ធ្វើលេខាបណ្ដោះអាសន្ន

453 37 4
                                    

ព្រឹកថ្ងៃស្អែកក៏បានមកដល់
"Hobi ឯងទៅហៅកូន taehyung ឲ្យមកញុាំបាយមក"លោកស្រី kim
"អ៎បាទ"Hobi រាងតូចក៏បានដើរឡើងទៅខាងលើដើម្បីហៅ taehyung មកមកញុាំអាហារពេលព្រឹក
បន្ទប់ taehyung តុក តុក តុក
"លោកអ្នកស្រីឲ្យទៅញុាំអាហារពេលព្រឹក"Hobi
"ដឹងហើយទៅប្រាប់អ្នកម៉ាក់ឲ្យចាំបន្តិចទៅយើងផ្លាស់សម្លៀកបំពាក់សិន"taehyung ឆ្លើយតបពីក្នុងបន្ទប់ទៅ
"បាទ"Hobi តបហើយរាងតូចក៏ដើរចុះទៅក្រោមវិញបាត់ទៅ
តុកអាហារពេលនេះលោកប្រុសនឹងលោកស្រី kim កំពុងអង្គុយចាំ taehyung មកញុាំអាហារពេលព្រឹកជុំគ្នា។
"លោកប្រុសលោកស្រីលោក taehyung គាត់ផ្លាស់សម្លៀកបំពាក់ហើយបានគាត់ចុះមកទាន "Hobi
"លោកប៉ាអ្នកមា៉ក់ good morning "taehyung រាងតូចប្រាប់មិនទាន់បានបុ៉ន្មានផង taehyung ក៏ចុះមកដល់ល្មម
"ចាស/បាទ good morning "លោកប្រុសលោកស្រី kim និយាយដំណាលគ្នា
អាហារពេលព្រឹកប្រព្រឹត្តទៅដោយយ៉ាងឆាប់រហ័ស
"ឯងទៅក្រុមហ៊ុនជាមួយយើង"taehyung
"ហេតុអីខ្ញុំត្រូវទៅក្រុមហ៊ុនជាមួយលោក" Hobi សួរទាំងងើយយឆ្ងល់
"ឯងទៅធ្វើលេខាឲ្យយើងមួយអាទិត្យព្រោះលេខាយើងគេជូបគ្រោះថ្នាក់ចរាចរណ៍"taehyung
"ចុះការងារ..."Hobi និយាយមិនទាន់នឹងចប់ផង taehyung ក៏និយាយកាត់
"ឆាប់ទៅប្ដូរសម្លៀកបំពាក់ទៅយើងមិនចូលចិត្តចាំអ្នកណាយូរទេ"taehyung
"បាទ"Hobi
20នាទីក្រោយមករាងតូចក៏បានប្ដូរសំលៀកបំពាក់ហើយក៏ចេញមកវិញដើម្បីទៅក្រុមហ៊ុនជាមួយ taehyung
"រួចហើយលោក" Hobi
"ហឹមឆាងយ៉ុនសូរប៊ីនចេញទៅក្រុមហ៊ុន"taehyung ប្រាប់ទៅជំនិតទាំងពីរបន្ទាប់ពីរាងតូចផ្លាស់ប្ដូរសម្លៀកបំពាក់ហើយ

កន្លះម៉ោងក្រោយមក taehyung ក៏បានមកដល់ក្រុមហ៊ុន។អ្នកនៅក្នុងក្រុមហ៊ុនបានសម្លឹងមើល Hobi យ៉ាងច្រើនសន្ធឹកព្រោះតែឃើញរាងតូចដើរតាមពីក្រោយរបស់រាងក្រាស់ឯរាងតូចវិញគិតតែពីដើរឈ្ងោកមុខចុះមិនហ៊ានសម្លឹងមើលអ្នកណាទាំងអស់ព្រោះតែមានភ្នែកមើលមកគេច្រើនពេក។ដើរសុខៗ Hobi ក៏បុកនឹងខ្នងរបស់ taehyung ដែលឈប់ដើរតែបែរជាឈរធ្មឹងទៅវិញ។
"ឯងដើរមើលផ្លូវឬអត់នឹង" taehyung
"បាទមើលបើមិនមើលខ្ញុំដើរយា៉ងម៉េចនឹងកើតទៅ"Hobi
"ចុះបើមើលផ្លូវម៉េចក៏មិនដឹងថាយើងឈប់ទៅ" taehyung
"គឺខ្ញុំមិនបានចាប់អារម្មណ៍" Hobi
"ឆាប់មកតាមយើងឲ្យលឿនមកមានការងារច្រើនណាស់" taehyung ថាហើយដើរឡើងទៅបន្ទប់ធ្វើការរបស់គេ ហើយរាងតូចក៏ដើរតាមយា៉ងលឿនព្រោះខ្លាចត្រូវមាត់របស់ taehyung

មកដល់បន្ទប់ធ្វើការរបស់រាងក្រាស់

"កន្លែងរបស់ឯងនៅទីនោះ" taehyung ចង្អុលទៅតុកធ្វើការរបស់លេខាខ្លួន
"បាទ" Hobi
"យកឯកសារនេះទៅធ្វើផង"taehyung
"បាទ" Hobi តបទៅរាងក្រាស់វិញហើយក៏យកឯកសារនៅលើតុកយកមកធ្វើ
"ចៅហ្វាយមានអ្នកមករកទាន" សួប៊ីន
"អ្នកណាគេហើយរកយើងមានការអី" taehyung
"អ្នកដែលចៅហ្វាយបានណាត់ទិករឿងទំនិញ"សួប៊ីន
"ឆាប់នាំយើងទៅជូបគេទៅ"taehyung
"បាទចៅហ្វាយ"សួប៊ីន និយាយហើយ taehyung នឹងសួរប៊ីនក៏បានចេញទៅជូបភ្ញៀវដែលបានណាត់ជូបនិយាយរឿងទំនិញបាត់ទៅ។
"ទំនិញអីទៅដូចអាថ៍កំបាំងម្ល៉េស" Hobi មិនចាំយូររាងតូចក៏ដើររកមើលឯកសារដែលនៅក្នុងទូរដើម្បីរកឯកសារណាបញ្ជាក់ taehyung រកសុីមុខជំនួញខុសច្បាប់។
បន្ទាប់ពីរកអស់មួយស្របក់មិនឃើញអ្វីដែលខ្លួនចង់បានហើយ Hobi ក៏ទៅធ្វើការដែលសល់ពីលេខារបស់ taehyung នឹងឯកសារដែលដែលរាងក្រាស់ដាក់ឲ្យធ្វើ។
"នេះឯងមិនទៅញុាំអាហារថ្ងៃត្រង់ទេឬដល់ម៉ោងបាយថ្ងៃត្រង់របស់ក្រុមហ៊ុនហើយ"ឆាងយុ៉នសួរបន្ទាប់ពីចូលមកយកឯកសារឲ្យរាងក្រាស់តែក៏ឃើញរាងតូចកំពុងតែនៅធ្វើការនៅឡើយ
"ខ្ញុំមិនដឹងថាដល់ម៉ោងឬនៅទេព្រោះខ្ញុំទើបមកធ្វើការនៅថ្ងៃនេះសោះនឹង" Hobi
"បើអញ្ចឹងឆាប់ទៅរកបាយញុាំទៅប្រយត្ន័អស់ព្រោះបុគ្គលិកនៅទីនេះច្រើន"ឆាងយុ៉ន
"តែខ្ញុំអត់ស្គាល់កន្លែងដាក់បាយម្ហូបទេ" Hobi
រីង រីង សំឡេងទូរស័ព្ទរបស់ឆានយុ៉នត្រូវបានរោទ៍ឡើងនាយក៏ប្រញាប់ដកមកហើយចុចទទួល
" Hello ចៅហ្វាយ" ឆានយុ៉ន
(ឯងនាំគេមកកន្លែងយើងផងព្រោះយើងចង់ទៅផ្ទះវិញហើយ)
"បាទចៅហ្វាយ"ឆាងយុ៉ន
"ឯងឆាប់មកតាមយើងមក"ឆាងយុ៉ន
"ទៅណាទៅ" Hobi
"ទៅផ្ទះព្រោះចៅហ្វាយចង់ទៅផ្ទះហើយ"ឆាងយុ៉ន
"ការងារឯងរួចហើយមែនទេ"ឆាងយ៉ុន
"បាទរួចហើយ"Hobi
"អញ្ចឹងឆាប់ទៅព្រោះចៅហ្វាយមិនចូលចិត្តចាំទេ"ឆាងយុ៉ន
"បាទ" Hobi អ្នកទាំងពីរក៏ចេញពីបន្ទប់ធ្វើការមកខាងក្រោមដើម្បីត្រឡប់មកផ្ទះវិញដោយរាងតូចមិនទាន់បានអ្វីញុាំសោះ
ចំណតឡាន
"ចៅហ្វាយពួកខ្ញុំមកដល់ហើយ"ឆាងយុ៉ន
"ហ៊ឹមឆាប់ទៅផ្ទះ" taehyung ឡានក៏បើកសម្ដៅទៅកាន់ភូមិគ្រឹះត្រកូល kim វិញទាំងដែលរាងតូច Hobi មិនដឹងថាដេកលក់តាំងពីពេលណាទេ។



សូមអធ្យាស្រ័យចំពោះពាក្យសម្ដីខុសឆ្គង🙏

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Donde viven las historias. Descúbrelo ahora