+ពីរអាទិត្យក្រោយមក
កម្មវិធីរបស់រាងក្រាស់នឹងរាងតូច jungkook Jimin ក៏បានមកដល់យ៉ាងឆាប់រហ័ស ថ្ងៃនេះមានភ្ញៀវជាច្រើនបានអញ្ជើញមកចូលរួច ភ្ញៀវសុទ្ធសឹងតែជាអ្នកជំនួយនឹងមានមុខមានមាត់នៅក្នុងសង្គម
"កូន bi ឆាប់ឡើយកូន "លោកស្រីជុង កំពុងតឿនឲ្យរាងតូចប្រញាប់ប្រញាលឡើងដើម្បីទៅចូលរួមពិធីមង្គល់ការរបស់រាងតូច Jimin នឹង jungkook
" កូនសុំមិនទៅបានអត់ម៉ាក់ "Hobi មុខក្រៀមក្រំមិនសប្បាយចិត្ត កម្មវិធីរបស់ Jimin ដែលជាមិត្តខ្លួនធ្វើតែម្ដងសោះហេតុអីគេមិនសប្បាយចិត្តទៅវិញ
" មិនបានទេ ក្មួយមីន ខឹងកូនស្លាប់ឥឡូវហើយ"លោកស្រីជុង ក៏មិនយល់ពីកូនខ្លួនឯងដែរមង្គលការ best friend ទាំងមូលទៅហើយម៉េចក៏មិនចង់ទៅ
" កូនគ្មានអារម្មណ៍ទេម៉ាក់ "Hobi រាងតូចជាប្អូនជីដូនមួយជានឹងរាងក្រាស់បើគេទៅចូលនឹងបានជូបរាងក្រាស់ហើយ
" យ៉ាងម៉េចនឹង bi " លោកស្រីជិង គាត់ចាប់ផ្តើមគិតហើយថារាងតូចកំពុងតែព្យាយាមគេមុខពីអ្នកណាម្នាក់ ហើយទើបមិនចង់ទៅ
" គឺ... "Hobi
" កុំនិយាយច្រើនឆាប់ឡើយប៉ានឹងបងឯងចាំ" លោកស្រីជុង ក៏អូសដៃរាងតូចចេញទៅរកឡានដើម្បីទៅចូលរួមពិធីរបស់ Jimin & jungkook
______________
កម្មវិធីប្រារព្ធឡើងនៅក្នុងផ្ទះរបស់ត្រកូលគីមព្រោះលោកគីមនឹងលោកស្រីគីមឲ្យមកធ្វើពិធីនៅទីនេះ ក្នុងពិធីទាំងមូលមានមនុស្សយ៉ាងច្រើនកុះករដែលអញ្ជើញមកចូលរួម មានឡានជាច្រើនរយគ្រឿងកំពុងតែចតនៅកន្លែងចំណត
" កូន bi មុខស្រស់បន្តិចទៅមកកម្មវិធីគេទាំងមូលផងមើលចុះមុខដូចជាគេយកទៅបាញ់ចោលចឹង " លោកស្រីជុង
...........
" សួស្តីអ្នកអូន ទើបតែមកដល់ទេនឹងហ៎ "លោកស្រីគីម នឹងលោកគីម ជាអ្នកចាំមកទទួលរាក់ទាក់ជាមួយនឹងកូនកម្លោះដ៏ស្រស់សង្ហារជាមួយផងដែរ
" ច៎ាស សុំទោសអ្នកបងដែលមករាងយឺត "លោកស្រីជុង
" សួស្តី អ្នកមីង "jungkook ញញឹមពព្រាយរាក់ទាក់ទៅគ្រួសាររាងតូច
" ច៎ាស ក្មួយថ្ងៃនេះសង្ហារដល់ហើយ" លោកស្រីជុង
" ម៉ាក់ ខ្ញុំទៅរក Jimin ហើយ "Hobi សំពះលារួចហើយក៏ដើរឡើងទៅខាងលើទៅរករាងតូច
តុក~ តុក~
" Hobi ឯងមកដល់ហើយ "Jimin នៅខាងក្នុងបន្ទប់តែងខ្លួនជាមួយមនុស្សប៉ុន្មាននាក់ដែលបានរៀបចំខ្លួនឲ្យគេ
" សុំទោសដែលយើងមកយឺត តែថាឯងស្អាតខ្លាំងណាស់"Hobi សរសើររាងតូចមិនដាច់ពីមាត់ទេព្រោះតែគេពិតជាស្រស់ស្អាតណាស់ពេលដែលស្ថិតនៅក្នុងសម្លៀកបំពាក់ជាកូនកំលោះបែបនេះ
" មិនសុីជោទេ ឯងកុំមកបោក "Jimin
" យើងមិនបានបញ្ជោរទេណាឯងស្អាតពិតមែន"Hobi
" ចុះរាល់ថ្ងៃយើងអត់ស្អាតទេហ៎បានឯងនិយាយចឹង"Jimin
" អត់ទេ ឯងស្អាតរាល់ថ្ងៃនឹងគ្រាន់តែថាថ្ងៃនេះគឺស្អាតប្លែកខុសពីរាល់ដង "Hobi
" បានហើយយើងសុំខ្លាចឯងហើយ "Jimin
" គិតទៅ អ្នកឆ្នៃម៉ូដដ៏ល្បីដូចជាឯងបែរជាមកសុំចាញ់យើងទៅកើត "Hobi
" តោះបានហើយដល់ពេលហើយ រៀបចំទៅ"Hobi
" ក្មួយមីនរួចហើយឬនៅក្មួយ " រំពេចនោះលោកស្រីគីមក៏មកតាម រាងតូចល្មមព្រោះដល់ពេលវេលាហើយ
" បាទអ៊ំស្រីខ្ញុំរួចរាល់ហើយ "Jimin
" ចឹងតោះកុំឲ្យបងចាំយូរ "លោកស្រីគីមនឹងរាងតូច Hobi ក៏ដឹកដៃរាងតូច Jiminចុះទៅពេលទៅដល់ក្នុងពិធី លោកគីមដែលជាចាស់ទុំក៏មកកៀកដៃរាងតូចចូលរកលោកអាចារ្យនឹងរាងក្រាស់ ដើម្បីប្រារព្ធពិធីដោយមានភ្ញៀវកិត្តិយសជាច្រើននាក់អង្គុយចាំអបអរសាទរ
" Jungkook ពូលើកក្មួយមីនឲ្យទៅក្មួយហើយណាមើលថែប្អូនឲ្យល្អផង "លោកគីម ក៏ហុចដៃរសងតូចទៅឲ្យរាងក្រាស់កាន់នឹងដើរចុះមកខាងក្រោមដើម្បីឲ្យលោកអាចារ្យចាត់ចែង
ពិធីទាំងមូលក៏ចាប់ផ្ដើមឡើងដោយរាងតូចមានកាន់ផ្កាមួយបាច់នៅក្នុងដៃផងដែរ
" តើលោក jeon jungkook ព្រមទទួលលោក park Jimin ធ្វើជាប្រពន្ធនឹងរួមរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងដែរឬទេ "លោកអាចារ្យ
" បាទខ្ញុំព្រមទទួលយក park Jimin ធ្វើជាប្រពន្ធរបស់ខ្ញុំនឹងរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង"jungkook ឆ្លើយតបទៅលោកអាចារ្យទាំងសម្ដីប្រាកដ ប្រជា
" ចុះលោក park Jimin វិញព្រមទទួលលោក jeon jungkook មកធ្វើជាស្វាមីនឹងព្រមរស់នៅជាមួយគ្នាទោះបីជាមានរឿងអ្វីកើតក៏ដោយក៏មិនលែងដៃគ្នាដែរឬទេ "លោកអាចារ្យ
" បាទ ខ្ញុំព្រម "Jimin ក៏ឆ្លើយទៅវិញទាំងគ្មានស្ទាក់ស្ទើអ្វីដូចគ្នានឹងរាងក្រាស់ដែរ
" បើអញ្ចឹងសូមពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក"លោកអាចារ្យ រាងក្រាស់ក៏ដកចិញ្ចៀនចេញពីប្រអប់មកពាក់នៅលើដៃតូចប្រៀបដូចបន្លាក្រូចរបស់រាងតូចទាំងញញឹម ឯរាងតូចវិញក៏បំពាក់ចិញ្ចៀនឲ្យរាងក្រាស់វិញដូចគ្នា
" សូមអបអរសាទរពេលនេះអ្នកទាំងពីរបានក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ សូមព្រះថែរក្សាអ្នកទាំងពីរ" លោកអាចារ្យ បានឲ្យព័រជ័យដល់គូរស្វាមីភរិយាថ្មីរួចហើយ ភ្ញៀវទាំងអស់ក៏នាំគ្នាទះដៃយ៉ាងគគ្រឹកគគ្រេង
YOU ARE READING
ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ )
ChickLitkim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវិញ Taehyung &Hobi Jungkook & Jimin
