ណែលែងណាធ្លាក់បាក់ចេះង្កឥលូវហើយ

296 31 6
                                    

_______ក្នុងផ្ទះ______
មកដល់ក្នុងផ្ទះរាងតូចនឹងរាងក្រាស់ក៏បាននាំគ្នាញុាំអាហារដែលរៀបចំនៅលើតុកដោយមិនទាន់ងូតទឹកអ្វីទាំងអស់ព្រោះថាតាំងពីព្រឹកមកញុាំបានតែអាហារពេលព្រឹកតែបន្តិចតែប៉ុណ្ណោះពេលញុាំហើយអ្នកទាំងពីរក៏រកទៅងូតទឹកនឹងអាងបានសម្រាក។
"នៅក្នុងផ្ទះនេះមានបន្ទប់តែមួយទេឬ" taehyung សួរទៅរាងតូចព្រោះឃើញមានបន្ទប់តែមួយគត់នៅក្នុងផ្ទះ
"អឹមមែនហើយ" Hobi
"រួចចុះឲ្យយើងទៅគេងនៅឯណាទៅ" taehyung
"ក៏គេងនៅសាឡុងនោះទៅ" Hobi ឆ្លើយតបទៅវិញទាំងញញឹមឌឺដងបែបគិតថារាងក្រាស់ព្រមគេងនៅទីនេះដោយងាយហើយ
"ហេធ្វើបែបនេះយ៉ាងម៉េចនឹងកើតទៅយើងជាភ្ញៀវណាត្រូវតែគេងក្នុងបន្ទប់មានម៉ាសុីនត្រជាក់ពូកទន់ៗទើបត្រូវ" taehyung
"តែលោកក៏ឃើញមែនទេថាទីនេះមានបន្ទប់តែមួយទេ" Hobi នៅតែតមាត់មិនឲ្យដាច់មួយម៉ាត់ជាមួយនឹងរាងក្រាស់
"គឺឃើញដូច្នេះហើយបន្ទប់នេះគឺយើងជាអ្នកគេងចំណែកឯងគេងនៅសាឡុងនេះទៅ" taehyung ក៏មិនព្រមចាញ់នៅតែប្រកែកគ្នាដើម្បីដណ្ដើមកន្លែងគេង
"រឿងអីដែរខ្ញុំត្រូវគេងនៅលើសាឡុងនោះនេះជាផ្ទះខ្ញុំអញ្ចឹងហើយខ្ញុំជាម្ចាស់" Hobi
"តែយើងជាភ្ញៀវចឹងហើយបន្ទប់នេះត្រូវបានមកយើង" taehyung
"តែខ្ញុំជាម្ចាស់ផ្ទះអញ្ជឹងហើយត្រូវខ្ញុំជាអ្នកគេងនៅក្នុងបន្ទប់នេះ"Hobi រីងៗៗ កំពុងឈ្លោះគ្នាសុខៗទូរស័ព្ទរបស់ Hobi ក៏បានរោទ៍ឡើងធ្វើឲ្យរាងតូចប្រញាប់ដកយកមកទទួលយ៉ាងលឿនព្រោះខ្លាចដាច់ទៅវិញ
"Hello បងប្រុស"Hobi
(Hello Hobi ឯងទៅដល់ចម្ការឬនៅនឹង)
"បាទបងប្រុសខ្ញុំមកដល់មួយស្របក់ហើយតែខ្ញុំរវល់តែញុាំបាយទើបមិនបានខលទៅប្រាប់បង" Hobi រវល់តែនិយាយទូរស័ព្ទជាមួយនឹង yoongi មិនបានចាប់អារម្មណ៍ taehyung កំពុងយកកាបូបខោអាវដើរចូលទៅក្នុងបន្ទប់នោះទេ
(បានឯងទៅដល់ដោយសុវត្ថិភាពបែបនេះបងធូរចិត្តហើយ)
"បាទអរគុណបងណាស់"Hobi
(អញ្ជឹងឆាប់ចូលសម្រាកឮទេ)
"ទទួលបញ្ជារបងប្រុស"Hobi
(ឆាប់សម្រាកទៅបងឈប់រំខានហើយ) ទូរស័ព្ទក៏បានដាក់ចុះរាងតូចក៏មើលទៅក្នុងផ្ទះតែមិនឃើញ taehyung នោះទេ
"ទៅណាបាត់ហើយអញ្ចឹង" Hobi យកដៃអែសក្បាល។
ក្រោយរកមើលបន្តិចហើយក៏មិនឃើញ taehyung រាងតូចក៏បើកទ្វារចូលបន្ទប់តែអ្វីដែលធ្វើឲ្យរាងតូចត្រូវបើកភ្នែកធំចំហរមាត់ស្រឡាំងកាំងនោះគឺឃើញអ្វីម្យ៉ាងដែលមើលទៅដូចជាខ្មោចយ៉ាងអញ្ជឹងព្រោះភ្លើងភ្លឺមិនសូវច្បាស់ទើបធ្វើឲ្យ Hobi ស្រែកឡើងយ៉ាងខ្លាំង។
"ហ្អាយ ខ្មោចលងជួយផង😫"Hobi ស្រែកផងយំផងស្ទើរតែបែកផ្ទះទៅហើយស្របពេលនោះអ្នកដែលនៅពីមុខចេះតែដើរមករករាងតូចឯរាងតូចចេះតែដើរថយក្រោយរហូតបុកនឹងជញ្ជាំងអស់ផ្លូវដើរ។រាងតូចអង្គុយនៅលើឥដ្ឋស្រែកយំនឹងយកដៃមកខ្ទប់ភ្នែកព្រោះតែខ្លាច។
"កុំចូលមកចេញទៅហឹកហឹក"Hobi
"ហាសហាសហាស" សំឡេងសើចបានបន្លឺឡើង
"មនុស្សប្រុសស្អីខ្លាចខ្មោច" taehyung និយាយផងសើចផងព្រោះតែអស់សំណើចនឹងរាងតូចដែលខ្លាចខ្លួនពេលនាយបន្លំធ្វើខ្មោចលងយំឡើងញ័រខ្លួនទតាត់ដូចឆ្មាធ្លាក់ទឹក។
"Kim taehyung មនុស្សចង្រៃ អ្ហឹក " Hobi ក្រោយដឹងថា taehyung បន្លំខ្លួនធ្វើខ្មោចបន្លាចខ្លួនហើយក៏រឹតតែយំលើសដើម
"ឲ្យយើងសុំទោសណា" taehyung ដោយឃើញរាងតូចយំកាន់តែខ្លាំងឡើងក៏មានអារម្មណ៍ថាខ្លួនដឹងខុសដែលលេងដូចក្មេងបែបនេះ។
"អ្ហឹក អ្ហឹក" Hobi មិនតបគិតតែពីយំកាន់ខ្លាំងឡើងៗ។ ដោយឃើញរាងតូចគិតតែពីយំ taehyung ក៏ចូលអោបលួងនឹងសុំទោសជាថ្មីម្ដងទៀត។
" Hobi យើងសុំទោសណាបាត់យំទៅ" taehyung យកដៃទៅអង្អែលក្បាលរាងតូចថ្នមៗ
"លោកចេញទៅអ្ហឹក" Hobi
"យើងគេងខាងក្រៅក៏បានដែរឯងឈប់យំទៅ" taehyung
"លោកជាអ្នកនិយាយទេណា" Hobi ក្រោយឮពាក្យនេះភ្លាមក៏ងើបមុខឡើងជូតទឹកភ្នែកចេញនឹងដេញរាងក្រាស់ឲ្យទៅគេងនៅខាងក្រៅបន្ទប់។
"អញ្ជឹងលោកឆាប់ចេញទៅខ្ញត្រូការគេង" Hobi
"នេះឯងបោកយើងផង" taehyung 😒
"លោកជាអ្នកចាប់ផ្ដើមមុនទេឆាប់ទៅខ្ញុំចង់គេង" Hobi ញញឹមឌឺនឹងដេញឲ្យ taehyung ទៅគេងនៅខាងក្រៅ។ taehyung ក៏ដើរចេញមកខាងក្រៅបន្ទប់ទាំងមុខស្អុយ។
ក្រោយពេលរាងក្រាស់ចេញមកខាងក្រៅបាត់ Hobi ក៏យកកន្សែងចូលទៅងូតមួយស្របក់ ក្រោយមករាងតូចក៏ចេញពីបន្ទប់ទឹកនឹងផ្លាស់សម្លៀកបំពាក់ចូលបាត់ទៅ។
___ skip __

ប្រទេសចិន

"ចៅហ្វាយការងាររួចរាល់ហើយ"
"ល្អស្អែកយើងទៅកូរ៉េវិញទៅរៀបចំជើងយន្តហោះទៅស្អែកទៅពេលព្រឹកតែម្ដង"
"បាទចៅហ្វាយ"តបហើយអ្នកដែលជាកូនចៅក៏ដើរចេញទៅបាត់ដើម្បីធ្វើការងាររបស់ខ្លួន
"យើងជិតបានជួបមុខគ្នាទៀតហើយ Kim taehyung 😏"

_____កូរ៉េ_____

ស្មើនេះយប់កាន់តែជ្រៅឯអាកាសធាតុក៏ចុះត្រជាក់ខ្លាំងណាស់ដែរ Hobi ដែលគេងលក់នៅលើគ្រែស្រាប់តែភ្ញាក់ឡើងព្រោះអាកាសធាតុចុះត្រជាក់ខ្លាំង
"ម៉េចក៏យប់នៅអាកាសធាតុត្រជាក់ខ្លាំងម៉្លេះ" Hobi និយាយម្នាក់ឯងរួចក៏ចុះពីលើគ្រែដើរចេញមកខាងក្រៅបន្ទប់។ ពេលចេញមកក្រៅក៏ឃើញ taehyung ដេកលើសាឡុងធំមួយនៅក្នុងផ្ទះដោយនាយគេងអោបដៃខ្លួនឯងជាប់ដោយសារតែត្រជាក់ហើយគ្មានភួយសម្រាប់ដណ្ដប់។ឃើញបែបនេះរាងតូចក៏ដើរទៅជិតក៏ឮសំឡេងល្វើយចេញពីមាត់រាងក្រាស់។
"រងារណាស់" taehyung ដេកមមើមមាយញ័រខ្លួនព្រោះតែអាកាសធាតុចុះត្រជាក់ខ្លាំង។ ឮបែបនេះ Hobi ក៏ចូលទៅខាងក្នុងដើម្បីយកភួយមកដណ្ដប់ឲ្យរាងក្រាស់វិញ។
"អាយ លែងណា" Hobi ដែលកំពុងតែយកភួយទៅដណ្ដប់ឲ្យរាងក្រាស់ក៏ស្រាប់តែ taehyung បើកភ្នែកមកនឹងចាប់ទាញខ្លួន Hobi ឲ្យមកដេកជាមួយខ្លួននឹងអោបរាងតូចជាប់។
"មិនលែងទេមេឃត្រជាក់បែបនេះយើងចង់គេងអោបឯង" taehyung បិទភ្នែកនិយាយដាក់ត្រចៀករាងតូចតិចៗ
"ណែលែងណាធ្លាក់បាក់ចេះង្កឥលូវហើយ" Hobi នៅតែព្យាយាមរើចេញការអោបរបស់រាងក្រាស់
"នៅឲ្យស្ងៀមបានទេយប់ជ្រៅហើយយើងចង់គេង" taehyung រឹតតែអោប Hobi លើសដើមធ្វើឲ្យរាងតូចពិបាកដកដង្ហើមជាខ្លាំង
"លោកលែងណាថប់ដង្ហើមណាស់" Hobi មិនត្រឹមតែមិនស្ដាប់ទេតែរឹតរើលើសដើម
"អឹម" ដោយខ្ជិលនិយាយច្រើនរាងក្រាស់ក៏ចាប់រាងតូចថើប...តែម្ដង
"នៅរើសទៀតទេនឹងអាងបានធ្វើអ្វីលើសពីនេះ" taehyung
"លោក...ក៏បានឈប់រើហើយ" Hobi ប្រុងនឹងស្រែកទៅហើយស្រាប់តែ taehyung ឱនមុខមកជិតខ្លួនក៏ឈប់រើបម្រាស់តទៅទៀត
"ឆាប់គេងទៅ" taehyung
"អអបាទគេង" Hobi ក៏ព្រមគេងឲ្យរាងក្រាស់អោបដោយមិនតមាត់ព្រោះខ្លាចថារាងក្រាស់ធ្វើបាបខ្លួន។អ្នកទាំងពីរក៏គេងលក់នៅលើសាឡុងទាំងពីរនាក់ទៅ(ដេកទៅកូនគ្រែមានកុំទៅដេក😒)

សូមខន្តីអភ័យទោសចំពោះពាក្យពេជ្រខុសឆ្គង🙏

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Où les histoires vivent. Découvrez maintenant