" មកវិញញញឹមស្រស់ដល់ហើយណ៎" yoongi អង្គុយអានសៀវភៅនៅលើសាឡុងពេលឃើញ Hobi ដើរចូលផ្ទះទាំងទឹកមុខញញឹមរីករាយតាមចរិករបស់គេតែអ្នកជាបងបែរជាសួរឌឺដងទៅវិញ
" ហូយ បង yoon ខ្ញុំញញឹមស្រស់រាល់តែថ្ងៃនឹងតែបងមិនចាប់អារម្មណ៍" Hobi ពេលត្រូវអ្នកជាបង
សួរឃាត់ដំណើរបែបនេះហើយគេក៏ដើរចូលទៅអង្គុយជាមួយនឹងសួររឿងខ្លះៗពីនាយ
" បងប្រុសខ្ញុំមួយសំណួរបានទេ" Hobi អង្គុយលើសាឡុងជិត yoongi ហើយក៏ហើបមាត់ហារនិយាយដែលជាហេតុធ្វើឲ្យ yoongi ទម្លាក់សៀវភៅដែលខ្លួនកំពុងអានចុះហើយបែរមើលមកមុខរាងតូច Hobi ចំ
"ចង់សួរអី" yoongi
" បើមានគេប្រច័ណ្ឌយើងតើគេចាត់ទុកយើងជាអីទៅ" Hobi ហារស្ដីសួរទៅកាន់បងប្រុសខ្លួនទាំងញញឹមមិនសូវសមព្រោះថារាងតូចមិនដែលសួរអ្វីដែលឥតប្រយោជន៍ជាមួយនឹងបងខ្លួនបែបនេះនោះទេហើយវាក៏រាងចម្លែកសម្រាប់ yoongi ដូចគ្នាព្រោះនៅសុខៗរាងតូចដែលជាប្អូនបែរជាមកសួរខ្លួនបែបនេះហាក់បីដូចជាគេកំពុងតែមានស្នេហាជាមួយនណារម្នាក់អញ្ចឹង
"ហេតុអីនៅសុខៗឯងសួរបងពីរឿងនេះ" yoongi មិនទាន់បានឆ្លើយនឹងសំណួរដែលរាងតូច Hobi បានសួរមុននេះឡើយតែនាយក៏សួរបកទៅវិញទាំងមានអារម្មណ៍ថារាងតូចឥឡូវនេះដូចជាចម្លែកៗ
"គឺ..គឺ អូមែនហើយខ្ញុំបានទៅមើលកុនជាមួយនឹង Jimin ហើយក៏បានឮតួប្រុសនិយាយថាប្រច័ណ្ឌតួស្រីទើបខ្ញុំមកសួរបងទៅ" Hobi មុនដំបូងរាងតូចហាក់បីដូចជាស្ទាក់ស្ទើរនិយាយប្រាប់មិនចង់ចេញតែគេក៏បែរជាប្រាប់ថាឮតាមកុនទៅវិញ
" Hobi ហាឯងជាប្អូនបងណាឯងកុហក់បងមិនបានទេ" yoongi ញញឹមហួសចិត្តនៅរឿងដែលរាងតូចបានប្រឌិតមកកុហក់គេ
" ប្រាប់បងឲ្យលឿនមកថាអ្នកណាប្រច័ណ្ឌឯង"yoongi
"បើបងដឹងទៅហើយខ្ញុំប្រាប់បងក៏បានតែបងត្រូវសន្យាណាថាបងនឹងមិនប្រាប់អ្នកម៉ាក់នឹងលោកប៉ាឲ្យដឹងនោះទេណា" Hobi ដោយសារតែមិនអាចលាក់បាំងនឹងបងរបស់ខ្លួនបានគេក៏សម្រេចថាប្រាប់បងគេតែម្ដងទៅបើនៅទុកក្នុងចិត្តម្នាក់ឯងប្រាកដជាស្ទះទ្រូងស្លាប់មិនខានទេ តែមុននឹងប្រាប់រាងតូចក៏បានឲ្យបងខ្លួនសន្យាសិនដែរថាមិនប្រាប់អ្នកណាបន្តឲ្យដឹងឯ yoongi ក៏ព្រមសន្យាតាមការសុំរបស់រាងតូចពិតមែន
" គឺ Kim taehyung គេប្រាប់ថាគេប្រច័ណ្ឌខ្ញុំនឹងអ្នកជំនួញម្នាក់ទៀតដែលទើបតែមករកស៊ីនៅក្នុងប្រទេសយើង" Hobi ក៏និយាយចេញមកដើម្បីបានចម្លើយពីបងខ្លួនវិញ
" Kim taehyung មែនទេ" yoongi
"បាទ" Hobi
" បានន័យថាគេស្រលាញ់ឯងហើយ" yoongi
"ហាស បងនិយាយពីអីនឹងគេម៉េចនឹងអាចស្រឡាញ់ខ្ញុំទៅបើខ្ញុំជាមនុស្សប្រុសនឹង "Hobi ក្រោយឮសម្ដីបងខ្លួននិយាយមកគេក៏ភ្ញាក់នឹងនឹកឆ្ងល់ដែរមានដែរអីដែរថាមនុស្សប្រុសស្រឡាញ់គ្នានោះ
" ចុះឯងវិញមានអារម្មណ៍អីទៅលើគេដែរឬអត់" yoongi
" អារម្មណ៍ហេសខ្ញុំមិនដឹងទេ" Hobi បងប្រុសខ្លួនសួរមកបែបនេះគេមិនដឹងថាប្រាប់បែបម៉េចទេ
" ម៉េចក៏ប្រកែកលឿនម្ល៉េះបងមានថាអីឯណាម៉េចចាំបាច់អៀន" yoongi គេដឹងថាពេលនេះរាងតូចកំពុងអៀនព្រោះថ្ពាល់គេពេលនេះកំពុងតែក្រហមព្រឿងៗហើយ ទើបនាយនិយាយញោះរាងតូចបន្ថែម
"បងប្រុសខ្ញុំមិនបានអៀនទេ" Hobi ប្រកែកតែមាត់ទេតែទឹកមុខនឹងកាយវិការរបស់គេពេលនេះបញ្ជាក់ច្បាស់ណាស់ថាកំពុងតែអៀនខ្លាំង
" អ្នកប្រុសតូចអ្នកប្រុស Jimin មករក" កំពុងតែនិយាយឌឺដងគ្នាសុខៗក៏មានអ្នកបម្រើម្នាក់ចូលមកប្រាប់រាងតូចថាពេលនេះមិត្តរបស់គេបានមក
" Hobi អ៎បង yoon ក៏នៅដែរមែនទេ"Jimin ដើរចូលមកឯអ្នកបម្រើក៏ទៅធ្វើការរបស់ពួកគេវិញមកដល់ក៏ហៅឈ្មោះអ្នកមិត្តតែដោយសារតែ yoongi ក៏នៅជាមួយដែរទើបរាងតូច Jimin លាន់មាត់ឡើង
" សួស្តី Jimin ខានមកលេងបងយូរហើយឯងនេះ"yoongi ក៏ញញឹមរាក់ទាក់រាងតូចដើម្បីជាការគួរសមក្នុងនាមជាម្ចាស់ផ្ទះ
" ហិហិ មកពីខ្ញុំរវល់ទើបមិនសូវបានមកលេង" Jimin សើចតិចៗតបទៅវិញ ថ្វីត្បិតតែរាងតូច Jimin ជាមិត្តនឹងរាងតូច Hobi តែ yoongi ក៏ស្រឡាញ់ចាត់ទុកគេដូចជាប្អូនរបស់គេម្នាក់ទៀតអញ្ចឹងព្រោះរាងតូចទាំងស្និទ្ធស្នាលខ្លាំងតាំងពីនៅរៀនមកម៉្លេះ
" មានការអីមែនទេបានមករក Hobi ដល់ទីនេះ" yoongi ក៏សួរបន្តទៅរាងតូចបន្ថែមព្រោះថាបើមើលទៅមិនមែនមកលេងធម្មតាទេ
" គឺខ្ញុំមកប្រាប់ Hobi ថាថ្ងៃស្អែកពួកយើងទៅបោះតង់ហើយទើបចង់ឲ្យគេរៀបចំអីវ៉ាន់ឲ្យហើយ បង yoon ទៅដែរទេ" Jimin
"ទៅបោះតង់ បោះតង់ឯណា" yoongi
"គឺទៅបោះតង់នៅភ្នំដែលជាប់ជាយក្រុងណាបង yoon ព្រោះទីនោះទេសភាពស្រស់ស្អាតណាស់" Jimin
" បងទៅដែរ" yoongi
"ផ្លាប់ៗអញ្ចឹងល្អណាស់បានគ្នាកាន់តែច្រើន" Jimin ទះដៃ ត្រេកអរជាខ្លាំងព្រោះបើថា yoongi ទៅម្នាក់ទៀតនឹងមានសមាជិកកាន់តែច្រើនហើយ
" បើអញ្ចឹង ពួកឯងទៅរៀបចំអីវ៉ាន់ចុះបងមិនរំខានទេ" yoongi ងើបដើរចេញពីសាឡាងដើរទៅខាងក្រៅដើម្បីបើកឡានចេញទៅខាងក្រៅនិយាយរឿងការងារ
ឯរាងតូចទាំងពីរក៏ដើរឡើងទៅខាងលើដែលជាបន្ទប់របស់រាងតូច Hobi ដើម្បីរៀបចំសម្លៀកបំពាក់សម្រាប់យកទៅបោះតង់នៅថ្ងៃស្អែក
" អរគុណលោកហើយថ្ងៃស្អែកនេះខ្ញុំនឹងឲ្យកូនចៅនាំយកស្រាទំពាំងបាយជូរទៅឲ្យលោកដល់ឃ្លាំងតែម្ដងហើយក៏សូមទោសផងដែរដែលមិនបានយកទៅឲ្យលោកដោយផ្ទាល់ " taehyung កំពុងនិយាយជាមួយភ្ញៀវដែលរកសុីបើកខ្លឹបរាត្រីក្នុងការទិញស្រារបស់គេទៅដាក់នៅក្នុងខ្លឹបពួកគេព្រោះយុវវ័យចូលរស់ជាតិស្រានេះ
"បាទមិនអីទេអញ្ចឹងខ្ញុំសុំលាសិនហើយ" ថៅកែហាងដែលជាម្ចាស់ខ្លឹបក៏បានចាកចេញទៅព្រោះតែនិយាយគ្នាជាមួយនឹង taehyung រួចរាល់ហើយ
"អា Tae " jungkook ដែលអង្គុយស្ងៀមមិនមាត់អ្វីក៏ហៅឈ្មោះ taehyung
"វាយ៉ាងម៉េចឯង" taehyung
"អុីវ៉ាងយី" jungkook គ្រាន់តែឮឈ្មោះភ្លាម taehyung ងើបមុខមើលតាមអ្វីដែល jungkook ប្រាប់
" ជួបគ្នាទៀតហើយ Kim taehyung "អុីវ៉ាងយី ដើរចូលមករាក់ទាក់ taehyung ដែលនៅអង្គុយជាមួយនឹង jungkook ឯ taehyung ក៏គ្រាន់តែញញឹមប៉ុណ្ណោះ
" ខ្ញុំមិនបានកំដរលោកទេព្រោះខ្ញុំប្រញាប់ត្រឡប់ទៅវិញ " taehyung ក៏ងើបចេញពីតុជាមួយនឹង jungkook ហើយក៏ដើរចេញពីអុីវ៉ាងយីបាត់
" ចៅហ្វាយវាដូចក្រអឺតក្រទមពេកហើយ" ជំនិតដៃស្ដាំមានឈ្មោះថា ជេស៊ុន ក៏និយាយប្រាប់អុីវ៉ាងយីទាំងទឹកមុខមិនពេញចិត្តនឹងអាកប្បកិរិយារបស់ taehyung ដែលធ្វើនោះឡើយ
"ឲ្យវាបែបបន្តិចទៀតទៅព្រៃថាពេលយើងដឹងហើយថាចំណុចខ្សោយវាជាអ្នកណា" អុីវ៉ាង និយាយទាំងញញឹមចុងមាត់ហាក់បីដូចជាកំពុងតែមាគំនិតអ្វីម្យ៉ាង។
" ឆាងយ៉ុន សួប៊ីន ពួកឯងត្រឡប់ទៅផ្ទះវិញទៅយើងទៅជាមួយ jungkook បានហើយ" taehyung ដើរចេញមកដល់កន្លែងចតឡានក៏បញ្ជាឲ្យកូនចៅខ្លួនត្រឡប់ទៅផ្ទះវិញមុន ឯ សួប៊ីននឹងឆាងយ៉ុន ក៏ធ្វើតាមបញ្ជាដែលរាងក្រាស់បានបញ្ជា រួចរាងក្រាស់ទាំងពីរក៏បើកឡានទៅរករាងតូចទាំងពីរដល់ផ្ទះរបស់រាងតូច Hobi តែម្ដង ។
សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏
សរសេរដោយ: IN RANEY
ВЫ ЧИТАЕТЕ
ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ )
Чиклитkim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវិញ Taehyung &Hobi Jungkook & Jimin
