ភារកិច្ចត្រូវបានចាប់ផ្ដើម

548 43 0
                                    

គិតទៅពេលវេលាពិតជាដើរលឿនណាស់ត្រឹមតែមួយប៉ព្រឹចភ្នែកសោះក៏កន្លងហួសមួយអាទិត្យទៅហើយវាក៏ជាពេលដែល Hobi ត្រូវទៅធ្វើភារកិច្ចរបស់ខ្លួនដែរ។

នៅផ្ទះHobi🏘️

" Hobi ឯងត្រៀមខ្លួនរួចហើយមែនទេ"Mr.bin
"បាទខ្ញុំត្រៀមខ្លួនរួចហើយ"Hobi
"បើអញ្ចឹងយើងឆាប់ទៅ"Mr.bin
"បាទ"Hobi ថាហើយក៏ដើរសម្ដៅទៅឡានរបស់ Mr.binដើម្បីទៅភូមិគ្រិះគ្រួសារត្រកូល kim។មិនយូរបុ៉ន្មានឡានក៏បើកមកដល់ភូមិគ្រិះគ្រួសារត្រកូល kim។
"មកដល់ភូមិគ្រិះត្រកូល kimហើយ"Mr.bin
"ភូមិគ្រិះនេះធំណាស់"Hobi
"ឯងត្រូវធ្វើយ៉ាងម៉េចក៏បានឲ្យតែបាននៅក្បែរ kim taehyung ព្រោះខាងយើងសង់សង្ស័យថាគេធ្វើជំនួញខុសច្បាប់"Mr.bin
"ឈប់សិន"Mr.bin បានឲ្យ Hobi ឈប់ពេលដែលរាងតូចរកដើរសម្ដៅទៅក្នុងភូមិគ្រិះនោះ។
"មានការអ្វីទៀតឬទាន"Hobi បានសួរឡើងឆ្ងល់ព្រោះថាឲ្យគេមកស៊ើបការតែបែរជាឲ្យគេឈប់ទៅវិញ។
"ឯងប្រុងទៅទាំងបែបនេះឬបើទៅបែបនេះគេឲ្យធ្វើការទេ"Mr bin
"បើអញ្ចឹងឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅ" Hobi
"ឯងត្រូវប្ដូរសម្លៀកបំពាក់នឹងត្រូវធ្វើខ្លួនឲ្យប្រឡាប់ប្រឡូសសិនបើទៅបែបនេះបើគេមានកូនស្រីវិញគេចាប់ឯងធ្វើប្ដីបាត់ហើយ"។Mr.bin
"អញ្ចឹងខ្ញុំទៅប្ដូរសម្លៀកបំពាក់សិន"Hobiនិយាយហើយក៏ទៅប្ដូរសម្លៀកបំពាក់បាត់ទៅ។5នាទីរាងតូចក៏បានប្ដូរសម្លៀកបំពាក់ហើយក៏ត្រលប់មកជូប Mr.bin វិញ។
"បុ៉ណ្ណឹងបានឬនៅទាន"Hobi
"ហុឹមឆាប់ទៅធ្វើការងារឯងទៅ" Mr.bin

រាងតូចក៏បានដើរចូលមកក្នុងភូមិគ្រិះដើម្បីសការងារធ្វើ។
"អត់ទោសអ៊ុំស្រីតើលោកស្រី kim នឹងលោកប្រុស kim នៅដែរទេ។

"ចាសគាត់នៅខាងក្នុងអ្នកកំលោះរកគាត់ការអ្វីឬ"ស្រ្តីវ័យចំណាស់ម្នាក់កំពុងនិយាយជាមួយក្មេងបម្រើស្រីៗបុ៉ន្មានអ្នកដែលកំពុងតែចាំស្ដាប់។
"អ៎បាទខ្ញុំមកសុំការងារលោកប្រុស kim អ្នកស្រី kim ធ្វើការ"Hobi
"អ៎អញ្ចឹងឆាប់ចូលក្នុងមក"ម៉ែដោះណាមនី
"បាទ"Hobi ហើយក៏ដើរតាមក្រោយម៉ែដោះណាមនីទៅជូបលោកប្រុសលោកស្រីkim។

"លោកប្រុសលោកស្រីមានក្មេងម្នាក់មកសុំចូលធ្វើការចាស"ម៉ែដណាមនី
"នៅឯណាទៅ"លោកស្រី kim
"ឆាប់ចូលមកអ្នកកំលោះ"ម៉ែដោះណាមនី
"ជម្រាបសួរលោកប្រុសលោកស្រី kim"Hobi
"ឯងឈ្មោះអីហើយអាយុបុ៉ន្មាន"លោក kim
"បាទខ្ញុំឈ្មោះ Hobiឆ្នាំនេះខ្ញុំអាយុ20ឆ្នាំហើយ"Hobi
"ឯងចង់ធ្វើការងារអី"លោក kim
"បាទការងារអីក៏បានដែរឲ្យតែបានការងារធ្វើ"Hobi
"ឯងចេះធ្វើអីខ្លះទៅ"លោក kim
"ការងារបោសជូតរៀបចំបន្ទប់កាត់ស្មៅបើកឡានលោក" Hobi

"ហុឹមចឹងឯងធ្វើការក្នុងផ្ទះទៅព្រោះថាក្នុងផ្ទះក៏ខ្វះអ្នកបម្រើដែរ"លោកស្រី kim
"បាទលោកស្រី"Hobi
"ម៉ែដោះនាំគេទៅធ្វើទៅ"លោកស្រី kim
"ចាសលោកស្រី"ម៉ែដោះណាមនី
"តោះHobi"ម៉ែដោះ
"បាទ" Hobi

ក្រោយពេលដែលរាងតូចនឹងម៉ែដោះទៅធ្វើការបាត់ក៏មានឡានទំនើបមួយបើកចូលមក។គ្មានឡានអ្នកណាក្រៅពីឡានរបស់ kim taehyung នោះទេ។ទ្វាឡានបានបើកដោយដៃជំនិតរបស់រាងក្រាស់ទាំងពីរនាក់បង្ហាញឲ្យឃើញនូវមុខមាត់នឹងរូបរាងយ៉ាងសង្ហាររបស់ taehyung កំពុងតែដើរសម្ដៅចូលមកក្នុងផ្ទះ ។
"លោកប៉ាអ្នកមា៉ក់កូនមកពីធ្វើការវិញហើយ" taehyung
"អ៎ taehyung មកហើយអីកូនឆាប់ទៅងូតទឹកទៅនឹងអាងបានមកញុាំបាយថ្ងៃត្រង់"លោកស្រី kim
"បាទអ្នកម៉ាក់" taehyung

taehyung ក៏ឡើងទៅបន្ទប់របស់ខ្លួនដើម្បីងូតទឹកហើយមកញុាំបាយជាមួយនឹងម៉ាក់ប៉ារបស់គេវិញ។

អាហារថ្ងៃត្រង់ក៏បានបញ្ចប់ទៅហើយ taehyung ក៏បានទៅបន្ទប់ធ្វើការរបស់គេដើម្បីធ្វើការងារដែលនៅសល់។

" Hobi ហា៎ឯងទៅរៀបចំបន្ទប់ឲ្យអ្នកប្រុស taehyung ផងយើងរវល់ទៅផ្សារទិញបន្លែរ"ណាមជី
"បាទតែខ្ញុំអត់ស្គាល់អ្នកប្រុស taehyung ទេ"Hobi
"ឯងឡើងទៅខាងលើដើរត្រង់បន្ទប់ទី3នុងហើយ"ណាមជី
"បាទអរគុណបងហើយ" Hobi

ប្រាប់ឲ្យ Hobi ទៅរៀបចំបន្ទប់រួចហើយណាមជីក៏ទៅផ្សារបាត់ទៅហើយ Hobi ក៏ទៅរៀបចំបន្ទប់ខាងលើដូចគ្នា។

សូមអធ្យាស្រ័យចំពោះពាក្យពេចន៍ខុសឆ្គង🙏

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Where stories live. Discover now