Hobi តើឯងទៅណាជាមួយគាត់ឬ

261 26 0
                                    

ពេលព្រឹកភ្លឺព្រាងៗកាយតូចដែលកំពុងតែគេងលក់នៅក្នុងរង្វង់ដៃរាងក្រាស់ក៏បានភ្ញាក់ឡើងដោយសារមានអារម្មណ៍ថាមានអ្នកគេងអោបខ្លួនរឹតយ៉ាងខ្លាំងរហូតដល់ធ្វើឲ្យរាងតូចភ្ញាក់ពីដំណេកទាំងមិនចង់។
"ហ្អាយ លោកហេតុអីក៏មកអោបខ្ញុំបែបនេះ"Hobi  ភ្ញាក់មកឃើញថាខ្លួនត្រូវរាងក្រាស់អោបជាប់ក៏ស្រែកឡើងធ្វើឲ្យរាងក្រាស់ត្រូវភ្ញាក់មកដែរ
"ហើយឯងកើតអីនឹងម៉េចក៏ស្រែកឮបែបនេះមនុស្សកំពុងគេងណា" taehyung  ដោយសារតែរាងតូចស្រែកហើយនៅយកដៃទៅវៃខ្លួនក៏ងើបឡើង
"លោកហេតុអីក៏មកគេងអោបខ្ញុំយប់មិញខ្ញុំចាំច្បាស់ណាស់ថាខ្ញុំបានដាក់ខ្នើយអោបនៅកណ្ដាលរួចចុះហេតុអីលោកមកគេងអោបខ្ញុំទៅវិញ" Hobi  និយាយរៀបរាប់ឡើងបែកអូហូរស្ទឹងធ្វើឲ្យរាងក្រាស់អស់សំណើចនឹងចរិកហួងហែងខ្លួនប្រាណរបស់គេនឹងខ្នាញ់ចរិកនេះជាខ្លាំង
"ហុឹសសាកគិតមើលម្ដងទៀតទៅមើលថាយប់មិញអ្នកជាអ្នកមកគេងអោបយើងមុន" taehyung  អោនមុខទៅជិតរាងតូចរួចក៏ឲ្យរាងតូចគិតឡើងវិញថាអ្នកណាជាអ្នកគេងអោបគេមុន។ឯរាងតូចវិញក៏នឹកស្រម៉ៃដល់កាលពីយប់មិញថាខ្លួនមានបានទៅអោបរាងក្រាស់ឬអត់។នឹកគិតបានមួយស្របក់ ក៏មានសំឡេងទូរស័ព្ទមួយខលមក
~~រីង រីង~~
"Hello"taehyung  ឮសំឡេងទូរស័ព្ទខ្លួនរោទ៍ឡើងក៏ប្រញាប់លើកមកទទួលព្រោះមិនសូវមានអ្នកណាខលមកទាំងព្រលឹមបែបនេះទេ
(Hello ចៅហ្វាយល្ងាចនេះមានការប្រជុំធំចៅហ្វាយអាចមកជាបន្ទាន់បានដែរទេ)
"ការប្រជុំអីទៅឯងមិនអាចដោះស្រាយបានទេឬយ៉ាងម៉េច" taehyung 
(បាទចៅហ្វាយជាការប្រជុំជាមួយអ្នកដែលចង់មកវិនិយោគទន់ព្រោះថាពេលនេះមានដៃគួរប្រជែងមកដណ្ដើមយកអ្នកវិនិយោគទន់របស់យើងហើយ)
"មានដៃគូប្រជែងអញ្ចឹងហែស..យើងដឹងហើយចាំយើងត្រឡប់ទៅវិញ"taehyung  និយាយចប់ក៏ដាក់ទូរស័ព្ទចុះនឹងបែរមកនិយាយជាមួយរាងតូចវិញ
"ឆាប់ទៅងូតទឹករៀបចំអីវ៉ាន់ទៅយើងត្រឡប់ទៅវិញ" taehyung  និយាយប្រាប់ទៅរាងតូចដែលអង្គុយធ្វើមុខម៉ក់ៗគួរខ្នាញ់
"ទៅវិញថ្ងៃនេះហែស" Hobi  បើកភ្នែកធំៗសួរទៅរាងក្រាស់វិញ
"មែនហើយយើងមានការដែលត្រូវធ្វើបន្ទាន់" taehyung 
" បើអញ្ចឹងខ្ញុំសុំទៅលាអ៊ំចាន់សិន" Hobi
"អឹម ប្រញាប់មកវិញផង" taehyung  ងក់ក្បាលយល់ព្រមតែក៏ផ្ដាំរាងតូចឲ្យប្រញាប់មកវិញព្រោះខ្លាចថាទៅវិញមិនទាន់ ប្រាប់រាងតូចហើយក៏ទៅងូតទឹកផ្លាស់សម្លៀកបំពាក់នឹងរៀបចំខោអាវត្រឡប់ទៅវិញ។
   ឯរាងតូចពេលដែលទៅប្រាប់អ៊ំចាន់រួចរាល់ហើយក៏ត្រឡប់មកវិញដោយមានកាន់ប្រអប់អាហារខ្លះៗមកជាមួយព្រោះអ៊ំចានបានរៀបចំទុកឲ្យខ្លាចថាឃ្លានតាមផ្លូវ។
"មកហើយមែនទេ"taehyung  ឃើញរាងតូចត្រឡប់មកវិញក៏សួរទៅជាការគួរសម
"បាទ នេះអាហារលោកញុាំវាខ្លះទៅខ្ញុំសុំទៅងូតទឹកមួយភ្លែតសិន" Hobi  តបទាំងញញឹមនឹងហុចប្រអប់បាយឲ្យទៅរាងក្រាស់ពេលរាងក្រាស់ទទួលយកហើយក៏ចូលទៅងូតទឹកបាត់ឯ taehyung  ក៏ញុាំអាហារដែលរាងតូចឲ្យព្រោះទម្រាំតែរាងតូចងូតទឹកហើយនាយក៏ញអស់ល្មម។
 
  ពេល taehyung ញុាំអាហារហើយក៏ទៅចាំអង្គុយចាំនៅក្នុងឡានមុនមិនយូរប៉ុន្មានរាងតូចក៏ចេញមកឯអ៊ំចាន់ក៏បានមកជូនដំណើររាងតូចនឹងរាងក្រាស់ដូចគ្នាព្រោះបើរាងតូចនឹងរាងក្រាស់ត្រឡប់ទៅវិញគាត់ក៏ត្រូវមកមើលថែផ្ទះនេះដូចគ្នា។
"អ៊ំចាន់ខ្ញុំលាហើយ" Hobi  អោបអ៊ំចាន់ដែលបានមកដល់មុននេះមុននឹងចូលទៅក្នុងឡាន
"សុខសប្បាយតាមផ្លូវណាអ្នកប្រុសរបស់អ៊ំ" អ៊ំចាន់
រាងតូចក្រោយអោបរួចរាល់ហើយក៏ឡើងទៅលើឡានដាក់ខ្សែរក្រវ៉ាត់ហើយក៏លើកដៃលាអ៊ំចាន់ម្ដងទៀត។
"លាហើយអ៊ំ" taehyung  ដែលនៅចាំរាងតូចក្នុងឡានក៏បើកកញ្ចក់និយាយលាអ៊ំចាន់ទាំងញញឹម។
"ចាស មើលថែអ្នកប្រុសតូចរបស់ខ្ញុំផងណាអ្នកប្រុស"អ៊ំចាន់ ញញឹមនឹងផ្ដាំទៅរាងក្រាស់
"លាហើយអ៊ំ" Hobi ក្រោយឡាន ថយចេញទៅក៏លើកដៃបាយបាយលាអ៊ំចាន់ដែលនៅឈរនៅខាងមុខផ្ទះ
   ឡានក៏បើកទៅយ៉ាងលឿនព្រោះតែផ្លូវមិនសូវស្ទ៊ះឯរាងតូចក៏ងាកមកមើលទេសភាពនៅតាមដងផ្លូវដែលព្រឹកបែបនេះមើលទៅស្រស់ស្អាតនឹងមានសត្វស្លាបជាច្រើនហោះលើមេឃឯរាងក្រាស់វិញផ្ដោតអារម្មណ៍ទៅលើការបើកឡានតែក៏លួចញញឹមពេលឃើញរាងតូចធ្វើមុខភ្លឺសៗមើលទៅខាងក្រៅមើលទៅដូចជាកូនក្មេងដែលកំពុងភ្លឹកមើលសត្វដែលប្រលែងគ្នានៅលើអាកាស។........ ឡានបើកទៅមុខមិនឈប់យូរៗទៅក៏ដល់ពេលល្ងាចឯរាងតូចនឹងរាងក្រាស់ក៏មកដល់ទីក្រុងវិញដែរតែ taehyung  មិនទាន់នាំរាងតូចត្រឡប់ទៅផ្ទះទេគឺនាំទៅផ្ទះរបស់ Jimin  សិនព្រោះគេជិតដល់ពេលប្រជុំហើយ......។

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Onde histórias criam vida. Descubra agora