អញ្ចឹងដើរម៉ូដឲ្យបងទៅ

314 35 0
                                    

តុក តុក សំឡេងគោះទ្វារបានបន្លឺឡើងធ្វើឲ្យរាងតូចដែលគេងលក់ដាបដោយទឹកភ្នែកបានភ្ញាក់ឡើង។
"អ្នកណាគេ" Hobi ស្រែកសួរពីក្នុងបន្ទប់
"គឺបងចូលបានដែរទេ" អ្នកនៅខាងក្រៅក្រោយពេលលឿនសំឡេងអ្នកនៅខាងក្នុងស្រែកសួរក៏ឆ្លើយឡើង
"បាទចូលមកទ្វារអត់បានចាក់គន្លឹះទេ" Hobi
"នេះហេតុអីមកមិនប្រាប់បងឲ្យដឹងផង" yoongi ចូលមកក៏អង្គុយលើពូកហើយសួរទៅរាងតូច
"គឺខ្ញុំទើបមកដល់ហើយក៏ជ្រុលខ្លួនគេងលក់ទៅទើបមិនបានខលប្រាប់បង" Hobi
"នេះឯងយំមែនទេ Hobi " yoongiដោយឃើញភ្នែករាងតូចក្រហមក៏សួរឡើង
"ខ្ញុំមិនបានយំទេបងកុំមកគិតអីផ្ដេសផ្ដាស់នោះ" Hobi ប្រកែកយ៉ាងលឿនជាមួយនឹងរាងក្រាស់
"ឈ្លោះគ្នាជាមួយប៉ាមែនទេ" yoongi
"ហឹក ហឹក បងប្រុសខ្ញុំចង់ធ្វើការងារដែលខ្ញុំស្រឡាញ់ហឹក" Hobi ដោយទប់ទឹកភ្នែកលែងជាប់រាងតូចក៏យំចេញមកនៅមុខបងប្រុសដោយមិនខ្មាស់អៀនអ្វីទាំងអស់
"បងដឹងថាឯងស្រឡាញ់វាតែក៏ដល់ពេលដែលឯងត្រូវមកធ្វើការជំនួសលោកប៉ាហើយ" yoongi
"ហឹក ហឹក" Hobi មិនតបតែក៏យំកាន់តែខ្លាំងឡើងដោយឃើញរាងតូចយំខ្លាំងបែបនេះរាងក្រាស់ក៏ទៅអោបរាងតូចដើម្បីលួងលោមឲ្យរាងតូចបាត់យំ។ក្រោយយំអស់មួយស្របក់រាងតូចក៏ងើបមុខឡើងនឹងនិយាយ
"សូមទោសបងប្រុសខ្សែរកដែលបងឲ្យខ្ញុំនៅថ្ងៃខួបកំណើតនោះវាបានបាត់ហើយ" Hobi 🥺
"ថាយ៉ាងម៉េចបាត់អញ្ចឹងឬ"yoongi ធ្វើដូចជាខឹងនឹងរាងតូចខ្លាំងណាស់តែតាមពិតទៅនាយមិនបានខឹងនឹងរាងតូចអ្វីឡើយមានតែអាណិតពេលឃើញរាងតូចបែបនេះ
"ឲ្យខ្ញុំសូមទោសបងប្រុស" Hobi🥺
"សូមទោសបានរបស់មកវិញទេ" yoongi
"អញ្ចឹងបងឲ្យខ្ញុំធ្វើយ៉ាងម៉េចទើបឈប់ខឹងខ្ញុំទៅ" Hobi
"ចុះឯងធ្វើតាមបងគ្រប់រឿងដែរទេ" yoongi
"ឲ្យតែបងមិនខឹងនឹងខ្ញុំទៀតខ្ញុំធ្វើតាមបងគ្រប់យ៉ាង" Hobi 🥺
"អញ្ចឹងដើរម៉ូដឲ្យបងទៅ" yoongi
"បងថាម៉េច" Hobi 😳រាងតូចឈប់យំភ្លាមមើលមកមុខរាងក្រាស់យ៉ាងលឿន
"ឯងជាអ្នកថាទេថាឯងនឹងធ្វើតាមបងគ្រប់យ៉ាង" yoongi
"តែអ្នកដើរម៉ូដបងច្រើនណាស់ហេតុអីត្រូវឲ្យខ្ញុំទៅនោះ" Hobi
"បងចង់ឲ្យឯងដើរម៉ូដឲ្យនាឡិកាម៉ូដថ្មីដែលមានតម្លៃថ្លៃជាងគេព្រោះនេះជាម៉ូដថ្មីនឹងមានតម្លែថ្លៃជាងគេផងដែរ"yoongi
"តែខ្ញុំអត់ចេះដើរម៉ូដនោះទេបងក៏ដឹង" Hobi
"មិនពិបាកទេដើរធ្វើធម្មតាទៅ" yoongi
"តែ..."Hobi រកតែឆ្លើយដោះសារបន្ថែទៀតមិនបានក៏ត្រូវរាងក្រាស់ឆ្លើយកាត់
"អញ្ចឹងសម្រេចថាបែបនេះហើយតោះឆាប់ចុះទៅក្រោមញុាំបាយទៅបងឃ្លានហើយ" yoongi ថាហើយក៏អូសដៃរាងតូចចុះទៅខាងក្រោមបាត់ទៅ។
តុកអាហារ
"មកហើយមែនទេកូនមកញុាំបាយមកល្ងាចហើយ"លោកស្រីជុង
"បាទអ្នកម៉ាក់" Hobi
"ម៉ាក់លោកប៉ាមិនទាន់មកផ្ទះទេឬ" yoongi
"គាត់មានការនិយាយគ្នាជាមួយឈ្មួញទាល់តែយប់ទើបមកផ្ទះវិញ"លោកស្រីជុង
"ឆាប់ញុាំបាយទៅកូនម្ហូបត្រជាក់អស់ឥលូវហើយ"លោកស្រីជុង
" bi កូន ok ឬអត់រឿងមកធ្វើការនៅក្រុមហ៊ុននោះ" លោកស្រីជុងសួរទៅរាងតូចព្រោះគាត់ដឹងថារាងតូចស្រឡាញ់ការងារជាប៉ូលិសខ្លាំងណាស់
"បាទអ្នកម៉ាក់" Hobi តបទាំងញញឹមព្រោះបើមិនធ្វើទេក៏គ្មានការងារអ្វីធ្វើដែរព្រោះការងារជាប៉ូលិសត្រូវបានលាឈប់បាត់ទៅហើយ
"មែនហើយអ្នកម៉ាក់អាទិត្យក្រោយ Hobi ត្រូវធ្វើជាម៉ូដែលឲ្យកូនណា" yoongi
"នេះកុំប្រាប់ថាកូនបង្ខំប្អូនណា"លោកស្រីជុង
"អត់ទេអ្នកម៉ាក់ប្អូនគេដើរឲ្យខ្ញុំដោយខ្លួនឯងទេ" yoongi 🤭
"គាត់កុហកទេម៉ាក់គាត់បង្ខំខ្ញុំ" Hobi 😜ឆ្លើយទៅប្រាប់លោកស្រជុងហើយនៅឆ្លៀតលៀនអណ្ដាតឌឺបងប្រុសខ្លួនថែមទៀតផង
"ពួកកូននេះចរិកនៅតែក្មេងអញ្ចឹង"លោកស្រីជុងញញឹមបិទមាត់មិនជិតពេលឃើញកូនរបស់ខ្លួនសើចសប្បាយបែបនេះ។អាហារពេលល្ងាចនញ្ចប់ដោយភាពរីករាយ។ក្រោយអាហារបញ្ចប់ទៅមិនយូរប៉ុន្មានក៏ដល់ពេលយប់ល្មមចំណែករាងតូចក៏មកងូតទឹកផ្លាស់សម្លៀកបំពាក់ដើម្បីចូលគេង។
_ skip _
ចំណែកឯរាងក្រាស់វិញពេលនេះនៅមើលឯកសារដែលនៅសល់នៅឡើយ។
តិក តុក
"ចូលមក" taehyung
"ចៅហ្វាយ"ឆាងយ៉ុន
"មានការអីទៅ" taehyung
"គឺបានដំណឹងថាអាទិត្យក្រោយនឹងមានការដេញថ្លៃនាឡិកាម៉ូដថ្មីចៅហ្វាយ" ឆាងយុ៉ន
"ហើយវាយ៉ាងម៉េចទៅ" taehyung នៅតែមិនខ្វល់គិតតែពីមើលឯកសារមិនឈប់
"គឺគេបានអញ្ជើញចៅហ្វាយធំឲ្យទៅចូលផងដែរ"សួប៊ីន
"គេអញ្ជើញលោកប៉ាសោះមានអីពាក់ពន្ធ័នឹងយើងទៅ"taehyung
"ជាកម្មវិធីរបស់ Jung yoongi ចៅហ្វាយមិនទៅជាមួយចៅហ្វាយធំដែរទេឬ"ឆាងយ៉ុន
"ថាម៉េចកម្មវិធីរបស់ត្រកូល Jung " taehyung គ្រាន់តែឮភ្លាមងើបមុខចេញពីឯកសារភ្លែត
"មែនហើយចៅហ្វាយ"ឆាងយ៉ុន
"រួចចុះ Jung hosoek គេចូលរួមក្នុងកម្មវិធីដែរឬអត់" taehyung
"មិនដឹងទេចៅហ្វាយ"សួប៊ីន
"លោកប៉ានៅដែរទេ" taehyung
"បាទគាត់នៅខាងក្រោមជាមួយលោកស្រី"ឆាងយ៉ុន
Taehyung ទម្លាក់ឯកសារដែលមើលមុននេះចុះហើយដើរទៅខាងក្រោមដោយមានជំនិតរបស់ខ្លួនទាំងពីរតាមពីក្រោយ។ខាងក្រោម
"លោកប៉ាអ្នកម៉ាក់" taehyung
"អ៎ taehyung មកដល់ល្មមកូនមកល្អហើយ"លោកគីម
"មានការអីមែនទេលោកប៉ា" taehyung
"គឺថាមានការដេញថ្លៃនៅសប្ដាហ៍ក្រោយប៉ាចង់ឲ្យឯងទៅចូលរួមជំនួសប៉ាព្រោះប៉ារវល់មិនបានទៅទេ"លោកគីម
"កូនទៅជំនួសប៉ាបានទេ"លោកគីម
"បាទបើប៉ារវល់ខ្ញុំទៅជំនួសក៏បាន"taehyung
"មែនហើយកូនត្រូវដេញថ្លៃនាឡិកាដែលជាម៉ូដក្រោយគេឲ្យបានព្រោះវាជានាឡិកាដែលមានតម្លៃថ្លៃជាងគេនឹងល្អជាងគេនោះឲ្យបាន"លោកគីម
"តើលោកប៉ាចង់បានឬ?" taehyung
"ប៉ាចង់ឲ្យឯងទិញមកប្រើខ្លួនឯងនឹងហើយព្រោះនេះជាម៉ូដថ្មីហើយក៏ល្អខ្លាំងផងដែរឮមកថាកូនច្បងត្រកូល Jung ជាអ្នកដាក់ដេញថ្លៃដោយផ្ទាល់ទៀតផង"លោកគីម
"ចុះបើខ្ញុំដេញថ្លៃមិនបានវិញនោះលោកប៉ា" taehyung
"តែឮថាកូនពៅរបស់ត្រកូល Jung ជាអ្នកដើរម៉ូដឲ្យនាឡិកានេះផ្ទាល់ទៀតណាបង"លោកស្រីគីម ក្រោយឃើញព័ត៍មានដែលចុះផ្សាយអម្បាញ់មិញនេះធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលតែម្ដងព្រោះថារាងតូចមិនដែលចេញមុខនៅក្នុងកម្មវិធីធំៗនោះទេ។
"កូនពៅត្រកូល Jung " taehyung
"បងឮមកយូរហើយតែមិនដែលឃើញមុខក្មេងម្នាក់នឹងទេ"លោកគីម
"អូនក៏មិនដែលឃើញដូចគ្នាមិនដឹងថាស្រស់ស្អាតប៉ុណ្ណាទេបើបងប្រុសស្អាតម្លឹងហើយ"លោកស្រីគីមនឹកសរសើរពីរាងតូចទាំងមិនដឹងទេថារាងតូចធ្លាប់បន្លំខ្លួនមកធ្វើការនៅទីនេះ
"កូន Tae "លោកស្រីគីមហៅកូនប្រុសរបស់ខ្លួនព្រោះតែគេមិនដឹងជាភ្លឹកទៅណា
"បាទអ្នកម៉ាក់"taehyung
"នេះកូនភ្លឹកទៅណានឹង"លោកស្រីគីម
"មិនមានអីទេអ្នកម៉ាក់សម្រេចថាសប្ដាហ៍ក្រោយខ្ញុំនឹងទៅដេញថ្លៃយកនាឡិកានោះឲ្យបានអញ្ចឹងខ្ញុំទៅគេងហើយព្រោះយប់ក៏ជ្រៅដែរ" taehyung
"ចាស"លោកស្រីគីម
"Good night លោកប៉ាអ្នកម៉ាក់"taehyung ថាហើយក៏ដើរឡើងទៅខាងលើបាត់ទៅចំណែកឯជំនិតទាំងពីរវិញក៏ទៅបន្ទប់សម្រាកដូចគ្នា
បន្ទប់ taehyung
"យើងជិតបានជូបគ្នាម្ដងទៀត Jung hosoek លើកនេះឯងមិនរួចខ្លួនទេ"taehyung និយាយម្នាក់ឯងទាំងញញឹមចុងមាត់។

សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Tempat cerita menjadi hidup. Temukan sekarang