ឯងជឿឬនៅថាយើងមិនបានរកសុីខុសច្បាប់

352 35 2
                                    

ព្រឹកថ្ងៃថ្មីបានមកដល់យ៉ាងឆាប់រហ័សព្រះអាទិត្យរះចែងចាំងបញ្ចេញរស្មីយ៉ាងស្រស់សោភាលាយលំជាមួយនឹងសំឡេងសត្វបក្សាបក្សីស្រែកយំពេញផ្ទៃមេឃ។
"ម៉ែដោះឯណា Hobi "taehyung ចុះមកដល់ខាងក្រោមភ្លាមក៏សួររករាងតូចភ្លាម
"អ៎ចាសគេនៅផ្ទះបាយអ្នកប្រុស"ម៉ែដោះ
"ឆាងយុ៉នឯងទៅហៅគេមក" taehyung គ្រាន់តែញញឹមតបនឹងម៉ែដោះហើយក៏បញ្ជាជំនិតរបស់ខ្លួនឲ្យទៅហៅរាងតូចមកដើម្បីនាំទៅខាងក្រៅ
"បាទចៅហ្វាយ"ឆាងយ៉ុនតបហើយក៏ដើរទៅផ្ទះបាយបាត់
ក្នុងផ្ទះបាយពេលនេះកំពុងតែមមាញឹករៀបចំអាហារពេលព្រឹកឲ្យលោកប្រុសលោកស្រី Kim យា៉ងរួតរះ។
"Hobi ចៅហ្វាយហៅឯង"ឆាងយ៉ុន
"គាត់មានការអ្វីជាមួយខ្ញុំទៀតហើយឬ" Hobi
"មិនដឹងទេសឮថាចង់នាំឯងចេញទៅក្រៅ"ឆាងយ៉ុន
"អ៎ពិតមែនហើយខ្ញុំប៊ិសតែភ្លេចទៅហើយ" Hobi រាងតូចស្រាប់តែនឹកឃើញដល់សម្ដីរបស់រាងក្រាស់ពីម្សិលមិញ
"អញ្ចឹងឆាប់មកទៅជួបចៅហ្វាយទៅ"ឆាងយ៉ុន
"បាទបងណាមជីខ្ញុំផ្ញើផង"Hobi
"អឹម"ណាមជី
រាងតូចនឹងឆាងយ៉ុនក៏ដើរចេញពីផ្ទះបាយមកជួបនឹងរាងក្រាស់ដែលកំពុងអង្គុយចាំនៅលើសាឡុង
"ចៅហ្វាយ"ឆាងយ៉ុន
"ហុឹមឆាប់ទៅទាន់ព្រឹកនឹងអាងបានមកវិញ"taehyung ថាហើយក៏ដើរទៅឡានដែលចាំនៅមុខផ្ទះស្រាប់។ពេលរាងក្រាស់នឹងរាងតូចចេញដំណើរចេញទៅលោកប្រុសនឹងលោកស្រី Kim ក៏ចុះមកដល់ល្មម។
"ពួកគេនាំគ្នាទៅណានឹងម៉ែដោះ"លោកស្រី Kim
"ខ្ញុំក៏មិនដឹងដែរលោកស្រី"ម៉ែដោះ
"រួចចុះកូន Tae ញុាំបាយឬនៅ"លោកស្រី Kim
"ចាសនៅទេលោកស្រី"ម៉ែដោះ
"បានហើយអូនកូនប្រហែលជាមានការងារនៅខាងក្រៅហើយ"លោក kim
"ពិតមែនហើយលោកស្រី"ម៉ែដោះ
"មោះពួកយើងញុាំបាយទៅបងក៏ត្រូវទៅក្រុមហ៊ុនដែរ"លោក kim
"ចាសម៉ែដោះរៀបចំម្ហូបបាយទៅ"លោកស្រី kim អ្នកទាំងពីរក៏នាំគ្នាញុាំអាហារពេលព្រឹករួចរាល់ហើយលោក Kim ក៏ទៅក្រុមហ៊ុនជាមួយអ្នកបើកឡានរបស់គាត់
_Skip _ ក្រឡេកមកមើលខាងរាងក្រាស់និងរាងតូចវិញពេលនេះពួកគេបានមកដល់រោងចក្រផលិតស្រាទំពាំងបាយជូររបស់ត្រកូល Kim ហើយ
"ដល់ហើយឆាប់ចុះទៅ" taehyung ប្រាប់ឲ្យរាងតូចចុះព្រោះតែរាងតូចដូចជាមិនចង់ចុះពីឡានសោះ
"តើនេះជាកន្លែងណាទៅ"Hobi
"ឆាប់មកតាមយើងមក" taehyung មិនតបនឹងសំណួររបស់ Hobi ហើយក៏ដើរចូលទៅខាងក្នុងរាងតូចដោយមិនធ្លាប់មកហើយមិនស្គាល់កន្លែងទៀតនោះក៏ចេះតែដើរតាមរាងក្រាស់ចូលទៅខាងក្នុងមកដល់ខាងក្នុងបុគ្គលិកនាំគ្នាឱនគោរពរាងក្រាស់គ្រប់គ្នាៗ
"សួរស្តីចៅហ្វាយមកទីនេះហេតុអីមិនប្រាប់ខ្ញុំមុន"មេការធំជាងគេនៅក្នុងរោងចក្រគ្រាន់តែឃើញរាងក្រាស់ភ្លាមក៏ចេញមកនិយាយរាក់ទាក់ភ្លាម
"ខ្ញុំចង់មកមើលការផលិតហើយក៏ដើរមើលបន្តិចតែបុ៉ណ្ណោះលោកធ្វើការរបស់លោកចុះ"taehyung
"បាទអញ្ចឹងអញ្ជើញចៅហ្វាយតាមសម្រួលចោះខ្ញុំសុំទៅមើលការខុសត្រូវនៅខាងនោះសិន"មេការថាហើយក៏ដើរចេញទៅធ្វើការរបស់គេបាត់ទៅ។
"ទីនេះជារោងចក្ររបស់លោកឬ"Hobi ដែលចេះតែដើរតាមពីក្រោយក៏សួរឡើង
"មែនហើយ"taehyung
"ឯងជឿឬនៅថាយើងមិនបានរកសុីខុសច្បាប់" taehyung ឈប់ហើយក៏ងាកមកក្រោយសួរទៅរាងតូចវិញ
"ខ្ញុំនៅតែមិនទាន់ជឿព្រោះខ្ញុំមិនទាន់ដឹងថាលោករកសុីជួញដូរអ្វីខ្លះផងនឹង" Hobi
"ត្រូវការឲ្យយើងរៀបរាប់ប្រាប់ឯងដែរទេ" taehyung
"លោកគិតថាខ្ញុំជាក្មេងមែនទេដែលសម្ដីលោកនិយាយមកខ្ញុំជឿទាំងអស់នោះ"Hobi
"ចុះត្រង់ឯកសារដែលថាយើងរកសុីខុសច្បាប់នោះម៉េចក៏ឯងជឿបាន"taehyung
"ក៏ព្រោះតែលោកគួរឲ្យសង្ស័យដែរនឹងហើយ" Hobi
"យើងគួរឲ្យសង្ស័យគួរឲ្យសង្ស័យត្រង់ណាទៅ" taehyung បែរជាឱនមុខមកជិតនឹងរាងតូចស្ទើរតែដល់ទៅហើយ
"គឺលោកមិនគិតមើលទៅលោកនៅក្មេងយ៉ាងនេះតែមុខជំនួញរបស់លោកវិញវ៉ាដាច់គេនៅក្នុងប្រទេសថែមទាំងមានទ្រព្យសម្បត្តិរាប់លានដុល្លារទាំងវ័យក្មេងទៀត" Hobi
"ក៏ព្រោះយើងពូកែរកសុីនឹងហើយទើបបានជាជោកជ័យនោះយ៉ាងម៉េចឬក៏ក្រុមប៉ូលិសរបស់ឯងឲ្យតែអ្នកមានទ្រព្យសម្បត្តិច្រើនដើរស៊ើបការពីគេទាំងអស់ឬ" taehyung
"ក៏បែបនឹងទេដឹង" Hobi
"ក្មេងឌឺ" taehyung
"តែថាលោករោងចក្រលោកធំយ៉ាងនេះលោករកទំពាំងបាយជូរឯណាទៅទើបបានជាមិនខ្វះក្នុងការផលិតសោះ"Hobi
"ឯងចង់ដឹងធ្វើអីគិតតែរឿងឯងទៅពេលណាទើបឈប់ស៊ើបពីយើង" taehyung
"ថ្ងៃស្អែកខ្ញុំនឹងចេញពីផ្ទះលោកហើយព្រោះលោកដឹងពីប្រវត្តិខ្ញុំទៅហើយ" Hobi
"ក៏ល្អតាំងពេលឯងមកនៅក្នុងផ្ទះរបស់យើងការងារយើងត្រូវប៉ូលិសតាមប្រមាញ់រហូតពេលខ្លះយើងខាតបង់ស្ទើរតែស្រុងក៏មាន" taehyung
"ដើរមើលអស់ហើយយើងទៅវិញទៅខ្ញុំឃ្លានហើយ" Hobi ថាហើយក៏ដើរចេញពីរាងក្រាស់តែមិនដឹងថាក្សែរករបស់ខ្លួនបានធ្លាក់ចុះឡើយ។ taehyung បម្រុងនឹងដើរទៅតាមទៅហើយក៏មានអារម្មណ៍ថាបានជាន់លើរបស់អ្វីម្យ៉ាងកលើកជើងចេញឃើញខ្សែកមួយនៅខាងក្រោមជើងរបស់ខ្លួនខ្សែកនេះត្បិតតែមានរូបរាងតូចតែតម្លៃវិញមិនអាចសន្និដ្ឋានបានទេនាយឱនរើសយកមកទុកក្នុងចិត្តគិតថាប្រហែលជារបស់រាងតូចហើយព្រោះមិញនេះមិនមានឃើញអ្វីទេតែពេលដែលខ្លួននឹងរាងតូចមកឈឬនៅត្រង់នេះនិយាយគ្នាបានបន្តិចមករាងតូចក៏ចេញទៅក៏ស្រាប់តែនាយជាន់លើរបស់នេះតែម្ដងរើសយកបានហើយនាយក៏ដើរទៅតាមរាងតូចហើយចេញពីរោងចក្រទៅផ្ទះវិញតែក៏ឆៀងចូលញុាំអាហារបន្តិចដែរព្រោះតែពីព្រឹកមក taehyung នឹង Hobi មិនទាន់ញុាំអីនៅឡើយទេ។ក្រោយញុាំអាហាររួចហើយឡានបានបើកចេញដំណើរទៅភូមិគ្រឹះវិញ។
_ Skip _
ពេលមកដល់ភូមិគ្រឹះវិញ
"មកវិញហើយឬអ្នកប្រុស"ម៉ែដោះណានី
"បាទលោកប៉ាអ្នកម៉ាក់ទៅណាហើយម៉ែដោះ" taehyung
"ចាសលោកប្រុសទៅក្រុមហ៊ុនឯលោកស្រីនៅក្នុងសួនច្បារ" ម៉ែដោះ
"ហុឹមអញ្ចឹងខ្ញុំទៅខាងលើហើយ"taehyung
"ចាស"ម៉ែដោះ taehyung ក៏ដើរទៅខាងលើព្រមជាមួយនឹងជំនិតរបស់ខ្លួនទាំងពីរអ្នក
"Hobi ញុាំឬអីនៅនេះថ្ងៃត្រង់ហើយ"ម៉ែដោះ
"បាទខ្ញុំញុាំរួចហើយម៉ែដោះ" Hobi
" អញ្ចឹងទៅសម្រាកទៅការងារក្នុងផ្ទះនាងៗធ្វើរួចហើយ"ម៉ែដោះ
"បាទអរគុណអញ្ចឹងខ្ញុំសុំទៅសម្រាកហើយ" Hobi រាងតូចក៏ដើរទៅបន្ទប់ដើម្បីសម្រាក។
មិនយូរបុ៉ន្មានក៏ដល់ពេលយប់ក៏មកដល់ក្នុងបន្ទប់ Hobi
"បាត់ទៅណាហើយបានជារកមិនឃើញបែបនេះ" Hobi ដើររុសរើរករបស់ម្យា៉ងដែលមើលទៅសំខាន់ដល់ហើយ ក្រោយរុសរើអស់ជាងមួយម៉ោងនៅតែមិនឃើញរាងតូចក៏ចូលគេងទាំងអារម្មណ៍សោកសៅស្ដាយរបស់ខ្លួនជាខ្លាំង។

សូមខន្តីអភ័យទោសចំពោះពាក្យពេច៍ខុសឆ្គង🙏

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Donde viven las historias. Descúbrelo ahora