Kim taehyung មនុស្សឆ្លៀតឱកាស

335 31 5
                                    

"ឯងកើតអីដែរទេ" taehyung
"ខ្ញុំមិនបានកើតអីទេលោកឲ្យខ្ញុំសុំទោសផងដែលដើរមិនប្រយត្ន័បានជាបុកលោកបែបនេះ" Hobi
"មិនអីក៏ល្អហើយ" taehyung
"លោកចាំអ្នកណាមែនទេ" Hobi ដោយឃើញថា taehyung នៅឈរមួយកន្លែងទើបសួរឡើង
"យើងចាំអ្នកណាក៏បានមិនពាក់ព័ន្ធនឹងឯងទេ" taehyung
"សួរបន្តិចក៏មិនបាន" Hobi រអូ៊ម្នាក់ឯងហើយក៏ប្រុងដើរទៅឡានដែលបានមកទទួលខ្លួនតែក៏ត្រូវឈប់ព្រោះ taehyung ហៅ
"Jung hosoek " taehyung ហៅរាងតូចឲ្យឈប់ស្របពេលកូនចៅរបស់ខ្លួនបើកឡានមកដល់ល្មម
"មានការអីមែនទេ" Hobi 🤨
"អាយ..លោកធ្វើស្អីនឹង" Hobi រាងតូចស្រែកឡើងព្រោះមុននេះត្រូវរាងក្រាស់ថើបថ្ពាល់របស់គេ
"បាយៗអូនសម្លាញ់😉" taehyung ញញឹមឌឺទៅរាងតូចដែលមុខពេលនេះដូចជាខឹងខ្លាំងណាស់ចំណែកខ្លួនវិញក៏ដើរចូលទៅក្នុងឡាននឹងបញ្ជាជំនិតរបស់ខ្លួនឲ្យចេញឡានទៅ
" Kim taehyung មនុស្សឆ្លៀតឱកាស😫" Hobi យកដៃទៅជូតថ្ពាល់ខ្លួនឯងខ្លាំងៗនឹងដើរទៅក្នុងឡានទាំងទន្រ្ទាំជើង (នោះអស់ថ្ពាល់មួយបាត់កូនឆី🤭)
ឡានក៏បើកចេញសម្ដៅទៅក្នុងភូមិគ្រឹះវិញមិនយូរប៉ុន្មានឡានក៏បានមកដល់។
"លោកប្រុសលោកស្រីអ្នកប្រុសមកវិញហើយ"ណាមជី
"មកវិញហើយមែនទេកូន"លោកគីម
"បាទលោកប៉ាអ្នកម៉ាក់" taehyung ឆ្លើយតបទៅវិញទាំងញញឹម
"យ៉ាងម៉េចដែរក្នុងកម្មវិធីនោះ"លោកស្រីគីម
"បាទល្អណាស់អ្នកម៉ាក់" taehyung
"ចុះរឿងដេញថ្លៃនាឡិកាបានដែរទេ"លោកគីម
"កុំភ័យអីលោកប៉ារបស់ដែលខ្ញុំចង់បានគឺត្រូវតែបានហើយ" taehyung
"រួចចុះកូនពៅត្រកូលជុងនោះកូនឮមកថាគេស្រស់ស្អាតណាស់"លោកស្រីគីម
"បាទស្រស់ស្អាតណាស់អ្នកមា៉ក់មុខមាត់ស្រីខ្លះសុំចាញ់ហើយ"taehyung
"ស្អាតដូចក្មួយ bi ដែរទេកូន"លោកស្រីគីម
"កូនគិតថាថ្ងៃណាមួយម៉ាក់គង់តែជូបនឹងគេទេ"taehyung
"អញ្ចឹងខ្ញុំទៅសម្រាកសិនហើយម៉ាក់ប៉ា" taehyung ថាហើយក៏ដើរទៅខាងលើដើម្បីសម្រាក។
ក្នុងបន្ទប់
"ក្លិននេះក្រអូបទាក់ទាញដល់ហើយ" taehyung និយាយតែប៉ុណ្ណេះរាងក្រាស់ក៏ចូលទៅសម្រាកបាត់ទៅ។
កាត់មកខាងរាងតូចយើងវិញពេលនេះឡានបានបើកមកដល់ផ្ទះវិញហើយមកដល់ភ្លាមរាងតូចក៏ចុះចូលក្នុងផ្ទះទាំងភ្លាមទាំងទឹកមុខងងុយគេងជាខ្លាំង
"កូន bi មកវិញហើយមែនទេ"លោកស្រីជុង
"បាទអ្នកម៉ាក់" Hobi
"ទឹកមុខមិនសូវល្អសោះមានបញ្ហារអ្វីឬអត់"លោកស្រីជុងសួរទៅរាងតូចព្រោះតែទឹកមុខមិនញញឹមដូចរាល់ដង
"អត់ទេអ្នកម៉ាក់កូនងងុយគេងពេកទើបបែបនេះ" Hobi
"បើហត់ហើយទៅសម្រាកទៅស្អែកត្រូវទៅក្រុមហ៊ុនផង"លោកស្រីជុង
"បាទ good night អ្នកម៉ាក់" Hobi ថាហើយរាងតូចក៏ប្រុងនឹងដើរទៅខាងលើទៅហើយតែក៏ងាកមកវិញ
"អូមែនហើយអ្នកម៉ាក់បងប្រុសប្រាប់ថាយប់ជ្រៅបន្តិចទើបគាត់មកផ្ទះចឹងហើយម៉ាក់មិនបាច់បារម្ភពីគាត់ទេ" Hobi
"ចាសម៉ាក់ដឹងហើយ"លោកស្រីជុង រាងតូចក៏ឡើងទៅខាងលើដើម្បីសម្រាកបាត់ទៅ
កាយតូចកាលណាមកដល់បន្ទប់ភ្លាមក៏ដាក់ខ្លួនដេកលើពូកទន់ៗក្លិនផ្កាដែលនៅក្នុងបន្ទប់សាយក្លិនក្រអូបបូករួមជាមួយនឹងអាកាសធាតុត្រជាក់ថែមទៀតធ្វើឲ្យរាងតូចគេងលង់លក់យ៉ាងឆាប់រហ័ស។
_ Skip _
ពេលព្រឹកថ្ងៃថ្មីក៏បានមកដល់យ៉ាងឆាប់រហ័សពន្លឺព្រះអាទិត្យដែលចាំងចូលតាមបង្អូចធ្វើឲ្យអ្នកដែលគេងលក់ភ្ញាក់ឡើងទាំងមមីមមើ។
"ព្រឹកហើយហេស" Hobi ភ្ញាក់ឡើងទាញកន្សែងចូលទៅងូតទឹកផ្លាស់សម្លៀកបំពាក់ដើម្បីទៅធ្វើការពេលងូតទឹកផ្លាស់សម្លៀកបំពាក់រួចហើយរាងតូចក៏ចុះមកខាងក្រោម។
"bi ភ្ញាក់ហើយឬមកញុាំបាយមក"លោកស្រីជុង
"បាទអ្នកម៉ាក់"Hobi
"ស្អែកកូនទំនេរដែរទេ"លោកជុង ស្រាប់តែសួរឡើងធ្វើឲ្យរាងតូចដែលដួសម្ហូបបម្រុងនឹងដាក់ចូលមាត់ក៏ដាក់ចូលចានវិញដើម្បីឆ្លើយតប
"លោកប៉ាមានការអីមែនទេ"Hobi
"គឺថាបើស្អែកនេះកូនទំនេរប៉ាចង់ឲ្យកូននាំកូនប្រុសអ្នករកសុីជាមួយប៉ាទៅចម្ការទំពាំងបាយជូររបស់យើង"លោកជុង
"ចម្ការនៅឯប៊ូសានមែនទេលោកប៉ា"Hobi
"មែនហើយ"លោកជុង
"តែវានៅឆ្ងាយណាស់បើទៅទាល់តែសម្រាកនៅទីនោះមួយយប់ទៅពីរយប់ទើបអាចមកវិញបាន" Hobi
"ផ្ទះយើងនៅទីនេះក៏មានកូនសម្រាកនៅទីនោះទៅ"លោកជុង
"រួចចុះអ្នកដែលប៉ានិយាយនោះជាអ្នកណាទៅ" Hobi
"កូនប្រុសតែម្នាក់របស់អ្នកជំនួញធំនៅក្នុងក្រុមហ៊ុនរបស់យើង"លោកជុង
"សម្រេចថាស្អែកកូនជូនគេទៅចម្ការរបស់យើងទៅ"លោកជុង
"បាទលោកប៉ា" Hobi តបហើយរាងតូចក៏ប្រញាប់ញុាំអាហារពេលព្រឹកដើម្បីបានទៅធ្វើការ។
_ skip _

Jung group
តុក តុក សំឡេងគោះទ្វារបានបន្លឺឡើង
"ចូលមក" Hobi ដែលកំពុងតែមើលឯកសារដោយឮសំឡេងគោះទ្វារក៏អនុញ្ញាតឲ្យអ្នកខាងក្រៅចូលមក
"សួរស្តីលោកប្រធាននេះជាឯកសារនឹងទិន្ន័យការលក់ទំពាំងបាយជូរនៅក្នុងខែនេះ" យ៉ាង លេខាផ្ទាល់ខ្លួនរបស់រាងតូចបានយកឯកសារមកឲ្យរាងតូចមើលថាតើមានខ្វះខាតនឹងចំណេញបានប៉ុន្មាន
"ហុឹមទុកត្រង់នឹងហើយ"Hobi
"អូមែនហើយបងយ៉ាងថ្ងៃនឹងពេលចេញពីធ្វើនាំខ្ញុំទៅហាងរបស់មិត្តខ្ញុំបន្តិចទៅណា" Hobi
"បាទលោកប្រធាន" យ៉ាង

មិនយូរបុ៉ន្មានក៏ដល់ពេលថ្ងៃត្រង់ល្មមហើយក៏ដល់ពេលដែលបុគ្គលិកឈប់សម្រាកដូចគ្នា។
"សួរស្តី Jimin" Hobi ចូលទៅដល់ខាងក្នុងឃើញ Jimin កំពុងតែឈ្ងោកមុខគូសមូដសម្លៀកបំពាក់យ៉ាងញាប់ដៃ
"បាទ សួរស្តីHobi"Jimin រាងតូចដំបូងមិនសូវជាបានចាប់អារម្មណ៍តែពេលឃើញថាជាអ្នកណាហើយធ្វើឲ្យរាងតូចសប្បាយចិត្តជាខ្លាំងហើយក៏រត់ទៅអោបរាងតូច Hobi យា៉ងណែន
"នេះមកបានយ៉ាងម៉េច" Jimin
"ក៏ជិះឡានមកនឹងហើយ" Hobi
"នឹកឯងណាស់" Jimin
"យើងក៏នឹកឯងដូចគ្នា"Hobi
"យ៉ាងម៉េចហើយរឿងឯងទៅស៊ើពីបងយើងនោះ" Jimin ក៏សួរឡើងព្រោះមិនទាន់ដឹងទេថារាងតូចឈប់ធ្វើការនៅទេនោះហើយ
"គាត់មានធ្វើបាបឯងដែរទេ" Jimin
"គឺស៊ើបមិនទាន់ដឹងនោះទេត្រូវគេចាប់បាន"Hobi
"ហើយពេលនេះយើងក៏ឈប់ធ្វើជាបូ៉លិសដែរ" Hobi
"ចឹងបានន័យថាឯងឈប់ធ្វើការនៅផ្ទះអ៊ំរបស់យើងហើយ" Jimin
"អឹម" Hobi
"និយាយអញ្ចឹងស្អែកឯងទំនេរដែរទេ" Hobi
"យើងមិនទំនេរទេព្រោះស្អែកត្រូវយកម៉ូដទៅឲ្យភ្ញៀវមើល" Jimin
"ឯងមានអ្វីមែនទេ" Jimin
"គឺថ្ងៃស្អែកនេះលោកប៉ាឲ្យយើងទៅប៊ូសាន" Hobi
"ទៅធ្វើអីទៅ" Jimin
"សម្រេចថាឯងទំនេរអត់"Hobi ដោយខ្ជិលរៀបរាប់នឹងមិនចង់និយាយនេះយូរក៏សួរបង្ខំ Jimin ថាទំនេរឬអត់
"អត់ទំនេរទេ😁"រាងតូចសើចស្ញេញដាក់ Hobi ព្រោះតែខ្លួនរវល់ពិតមែន
"យើងគិតថាយើងទៅញុាំបាយទៅយើងឃ្លានហើយណាមួយនេះក៏ថ្ងៃត្រង់ល្មមដែរ"Jimin
"ហុឹមក៏ល្អដែរ" Hobi ថាហើយរាងតូចទាំងពីក៏នាំគ្នាចេញពីរបស់ Jimin ទៅភោជនីយដ្ឋានដែលនៅក្បែរនោះដើម្បីញុាំអាហារថ្ងៃត្រង់។

សូមខន្តីអភ័យទោសរាល់ពាក្យពេជ្រខុសឆ្គង🙏

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Where stories live. Discover now