ភាគទី29

574 77 19
                                        

ជម្នះស្នេហ៍ក្បែរកាយ // ភាគទី29
___________

បន្ទាប់ពីប្រលែងគ្នាលេងមួយសន្ទុះធំហើយជីមីននិងជុងហ្គុកក៏ចូលងូតទឹកសម្អាតខ្លួនរួចរាល់ក៏នាំគ្នាចុះទៅខាងក្រោម។គ្រាន់តែបើកទ្វារចេញមកក៏ប្រទះឃើញរាងសង្ហាថេយ៉ុងដើរចេញពីបន្ទប់សម្រាករបស់គេដោយកាយវិការប្រញាប់ប្រញាល់។

« ជុងហ្គុក!យើងខ្ចីឡានឯងមួយយប់សិន! » ដើរមកដល់ក្បែរជុងហ្គុកថេយ៉ុងក៏និយាយឡើងដោយមិនបានបញ្ឈប់ដំណើររបស់គេ

« ឯងទៅណា? » ជុងហ្គុកសួរដោយចម្ងល់

« មានការប្រញាប់! »

« មានបញ្ហាអីមែនទេ?ត្រូវការអោយយើងទៅជាមួយអត់? »

« មិនអីទេ!យើងទៅហើយ » ថាហើយក៏រត់ចុះជណ្ដើរទៅបាត់ ទុកអោយជីមីននិងជុងហ្គុកឈរជ្រួញចិញ្ចើមទាំងឆ្ងល់និងបារម្ហក្នុងពេលតែមួយ

« ថេយ៍!គេប្រញាប់ទៅណាហ្នឹង » ជុងហ្គុកស្រែកហៅតែយឺតពេលបាត់ទៅហើយ ទើបបានតែឧទានម្នាក់ឯងតិចៗ

« ប្រហែលមានការសំខាន់! » ជីមីនបន្លឺឡើង

« ថេយ៍!មួយរយៈនេះមានអារម្មណ៍ថាប្លែក! » រាងក្រាស់ងក់ក្បាលនឹងសម្ដីជីមីនតែក៏បន្លឺចេញមកទាំងមិនអស់ចិត្តនឹងទង្វើរបស់មិត្តខ្លួន

« ប្លែក? » ជីមីនបន្ទរពីក្រោយដោយចម្ងល់

« ប្លែកដូចមនុស្សមានស្នេហា!អ៎េ ឬគេមានសង្សារ? »

« អូនធ្លាប់ឃើញ- » ជីមីនគិតនឹងសម្ដីជុងហ្គុកបន្ដិចហើយក៏និយាយចេញមកតែក៏ឈប់វិញពេលគិតថាជារឿងដែលមិនគួរនិយាយ ព្រោះជារឿងផ្ទាល់របស់ថេយ៉ុង

« ឃើញអី? » រាងក្រាស់សួរទាំងចម្ងល់ទៅកាន់រាងតូចជីមីន

« គ្មានអីទេ បំភ្លេចចោលទៅ! »

« តែ- »

« រឿងផ្ទាល់ខ្លួនរបស់គេយើងកុំចង់ដឹងអី បើគេចង់ប្រាប់គេនឹងប្រាប់យើងដោយខ្លួនឯង
ហើយ! »

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now