ក្រោយឡានបានចូលមកដល់ភូមិគ្រឹះភ្លាម taehyung ក៏បានចុះពីឡានដើរសម្ដៅទៅខាងក្នុងផ្ទះដើម្បីមកញុាំអាហារថ្ងៃត្រង់ជាមួយលោកប្រុសនឹងលោកស្រី kim ដោយមិនបានខ្វល់ថារាងតូចកំពុងតែដេកលក់យា៉ងសុខស្រួលទេ។
"Hobi ដល់ភូមិគ្រឹះហើយក្រោកឡើង"សួប៊ីន
"អឹមបាទអរគុណហើយ" Hobi តបទាំងភ្នែកនៅងងុយនៅឡើងហើយក៏ដើរទៅក្នុងផ្ទះដើម្បីរកអាហារថ្ងៃត្រង់ញុាំព្រោះរាងតូចក៏ណាស់ហើយដែរ។
នៅខាងក្នុងអ្នកបម្រើកំពុងតែរៀបចំតុកអាហារដោយមានលោកប្រុសនឹងលោកស្រី kim កំពុងតែអង្គុយ
"បា៉មា៉ក់"taehyung
"អ៎ taehyung មកហើយឬកូនឆាប់មកអង្គុយមក"លោកស្រី kim
"មានភ្ញៀវមកមែនទេមា៉ក់ទើបមានម្ហូបច្រើនជាងរាល់ដង" taehyung
"គឺក្មួយ Jimin គេមកលេងនឹងណាទើបម៉ាក់ឲ្យគេរៀបចំច្រើនបន្តិចទៅ"លោកស្រី kim
"មា៉ក់ថាម៉េច Jimin មកឬ" taehyung សួរដោយសប្បាយចិត្តព្រោះតែគេមានការនឹករលឹកដល់ប្អូនជីដូនមួយរបស់គេជាខ្លាំង
"ចាសគេមកឥឡូវហើយ"លោកស្រី kim
"ឆាងយុ៉នឯងយកកាបូបធ្វើការទៅទុកទៅ"taehyung
"បាទចៅហ្វាយ"ឆាងយុ៉ន តបហើយនាយក៏យកកាបូបទៅដើរទៅខាងលើទុកនៅបន្ទប់ធ្វើការរបស់រាងក្រាស់
"ចំណែកឯងទៅជួយធ្វើការម៉ែដោះទៅ" taehyung
"បាទ" Hobi ពេលរាងតូចចូលទៅផ្ទះបាយបាត់ឡានរបស់ Jimin ក៏មកដល់ល្មម។រាងតូចវ័យក្មេងបានដើរចុះពីឡានរបស់ខ្លួនសម្ដៅចូលទៅខាងក្នុងផ្ទះ
"នោះក្មួយ min មកដល់ហើយ"លោកស្រី kim
"ជម្រាបសួរលោកអ៊ំប្រុសអ៊ំស្រី" Jimin គ្រាន់តែចូលមកដល់ភ្លាមក៏លើកដៃសំពះជម្រាបសួរលោកប្រុសនឹងលោកស្រី kim ភ្លាម
"ចាសល្អហើយក្មួយមកឆាប់មកញុាំបាយមកទាន់ម្ហូបនៅក្ដៅៗ"លោកស្រី kim
"បាទ សួរស្ដីបង taehyung"Jimin តបនឹងអ្នកស្រី kim ហើយក៏និយាយគួរសមទៅកាន់អ្នកជាបងដែលអង្គុយញញឹមនៅចំពោះមុខគេ
" Jimin ឥឡូវពេញកំលោះហើយ"taehyung
"ហើយក៏សង្ហារដែរ "Jimin ក៏ញោះទៅ taehyung វិញ
"តែបងសង្ហារជាង" taehyung 😜
"បានហើយពួកកូនឆាប់ញុាំបាយទៅម្ហូបត្រជាក់អស់ឥឡូវហើយ"លោកប្រុស kim
"បាទ" Jimin នឹង taehyung
អ្នកទាំងអស់គ្នាក៏ញុាំអាហារថ្ងៃត្រង់យា៉ងសប្បាយរីករាយ។ពេលញុាំអាហារចប់ហើយ Jimin ក៏សួរនាំពីលេខារបស់ taehyung ដែលបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍
"បង Tae លេខាបងយ៉ាងម៉េចទៅហើយ" Jimin
"គឺនៅសម្រាកឯមន្ទីរពេទ្យមិនទាន់បានធូរស្បើយនៅឡើយទេ"taehyung
"ចុះបងបានលេខាមកពីណាធ្វើការឲ្យទៅ" Jimin
"គឺបងបានរកគេមកជំនួសបណ្ដោះអាស័ន្នហើយ"taehyung
"បងអីក៏សំណាងម្ល៉េសរកបានភ្លាមៗនោះ" Jimin
"ត្រូវតែលឿនហើយព្រោះថាគេមកសុំធ្វើការនៅផ្ទះរបស់បង" taehyung
"អ្នកណាទៅ" Jimin
"ឯងចង់ស្គាល់គេមែនទេ" taehyung
"ប្រាកដហើយខ្ញុំចង់ដឹងថាគេមិនមាត់យ៉ាងម៉េចទៅ" Jimin
"ហុឹមចាំបងឲ្យគេទៅហៅមកជួបឯង"taehyung
"ឆាងយុ៉នទៅហៅ Hobi មកជួបយើង" taehyung
"បាទចៅហ្វាយ" ឆាងយុ៉ន
"ថាម៉េចគេឈ្មោះ Hobi ហែស" Jimin សួរឡើងដោយភ្ញាក់ផ្អើលព្រោះតែឈ្មោះដូចទៅនឹងមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួន
"មែនហើយគេឈ្មោះ Hobi ឯងស្គាល់គេឬ" taehyung
"អត់ទេសខ្ញុំគ្រាន់តែគិតថាឈ្មោះនេះពីរោះ" Jimin 😁(តើគេជា Hobi ឬហើយចុះហេតុអ្វីគេមកធ្វើការនៅទីនេះទៅវិញក្រែងគេជាប៉ូលិសសម្ងាត់ទេតើ) Jimin គិតក្នុងចិត្ត
"ចៅហ្វាយខ្ញុំនាំគេមកហើយ" ឆាងយុ៉ន
"រកខ្ញុំមានការអ្វីឬលោក" Hobi
"គឺប្អូនជីដូនមួយខ្ញុំគេចង់ស្គាល់ឯង" taehyung
" Hobi 😳" Jimin
"ឯងស្គាល់គេឬ" taehyung សួរពេលឃើញ Jimin ធ្វើមុខឆ្ងល់ៗ
"នេះលោក Jimin អ្នកឆ្នៃម៉ូតដ៏ល្បីប្រចាំប្រទេសមែនទេ" Hobi សួរដោយមិនឲ្យ Jimin តបនឹង taehyung ព្រោះខ្លាចបែកការ
"អ៎បាទមែនហើយ" Jimin ដោយយល់សាច់ការក៏ធ្វើជាសម្ដែងជាមួយរាងតូច Hobi ទៅ
"បង Tae ហាខ្ញុំសុំនិយាយជាមួយលោក Hobi បន្តិចបានទេ" Jimin
"ឯងចង់និយាយរឿងអី" taehyung
"គឺខ្ញុំចង់សួររឿងការងារដែលគេត្រូវធ្វើនឹងណា" Jimin
"ហ៊ឹមតាមតែចិត្តឯងទៅ" taehyung
"អញ្ជឹងខ្ញុំសុំទៅបន្ទប់ខ្ញុំរាល់ដងហើយណា" Jimin ថាហើយរាងតូច Jimin ក៏កាន់ដៃរាងតូច Hobi ឡើងទៅខាងលើ
ក្នុងបន្ទប់មួយដែល Jimin បាននាំ Hobi មក
"ឯងបកស្រាយរឿងនេះប្រាប់យើងបានទេ" Jimin
"គឺថាខាងប៉ូលិសសង្ស័យថាលោក Kim taehyung រកសុីជំនួញខុសច្បាប់ទើប Mr.bin បញ្ជូនយើងឲ្យមកស៊ើបការនៅទីនេះ" Hobi បានរាយរាប់នៅអ្វីដែលខ្លួនត្រូវមកបន្លំខ្លួននៅភូមិគ្រឹះរបស់ត្រកូល kimប្រាប់ទៅ Jimin ដើម្បីកុំឲ្យរាងតូចសួរនាំច្រើនដង។
"បងយើងនឹងរកសុីជំនួញខុសច្បាប់នោះ" Jimin
"មែនហើយព្រោះខាងប៉ូលិសបានទទួលឯកសារមួយចំនួនដែលថាលោក Kim taehyung រកសុីខុសច្បាប់"Hobi
"យើងសុំអង្វរឯងណាឯងជួយលាក់ការឲ្យយើងផងទៅណាតែពេលណាយើងស៊ើបដឹងយើងចេញពីភូមិគ្រឹះនេះហើយ "Hobi
"ចុះបើបងយើងមិនបានរកសុីជំនួញខុសច្បាប់ដូចដែលខាងប៉ូលិសសង្ស័យនោះ" Jimin
" Mr.bin នឹងឈប់ស៊ើបពី Kim taehyung ហើយក៏មិនឲ្យរឿងនេះបែកធ្លាយដែរ" Hobi
"រួចចុះ Kim taehyung មានរកសុីជំនួញខុសច្បាប់ដែរឬអត់ " Hobi
"យើងមិនដឹងទេតែគាត់គ្មានថ្ងៃរកស៊ីខុសច្បាប់ទេ" Jimin
"បើគេមិនរកសុីខុសច្បាប់ទេយើងនឹងចេញពីភូមិគ្រឹះនេះ" Hobi
"តែឯងជួយយើងផងទៅណា" Hobi
"ឲ្យយើងជួយឯងយ៉ាងម៉េចទៅ" Jimin
"គឺឯងមិនត្រូវឲ្យគេដឹងថាយើងជាប៉ូលិសសម្ងាត់ហើយមកស៊ើបពីគេនោះទេ" Hobi
"Ok ក៏បានយើងនឹងជួយលាក់រឿងនេះយើងក៏មិនចង់ឲ្យបងប្រុសរបស់យើងរកសុីខុសច្បាប់ដែរ" Jimin
"អរគុណឯងហើយ អញ្ចឹងយើងឆាប់ទៅខាងក្រោមវិញទៅខ្លាចគេសង្ស័យពួកយើង" Hobi
"អឹមតោះ" Jimin រាងតូចទាំងពីរក៏ចុះមកខាងក្រោមវិញដោយធ្វើជាមិនសូវស្គាល់គ្នា
មកដល់ខាងក្រោមភ្លាម Jimin ក៏សុំលោកប្រុសលោកស្រីដើម្បីស្នាក់នៅលំហែរកាយមួយរយៈ
"លោកអ៊ុំតើ min សុំគេងនៅទីនេះមួយសប្ដាហ៍បានដែរទេ" Jimin
"ចាសក្មួយគេងនៅទីនយូរបុ៉ណ្ណាក៏បាដែរដែរ"លោកស្រី Kim
"អរគុណអ៊ុំស្រីហើយ" Jimin
"អញ្ចឹង min សុំ ទៅដើរលេងក្នុងភូមិគ្រឹះសិនហើយ"Jimin
"ចាសតាមសប្បាយណាក្មួយ" លោកស្រី kim
រាងតូចក៏បានដើរចេញទៅដើរមើលផ្កានឹងទៅនិយាយលេងសើចសប្បាយជាមួយនឹង taehyung តាមទម្លាប់បងប្អូនរបស់ពួកគេ ឯរាងតូច Hobi វិញក៏បានទៅជួយការងារផ្ទះបាយម៉ែដោះនឹងអ្នកបម្រើផ្សេងទៀត។
ពេលវេលាពីមួយនាទីទៅមួយនាទីពិតជាដើរលឿនណាស់មិនទាន់នឹងបានបុ៉ន្មានផងក៏ពេលយប់បាត់ទៅហើយ។
"ក្មួយ min ត្រូវការអ្វីថែមទៀតទេក្មួយ "លោកស្រី kim
"បាទគ្រប់គ្រាន់ហើយអ៊ុំស្រី" Jimin
"បើអញ្ចឹងឆាប់ចូលគេងទៅក្មួយយប់ហើយ"លោកស្រី kim
"កូន Tae ក៏ដូចគ្នាស្អែកត្រូវនាំប្អូនទៅដើរលេងផងកុំនៅដល់យប់ជ្រៅពេក " លោកស្រី kim
"បាទអ្នកម៉ាក់" taehyung ប្រាប់កូនរួចហើយលោកស្រី kim ក៏ឡើងទៅសម្រាកបាត់ទៅ
"ឯង Hobi ស្អែកត្រូវទៅជាមួយពួកយើង" taehyung ស្រែកប្រាប់ Hobi ដែលកំពុងតែចេញមកពីផ្ទះបាយ
"ហេតុអ្វីខ្ញុំត្រូវទៅដែរ" Hobi សួរដោយឆ្ងល់
"ឯងជាលេខារបស់យើងអញ្ចឹងហើយយើងទៅទីណាឯងត្រូវតែទៅតាម" taehyung
"តែស្អែកលោកត្រូវនាំអ្នកប្រុស jimn ដើរលេងមែនទេ " Hobi
"មែនហើយ" taehyung
"បានហើយ Hobi ឯងទៅងូតទឹកហើយចូលគេងទៅស្អែកត្រូវទៅដើរលេង" Jimin ដោយឃើញទឹកមុខរបស់ Hobi ដូចជាចង់ប្រកែកគេក៏ឲ្យរាងតូចទៅងូតទឹកហើយចូលគេងទៅ
"បាទ😒" Hobi ដោយប្រកែកមិនបានក៏មានតែព្រមទាំងបង្ខំ
"Good night Hobi " Jimin
"😊😊" Hobi
"បានហើយពួកយើងក៏ឆាប់ចូលគេងទៅ" taehyung
"បាទត" Jimin ថាហើយពួកគេក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួន។
ឯរាងតូច Hobi មកដល់បន្ទប់ហើយក៏ទៅងូតទឹកផ្លាស់សម្លៀកបំពាក់ហើយចូលគេងទៅ។សូមអធ្យាស្រ័យចំពោះពាក្យពេច៍ខុសឆ្គង🙏
ជួយ vote admin ម្នាក់មួយផង🙏
BẠN ĐANG ĐỌC
ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ )
ChickLitkim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវិញ Taehyung &Hobi Jungkook & Jimin