងដឹងហើយថាត្រូវធ្វើយ៉ាងម៉េច តោះទៅផ្ទះយើង " yoongi នាយមិនខ្វល់អ្វីទេឲ្យតែ Hobi ព្រមជួយគេក៏អាចរកអ្នកមកបន្ថែមទៀតបានដែរ
" ច៎ាសលោកប្រធាន" កាន់យ៉ា រួចពួកគេក៏ចេញពីក្រុមហ៊ុនទៅផ្ទះត្រកូលជុងវិញ+ផ្ទះត្រកូលជុង
" បងប្រុសមកវិញលឿនម្ល៉េះ " Hobi អង្គុយជួយមើលម៉ូដសម្លៀកបំពាក់ជាមួយ Jimin ពេលឮសំឡេងឡានចូលមកគេអើតមើលពេលដឹងថាឡានអ្នកណាហើយទើបនិយាយជាមួយ Jimin
" Hobi ល្អណាស់ Jimin ក៏នៅទីនេះដែរបងមានរឿងចង់ឲ្យពួកឯងជួយ "yoongi ចូលមកដល់ក៏សប្បាយចិត្តជាខ្លាំងព្រោះពួកគេនៅជាមួយគ្នា
" មានរឿងអីទៅបង yoon "Hobi Jimin មើលមុខ yoongi ទាំងឆ្ងល់ៗព្រោះចូលមកដល់ក៏ឲ្យជួយភ្លាម
" ពួកឯងជួយបងផងពេលនេះ model បងត្រូវចូលដេកពេទ្យទាំងអស់ហើយហើយពិធីចាប់ផ្ដើមនៅថ្ងៃស្អែកបងរកអ្នកដើរម៉ូដផ្សេងមកមិនទាន់ទេ"yoongi
" អត់ទេបង yoon ខ្ញុំមិនធ្វើម្ដងទៀតទេ "Hobi
" ខ្ញុំក៏អត់ដែរណាបង Yoon " Jimin
" ណាៗបងសុំអង្វរពួកឯងទៅចុះណាជួយបងម្ដងទៅបងមិនដឹងរកអ្នកណាមកមែន "yoongi
" មែនហើយអ្នកប្រុសទាំងពីរជួយផងទៅណា" កាន់យ៉ា
" បងលុតជង្គង់សុំអង្វរណាពួកឯងជួយបងផងទៅ" yoongi
" បង Yoon ក្រោកឡើងមក មែនហើយបង Yoon លុតជង្គង់ធ្វើអី "Hobi/Jimin
" ពួកឯងជួយបងផងមកណា" yoongi នាយនៅតែមិនព្រមក្រោកឡើងទេនៅតែលុតជង្គង់ចំពោះប្អូននាយដដែរ
" មែនហើយអ្នកប្រុសទាំងពីរជួយផងទៅបងសុំអង្វរណា ណា "កាន់យ៉ា នាងក៏លុតជង្គង់សុំអង្វរអ្នកទាំងពីរដែរ
" បានហើយ បានហើយក្រោកឡើងមកខ្ញុំជួយក៏បានដែរ " Hobi
" មែនហើយពួកបងឆាប់ក្រោកមកពួកខ្ញុំនឹងជួយ"Jimin
" ពិតមែនណា " yoongi នឹងកាន់យ៉ាក៏ក្រោកមកអង្គុយលើសាឡុងទល់មុខនឹងរាងតូចទាំងពីរវិញ
"ប៉ុន្តែ យើងនៅខ្វះមនុស្សពីរនាក់ទៀត" កាន់យ៉ា
" Hobi Jimin ពួកឯងសុំឲ្យលោក taehyung នឹង jungkook មកជួយផងបានទេពួកយើងនៅខ្វះមនុស្សពីរនាក់ទៀត "yoongi
" ហួយបង yoon taehyung គេជាអគ្គនាយកក្រុមហ៊ុនណាឲ្យមកធ្វើអ្នកដើរម៉ូដយ៉ាងម៉េចនឹងកើតទៅ" Hobi
" មែនហើយបង yoon jungkook គេជា CEO ក៏មិនអាចមកជួយបងបានដែរ" Jimin
" ពួកឯងជួយបញ្ចុះបញ្ចូលឲ្យបងបន្តិចមកណាបងពិតត្រូវការពួកគេពិតមែន" yoongi
" ខ្ញុំសុំខ្លាចបងហើយ "Hobi Jimin ក៏យល់ព្រមទៅនិយាយជាមួយរាងក្រាស់ទងពីរឲ្យព្រោះបើមិនយល់ព្រមក៏មិនកើតដែរបើអង្វរលុនតួយ៉ាងនឹង
" បងអរគុណពួកឯងហើយណាបងអរគុណ" yoongi
" ចឹងពួកយើងទៅនិយាយជាមួយពួកគាត់ទៅ"Jimin
" ខ្ញុំប្រាប់បងឲ្យហើយបានតែម្ដងនឹងទៀតទេហើយបើគេពីរនាក់នោះមិនយល់ព្រមខ្ញុំក៏មិនដឹងដែរ" Hobi បោះជំហ៊ានមួយជំហ៊ានក៏ងាកមកសម្លក់នឹងនិយាយប្រាប់ច្បាស់ៗ
YOU ARE READING
ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ )
ChickLitkim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវិញ Taehyung &Hobi Jungkook & Jimin