បន្ទាប់ពីនិយាយគ្នារួចរាល់អស់ហើយគ្រប់គ្នាក៏ត្រឡប់មកវិញឯរាងក្រាស់មកដល់ភូមិគ្រឹះវិញចូលទៅសង្ងំនៅក្នុងបន្ទប់បាត់ឈឹងមិនព្រមចុះមកវិញសោះទោះជាមានអ្នកទៅហៅក៏ដោយ
"ក្មួយមីន .. កូនថេយ៍កើតអីទើបបានជាមិនព្រមចុះមកក្រោមសោះ " លោកស្រីគីម
" ខ្ញុំ..មិនដឹងដូចគ្នាអ៊ំស្រី បង Yoon ប្រាប់ថា Hobi ក៏ដូចជាបងថេយ៍ដែរ " Jimin ដោយសារតែរាងតូចមិនដឹងថាពួកគេមានទំនាក់ទំនងអីពិសេសឬអត់ទើបមិនដឹងថាថេយ៍កើតអី
" ក្មួយ ..bi ក៏ដូចជាកូនថេយ៍ដែរ "លោកស្រីគីម រួចចុះពីរនាក់នឹងមានទំនាក់ទំនងអីទៅបានជាម្នាក់ពិបាកចិត្តម្ល៉េះនៅមានរឿងដែលថេយ៍យ៉ុងរត់ទៅតាមហូប៊ីកាលនៅផ្ទះត្រកូល ជុង ទៀត
"រួចចុះពួកឯងមានដឹងអី្វខ្លះទេ "លោកស្រីគីម ក៏ងាកមកសួរជំនិតទាំងពីររបស់រាងក្រាស់ម្ដងព្រោះពួកគេនៅការពាររាងក្រាស់រហូតមក
" ពួកខ្ញុំក៏មិនច្បាស់ដែរលោកស្រី តែថាអ្នកប្រុសនឹងអ្នកប្រុសតូច Hobi ស្និទ្ធស្នាលគ្នាខ្លាំងដូចជាមនុស្សដែលកំពុងទាក់ទងគ្នា " ឆាងយ៉ុល រៀបរាប់តាមអ្វីដែលខ្លួនឃើញនឹងតាមការគិតខ្លះៗ
" ពិតមែនហើយ! អ៊ំ ស្រីកាលពួកខ្ញុំត្រូវគេចាប់ជម្រិតនោះ បងថេយ៍ដូចជាមានការបារម្ភពី Hobi ខ្លាំងណាស់ " Jimin
" ចាំអ៊ំទៅហៅគេសាកមើល "លោកស្រីគីម ងើបចេញពីសាឡុងដើរទៅខាងលើសម្ដៅទៅកាន់បន្ទប់របស់រាងក្រាស់/ តុក~ តុក~ /
"កូន.. Tae ...បើកទ្វារកូន..."លោកស្រីគីម គោះទ្វារផងហៅផងមួយសន្ទុះក្រោយមក ដោយគ្មានការឆ្លើយតបទើបលោកស្រីគីមឲ្យម៉ែដោះ ណាមនី យកសោរបន្ទប់របស់រាងក្រាស់មកចាក់ចូលទៅ
" Tae កូន Tae យ៉ាងម៉េចនឹងកូន "លោកស្រីគីម ឃើញសភាពការដូចជាមិនសូវជាស្រួលប៉ុន្មានក៏ដេញឲ្យម៉ែដោះចុះមកវិញទុកឲ្យគាត់ជាអ្នកនិយាយលួងលោមកូនប្រុសវិញ
" Tae កើតអីកូន "លោកស្រីគីម រាងក្រាស់ស្ងាត់មាត់ជ្រៀបសង្ងំនៅក្នុងភួយ
" ម៉ាក់.... "Taehyung ក៏ងើបមកអង្គុយលើពូកទាំងអោនមុខចុះ
" កូន..ម៉ាក់កើតអី ទើបបែបនេះ "លោកស្រីគីម តាំងតែពីចេញមកពីផ្ទះត្រកូលគីមមកថេយ៍យ៉ុង មិនស្ដីអ្វីចេញមួយម៉ាត់ឡើយ
" ម៉ាក់ .. ខ្ញុំចង់ផ្ដាច់ពាក្យ "taehyung នាយមិនដែលទាំងបានឃើញមុខគូរដណ្ដឹងម្ដងឡើយ តែនាយចង់ផ្ដាច់ពាក្យវិញខ្លាំងណាស់ព្រោះតែមនុស្សដែលរាងក្រាស់ស្រឡាញ់គឺជារាងតូច Hobi
" ហេតុ..អី ទៅថេយ៍ កូនមិនទាន់បានស្គាល់គេផង"លោកស្រីគីម
" ខ្ញុំប្រាប់ទៅចុះខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយម៉ាក់កុំបំបែកបំបាក់ពួកយើងអី "taehyung រឿងអ្វីក៏រាងក្រាស់ធ្វើតាមក្រុមគ្រួសារដែរតែរឿងរៀបការនេះរាងក្រាស់សុំជាអ្នករើដៃគូរជាមួយដោយខ្លួនឯងហើយ
" អ៎ាៗ.. ចឹងប្រាប់មកថាកូនស្រឡាញ់អ្នកណា"លោកស្រីគីម ទោះជារាងក្រាស់ចង់រើសគូរស្រករដោយខ្លួនឯងក៏ដោយតែបើម្នាក់ដែលរាងក្រាស់ជ្រើសរើសនោះមិនត្រូវចិត្តទេក៏គាត់មិនយល់ព្រមដែរ
" ខ្ញុំនឹង.. Hobiពួកយើងស្រឡាញ់គ្នា "taehyung គេពិតជាមិនចាញ់រាងក្រាស់ jungkookទេគ្រាន់តែរាងទាក់ទើបន្តិចខ្លាចថាលោកស្រីគីមទទួលយកមិនបាន
" កូននឹងក្មួយbi នឹង .ស្រឡាញ់គ្នា"លោកស្រីគីម
" បាទ អ្នកម៉ាក់ អ្នកផ្ដាច់ពាក្យពួកខ្ញុំវិញទៅណាអ្នកម៉ាក់ "taehyung
" អត់ទេ ម៉ាក់មិនផ្ដាច់ពាក្យពួកឯងឡើយ "លោកស្រីគីម
" អ្នកម៉ាក់ ល្អ បើជ្រុលជាចឹងទៅហើយខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីផ្ដាច់ពាក្យចេញឲ្យទាល់តែបាន"taehyung
" កូនហ៊ាន មិនស្ដាប់សម្ដីម៉ាក់ហើយនឹងប៉ាផង"លោកស្រីគីម
" អ្នកម៉ាក់ជាអ្នកបង្ខំខ្ញុំទេ "taehyung
" ម៉ាក់ជាអ្នកបង្ខំ ... ចុះឯងប្រុងឲ្យម៉ាក់យល់ព្រមជាមួយឯងដោយឲ្យកូនផ្ដាច់ពាក្យជាមួយនឹងគូរដណ្ដឹងកូនអញ្ចឹងឬ "លោកស្រីគីម
" ..បាទ.ពិតមែនហើយ ខ្ញុំយល់ថាម៉ាក់មិនពិបាកទេ បើសិនជាម៉ាក់មិនយល់ព្រមខ្ញុំសុខចិត្តចាកចេញពីភូមិគ្រឹះនេះទៅរកមនុស្សដែលខ្ញុំស្រឡាញ់"taehyung ទ្រព្យសម្បត្តិក្នុងពេលនេះវាលែងសំខាន់សម្រាប់គេទៀតហើយ
" យ៉ាងណាក៏កូនមិនអាចផ្ដាច់ពាក្យបានដែរ"លោកស្រីគីម គាត់ហាក់បីដូចជាកំពុងអស់សំណើច
" ហេតុអីទៅម៉ាក់..."taehyung
" ព្រោះគូរដណ្ដឹងរបស់កូនជាក្មួយ bi នឹងហើយ"លោកស្រីគីម លេងមួយក្បាច់នេះរាងក្រាស់ស្រឡាំងកាំងនៅមួយកន្លែងតែម្ដងហើយ
" ម៉ាក់.. ថាយ៉ាងម៉េច.."taehyung សួរម្ដងទៀតព្រោះខ្លាចថាខ្លួនស្ដាប់ច្រឡំ
" ស្ដាប់ម៉ាក់ច្បាស់ណាថេយ៍ .. គូរដណ្ដឹងដែលម៉ាក់ថាឲ្យកូនរៀបការនោះគឺជាក្មួយ Hobi ដែលជាកូនរបស់លោកជុងនឹងអ្នកស្រីជុង "លោកស្រីគីម និយាយមួយៗច្បាស់ៗធ្វើឲ្យរាងក្រាស់ញញឹមភាយភ្លាមៗមួយរំពេច
" ម៉ាក់ និយាយជាកាពិតឬ "taehyung
" ច៎ាស ម៉ាក់និយាយជាកាពិតល្មមឈប់ចង់ផ្ដាច់ពាក្យបានហើយណ៎លោកកូនថេយ៍ "លោកស្រីគីម
" បាទ អ្នកម៉ាក់អរគុណ ខ្លាំងណាស់ "taehyung ចូលទៅអោបម៉ាក់ខ្លូនទាំងសប្បាយចិត្តនេះនាយស្ទើតែមិនជឿទេថាគូរដណ្ដឹងរបស់នាយដែលគិតចង់ផ្ដាច់ពាក្យនោះជាមនុស្សដែលគេកំពុងស្រឡាញ់ខ្លាំងទៅវិញ
" រួច ចុះខ្ញុំនឹង Hobi ជាគូរដណ្ដឹងនឹងគ្នាតាំងពីពេលណាមកទៅម៉ាក់ "taehyung
" គឺតាំងពីម៉ាក់ទៅលេងនៅផ្ទះត្រកូលជុងស្របពេលដែលក្មួយ bi មកផ្ទះរបស់យើងនឹងហើយ"លោកស្រីគីម រាងក្រាស់ព្យាយាមរកនឹកមើលគិតអស់មួយសន្ទុះធំទើបរាងក្រាស់នឹកឃើញ
" រួចចុះ Hobi ដឹងឬអត់ម៉ាក់ "taehyung
" ម៉ាក់ មិនដឹងដែរមិនដឹងថាលោកស្រីជុងប្រាប់រឿងនេះទៅក្មួយ bi ឬអត់ទេ កុំខ្វក់ច្រើន ឆាប់មធ្យោបាយសុំក្មួយ bi រៀបការទៅម៉ាក់ចង់បានចៅពរនឹងគេ"លោកស្រីគីម
" បាទ ម៉ាក់កូននឹងធ្វើឲ្យ Hobi យល់ព្រមរៀបការនឹងកូនឲ្យទាល់តែបាន "taehyung
" ឈប់ចង់ផ្ដាច់ពាក្យហើយឬលោកកូនថេយ៍"លោកស្រីគីម ដំបូងដូចប្រឹងប្រកែកដល់ដឹងថាគូរដណ្ដឹងជាអ្នកណាហើយញញឹមបិទមាត់មិនជិតសោះ
" ឈប់ហើយម៉ាក់ លើកនេះខ្ញុំតាម៉ាក់គ្រប់យ៉ាង"taehyung
" ចឹងចុះទៅញុាំបាយ " លោកស្រីគីម
" បាទអ្នកម៉ាក់ "taehyung
........./ តុក~ តុក~ /
" Hobi គឺម៉ាក់ណា "លោកស្រីជុង គោះទ្វារហៅរាងតូចដែលនៅសង្ងំក្នុងបន្ទប់តាំងពីឮរឿងគូរដណ្ដឹងរបស់ taehyung
" បាទ.. អ្នកម៉ាក់ "Hobi ចេញមកទាំងភ្នែកនៅក្រហមប្រហែលជាមុននេះគេបានយំហើយ
" ម៉ាក់.. ចូលក្នុងបានអត់នឹងកូន "លោកស្រីជុង
" បាទ..ម៉ាក់ អញ្ជើញ "Hobi អ្នកស្រីជុងក៏ដើរចូលទៅក្នុងបន្ទប់រាងតូចរួចហើយក៏ទៅអង្គុយនៅលើពូកជាមួយរាងតូចតែរាងតូចអោនមុខចុះយ៉ាងកម្សត់
" Ok អត់កូននឹង bi "លោកស្រីជុង
" ខ្ញុំមានបានកើតអីឯណាម៉ាក់ ហេតុអីក៏សួរខ្ញុំបែបនេះ "Hobi
" កុំមកកុហក់ម៉ាក់ណា bi ម៉ាក់មើលដឹងណា"លោកស្រីជុង
" ខ្ញុំមិនបានកើតអីទេម៉ាក់ "Hobi
" កូននឹងក្មួយ Tae មានរឿងអីជាមួយគ្នាឬអត់ "លោកជុង
" អត់មានទេម៉ាក់..អត់មានទេ ខ្ញុំនឹងគាត់មិនមានអីទេ "Hobi ខំប្រឹងប្រកែកយ៉ាងចម្លែក
" កូនស្រឡាញ់ក្មួយ Tae មែនអត់ "លោកស្រីជុង
" អត់....អត់...មានទេម៉ាក់ "Hobi ក្រវីក្បាល
" ប្រាកដហើយ " លោកស្រីជុង
" បា....បាទ "Hobi
" ល្អហើយចឹងឮថាក្មួយ Tae ក៏ជិតរៀបការដែរបើកូនមិនស្រឡាញ់ចឹងល្អណាស់ កូនម៉ាក់នឹងមិនខូចចិត្តទេ "លោកស្រីជុង ព្យាយាមនិយាយចេញមកដើម្បីឲ្យរាងតូចមានពិរុតដើម្បីស្រួលចាប់បានថាអ្នកទាំងពីរស្រឡាញ់គ្នាឬអត់
" បា....បាទ..." រាងតូចរដាក់រដុបញញឹមទាំងមិនសមចុងច្រមុះចាប់ផ្ដើមឈួលៗ
" ចឹងម៉ាក់ទៅវិញហើយ "លោកស្រីជុង ក៏ងើបដើរចេញពីបន្ទប់រាងតូចព្រោះឃើញទឹកមុខរបស់រាងតូចចាប់ផ្ដើមមិនសូវល្អ
" ហ្អឹក~ៗៗៗៗ "Hobi លោកស្រីជុង ចេញផុតបានបន្តិចរាងតូចក៏សម្រក់ទឹកភ្នែកដែលខំទប់នោះចេញវូៗ សម្លេងយំមួយនេះលោកស្រីជុងក៏បានឮដែរព្រោះគាត់នៅចាំស្ដាប់ខាងមុខទ្វារបន្ទប់
" កូន bi ហ៎ាម៉ាក់សុំទោសណាដែលមិនប្រាប់ការពិតដល់កូន ចាំឲ្យពេលវេលាជាអ្នកប្រាប់កូនដោយខ្លួនឯងចុះ "លោកស្រីជុង មិននៅឯអង់បន្តទៀតក៏ដើរចុះមកក្រោមទុកឲ្យរាងតូចនៅសង្ងំយំតែម្នាក់ឯងទៅចុះសូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏
និពន្ធដោយ: IN RANEY
VOCÊ ESTÁ LENDO
ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ )
Literatura Femininakim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវិញ Taehyung &Hobi Jungkook & Jimin