ទៅបោះតង់ទៅជាមួយអ្នកណាខ្លះ

256 31 0
                                    

ថ្ងៃថ្មីបានឈានចូលមកដល់យ៉ាងឆាប់រហ័សពេលនេះរាងតូច Hobi បាននឹងកំពុងរៀបចំកាន់កាបូបដាក់សម្លៀកបំពាក់ចុះមកខាងក្រោមដើម្បីធ្វើដំណើរទៅបោះតង់
" អរុណសួស្ដីលោកប៉ាអ្នកម៉ាក់ ជុប" Hobi ចុះមកដល់ក៏ដើរទៅថើបលោកស្រីជុងនឹងលោកជុងដែលកំពុងអង្គុយនៅតុបាយ
" អរុណសួស្តីកូន bi "លោកស្រីជុង
" នេះកូនរៀបចំទៅណាទាំងព្រឹកនឹង" លោកជុង
"គឺទៅបោះតង់មួយថ្ងៃណាលោកប៉ាលោកប៉ាមិនថាអីទេណ៎"Hobi 
"ទៅបោះតង់ទៅជាមួយអ្នកណាខ្លះ"លោកជុង
"គឺទៅជាមួយ Jimin taehyung jungkook នឹងបង yoon ណាលោកប៉ា" Hobi 
"កូន yoon ទៅដែរ" លោកជុង
"បាទនោះគាត់ចុះមកហើយ" Hobi  ស្របពេលនោះ yoongi ក៏ចុះមកដល់ខាងក្រោមល្មម
" អរុណសួស្ដីលោកប៉ាអ្នកម៉ាក់" yoongi 
" នេះកូនទៅបោះតង់ជាមួយប្អូនហែស"លោកជុង បោះសម្ដីសួរទៅកូនប្រុសច្បងរបស់ខ្លួនព្រោះនាយរវល់ជាមួយនឹងការងារមិនសូវដែលបានទៅដើរលេងទេ ណាមួយគេចូលចិត្តនៅស្ងប់ស្ងាត់ជាងនៅអួអរ
"បាទលោកប៉ាថ្ងៃនេះសម្រាកទើបចង់ទៅបោះតង់ជាមួយពួកគេ" yoongi

" Hobi រួចហើយឬនៅ" Jimin សំឡេងស្រែកហៅឈ្មោះរាងតូច Hobi ពីខាងក្រៅធ្វើឲ្យអ្នកនៅក្នុងផ្ទះប្រញាប់ងាកមកមើលដើម្បីស្វែងរកម្ចាស់សំឡេង
" ក្មួយ min នេះមិនដែលមកលេងមីងសោះហើយ"លោកស្រីជុង ឃើញកាយតូចស្ដើងដើរចូលមកគាត់ក៏ងើបចេញពីតុអាហារដើរទៅរកសាមីខ្លួនដែលចូលមក
" ជម្រាបសួរអ្នកមីងនឹកអ្នកមីងណាស់ " Jimin លើកដៃសំពះហើយក៏ឱបលោកស្រីជុងដោយក្ដីនឹងរលឹក
" ក្មួយ min ពូកែកុហក់ណាស់បើក្មួយនឹកមីងមែនក្មួយមកលេងមីងបាត់ហើយ" លោកស្រីជុង ឱបកាយតូចវិញរួចក៏និយាយព្រមទាំងដៃផ្ទាត់ច្រមុះរបស់រាងតូច Jimin តិចៗ
" ជម្រាបសួរលោកពូអ្នកមីង" taehyung នឹង jungkook ចូលមកដល់ក៏លើកដៃសំពះជាការគួរសម
"បាទ/ចា៎ស ជម្រាបសួរក្មួយ" លោកស្រីជុងនឹងលោកជុងឆ្លើយស្មើរគ្នា
" រួចនេះគិតចង់ទៅបោះតង់ប៉ុន្មានថ្ងៃដែរ"លោកជុង
"បាទលោកពូទៅតែមួយថ្ងៃទេព្រោះការងារនៅក្រុមហ៊ុនក៏រវល់ដែរ" taehyung
" តោះបើរួចរាល់ហើយពួកយើងឆាប់ទៅៗនេះរាងថ្ងៃជ្រេហើយ" jungkook 
" បាទតោះ" Jimin 
"ខ្ញុំលាហើយលោកពូអ្នកមីង " Jimin 
"ចា៎ស/បាទសុខសប្បាយតាមផ្លូវគ្រប់គ្នាណា"អ្នកស្រីជុង
" Hobi មកបងជួយ" taehyung បម្រុងយកកាបូបពីដៃរាងតូចតែរាងតូចក៏ឃាត់
" មិនអីទេខ្ញុំកាន់ខ្លួនឯងបាន" Hobi ប្រកែកពិតមែនតែកាបូបត្រូវបានរាងក្រាស់ដណ្ដើមយកទៅកាន់បាត់ហើយ ដោយសារតែ taehyung យកកាបូបខ្លួនទៅហើយរាងតូចក៏ដើរមកខាងក្រៅជាមួយនឹងរាងក្រាស់ទាំងដៃទទេព្រោះកាបូបរាងក្រាស់កាន់ជំនួស
ពេលចូលដល់ក្នុងឡានគ្រប់គ្នាក៏ដាក់ខ្សែក្រវ៉ាត់រៀងខ្លួនតែ taehyung ក៏ចូលមកក្នុងឡានក្រោយគេព្រោះគេយកកាបូបរាងតូចទៅទុកនៅគូថឡានខាងក្រោយ ។ ឡានក៏បើកចេញពីផ្ទះលោកជុងសម្ដៅទៅផ្លូវដែលជិះចេញមកជាយក្រុងដោយ jungkook ជាអ្នកបើកយ៉ាងមានជំនាញនឹង taehyung ជាអ្នកអង្គុយនៅខាងមុខចំណែក Hobi Jimin នឹង yoongi អង្គុយនៅការប៊ីនខាងក្រោយជិះបណ្ដើររាងតូចទាំងពីរលាន់មាត់បណ្ដើរព្រោះទេសភាពនៅជាងក្រុយមើលទៅស្រស់ស្អាតខ្លាំងនឹងមានឃើញរម្យណីយដ្ឋានតូចៗជាច្រើនកន្លែងមានទាំងសួនសត្វដើម្បីដើរកំសាន្តលេងថែមទៀតផង។ ដោយសារ jungkook ពូកែបើកឡានយ៉ាងស្ទាត់ជំនាញមិនយូរមិនឆាប់ពួកគេក៏បានមកដល់ទីកន្លែងដែលត្រូវមកបោះតង់ ណាមួយផ្លូវសម្រាប់ឡើងភ្នំជាផ្លូវកៅស៊ូទៀតដូច្នេះមិនពិបាកធ្វើដំណើរដោយថ្មើជើងទេ
" Wow លើភ្នំនេះទេសភាពស្អាតណាស់" Jimin នឹង Hobi ចុះពីឡានមកក៏លាន់មាត់សរសើរពីភាពស្រស់ស្អាតរបស់ដើមឈើនឹងផ្កាព្រៃដែលមានដុះពាសពេញគ្រប់ទីកន្លែង
" បង yoon ទេសភាពយ៉ាងម៉េចបងថាស្អាតដែរទេ" Jimin  ពេលឃើញ yoongi ចុះមកនឹងសម្លឹងមើលទេសភាពជុំវិញខ្លួនទាំងញញឹមបិទមាត់មិនជិត
" មានអី ស្អាតគួរសមដែរតើ" yoongi ក៏ឆ្លើយបែបហីៗទៅរាងតូចវិញតែក្នុងការសន្ទនានោះក៏មានភ្នែកមួយគូរកំពុងសម្លឹងមើលមកទាំងមិនសុខចិត្ត
"  Jimin មកយកអីវ៉ាន់មកនឹងអាងរកកន្លែងបោះតង់" taehyung បើកគូទឡានយកអីវ៉ាន់ចេញមកដាក់លើដីរហូតអស់ក៏ហៅប្អូនឲ្យមកយកអីវ៉ាន់ទៅព្រោះអ្នកជិតខ្លួនកំពុងសម្លក់សម្លឹងមិនដាក់ភ្នែក 
"បាទបងប្រុសតោះយើងទៅយកអីវ៉ាន់ទៅ" Jimin ក៏កាន់ដៃHobi ដើរទៅរកឡានដែលនៅជិតនេះដើម្បីយកកាបូបដាក់សម្លៀកបំពាក់
" Jungkook លោកកើតអីនឹងបានទឹកមុខមិនល្អបែបនេះ" Jimin យកកាបូបហើយក៏សួរទៅអ្នកដែលកំពុងភ្លឹកសម្លឹងមើលអីក៏មិនដឹង
" គ្មាន..គ្មានអីទេគ្រាន់តែនឹកឃើញដល់រឿងភាគយប់មិញគិតខឹងដល់តួស្រី" jungkook មិនសូវចាប់អារម្មណ៍នឹងសម្ដីរាងតូចនិយាយមុននេះឡើយទើបពេលនោះ taehyung ទះស្មារគេតិចៗហើយញាក់មុខទៅកាន់រាងតូច Jimin ទើបនាយយល់សាច់ការក៏បង្វែររឿងទៅ
" ខឹងតួស្រីតួយ៉ាងម៉េចទៅទើបធ្វើឲ្យលោកខឹងបាន" Jimin  ហេតុតែចង់ដឹងក៏ចាក់ឬស jungkook បន្តទៀត
" គឺតួស្រីមិនដឹងថាតួប្រុសស្រឡាញ់ខ្លួនហើយក៏ទៅស្និទ្ធស្នាលជាមួយអ្នកផ្សេងដោយមិនគិតក្រែងចិត្តតួប្រុសអីឡើយ" jungkook ប្រឌិតរឿងឡើងមកនិយាយបណ្ដើរនឹងសម្លឹងមើលមុខ yoongi បណ្ដើរ
" តែខ្ញុំថាមកពីគេមិនដឹងថាតួប្រុសស្រឡាញ់គេហើយបានគេទៅស្និទ្ធស្នាលនឹងអ្នកដទៃនោះ " Jimin និយាយទៅប្រាប់រាងក្រាស់វិញទាំងមិនដឹងខ្លួនទេថារាងក្រាស់និយាយមុននេះគឺចង់សម្ដៅទៅលើខ្លួនគេនឹងឯង
" ប្រហែលដូចជា Jimin និយាយហើយ" jungkook
" តោះយើងទៅបោះតង់ទៅ" Jimin 
" តោះ" jungkook នឹងរាងតូច Jimin ក៏ដើរចេញទៅជាមួយគ្នាដោយនៅតែរាងតូច Hobi នឹង taehyung ដែលនៅក្រោយគេ
" លោកកាបូបខ្ញុំ" Hobi មើលមុខរាងក្រាស់ហើយក៏និយាយព្រមទាំងយកដៃទៅយកកាបូបនៅនឹងដៃរាងក្រាស់ដែលកំពុងតែកាន់ តែថារាងក្រាស់មិនឲ្យនោះទេទើបពួកគេដើរទៅជាមួយគ្នាដែរទៅ
" ខ្ញុំថាទីនេះហើយល្អទីធ្លារក៏ធំគួរសមក្នុងការបោះតង់ដែរ" yoongi  ដើរមកដល់កន្លែងដែលស្រឡះល្អនឹងធំគួរសមល្មមអាចនឹងបោះតង់បានទើបនាយឈប់នឹងនិយាយកាន់អ្នកដែលមកតាមក្រោយ
" យើងបោះតង់ប៉ុន្មានល្អទៅ" Jimin
" បងថាយើងបោះតែពីរបានហើយ" taehyung
" ឯងនឹង Hobi គេងតង់ជាមួយគ្នាទៅចំណែកបង jungkook  នឹងលោក yoongi គេងតង់មួយទៀត" taehyung 
" បង yoon គិតយ៉ាងម៉េច" Hobi បែរជាសួរទៅបងប្រុសខ្លួនដែលនៅឈរស្ដាប់រាងក្រាស់និយាយទាំងសើចមិនសូវសមព្រោះរាងតូចដឹងថាបងប្រុសខ្លួនមិនចូលចិត្តឲ្យអ្នកណាមកគេងជាមួយគេទេដល់ថ្នាក់រាងតូច Hobi ជាប្អូនបង្កើតនៅមិនឲ្យគេងជាមួយផង
" បងហែស..គឺ..គឺ បង ok "yoongi ក៏រាងស្ទាក់ស្ទើរឆ្លើយមិនចង់ចេញដែរតែពេលក្រឡេកឃើញក្រសែភ្នែករបស់រាងក្រាស់ទាំងពីរមើលមកខ្លួនមិនដាក់ទើបនាយក៏យល់ព្រមទៅ
" បើអញ្ចឹងតោះ jungkook យើងរៀបចំបោះតង់លោកក៏មកជួយដែរមក"taehyung  ក៏ដើរទៅទាញតង់យកមកបោះតាមចំណេះជំនាយដោយមាន jungkook yoongi ជាអ្នកជួយឯរាងតូចទាំងពីរមិនបានជួយធ្វើនោះទេតែពួកគេក៏ទៅរៀបចំបង្កាត់ភ្លើងដើម្បីដាក់អាំងសាច់នឹងគ្រឿងសមុទ្រដែលដាក់មកជាច្រើនសម្រាប់អាំងញុាំលេងនឹងមើលទេសភាពពេលព្រះអាទិត្យលិចនៅលើភ្នំតើវាស្រស់ស្អាតខ្លាំងប៉ុណ្ណាទៅ ។

  សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

សរសេរដោយ:IN RANEY

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Nơi câu chuyện tồn tại. Hãy khám phá bây giờ