ជម្នះស្នេហ៍ក្បែរកាយ// ភាគទី33
________
ច្រើនថ្ងៃច្រើនខែបានគន្លងផុតទៅ រឿងរ៉ាវអាក្រក់បានរសាត់បាត់ទៅតាមខ្យល់ នៅពេលនេះគ្មានអ្វីជាឧបសគ្គសម្រាប់ជីវិតគូរស្នេហ៍ ទើបពួកគេព្យាយាមសាងសុភមង្គលឲ្យបានច្រើនតាមតែអាចធ្វើបាន ព្រោះតទៅមុខមើលមិនឃើញទេថាអាចមានអ្វីកើតឡើងបន្ដទៀត។
នៅខណៈពេលជីមីនកំពុងនៅក្នុងឈុតអាវសឺមឺ.ស.របស់ជុងហ្គុកជាមួយខោក្នុងខ្លីរបស់គេឈរក្នុងផ្ទះបាយដើម្បីឆុងមីញាំ ស្របពេលជុងហ្គុកនៅក្នុងបន្ទប់ទឹកនៅឡើយ។ នៅខាងក្រៅមេឃកំពុងភ្លៀងរសឹមជាមួយខ្យល់បក់រំភើយហាមឃាត់អ្នកដំណើរមួយចំនួនមិនឲ្យធ្វើដំណើរបាន ទើបផ្លូវថ្នល់ប្រែជាស្ងាត់គ្មានសម្លេងឡានលាន់ ឮសូរតែសម្លេងទឹកភ្លៀងបង្អុរចុះមក។
ចំណាយពេលមិនយូរមីដែលបានចម្អិនក៏បានរួចរាល់ជីមីនលើកឆ្នាំងតូចល្មមនោះមកដាក់លើតុ មុននឹងទាញចាននិងចង្គឹះមកអង្គុយញាំដោយកាយវិការប្រញាប់ប្រញ៉ាលដូចជាឃ្លានខ្លាំង។ ត្បិតគេមកapartmentជាមួយជុងហ្គុកតាំងពីម៉ោង៤រសៀលមកដល់ពេលនេះម៉ោង៧ហើយ នៅមិនទាន់ត្រឡប់ទៅផ្ទះវិញព្រោះតែមេឃភ្លៀងហាមឃាត់ពួកគេ ។ ជាទម្លាប់ហើយចាប់តាំងពីពួកគេត្រូវគ្នាវិញ តែងតែមកចំណាយពេលគេងលេងជាមួយគ្នានៅapartmentពីរបីម៉ោងដូចជារឮកពីស្នេហាចាស់ៗរបស់ពួកគេឡើងវិញ ម្យ៉ាងនៅទីនេះស្ងប់ស្ងាត់គ្មានអ្នករំខាន ផ្ដល់សន្ដិភាពសម្រាប់ពួកគេ ចង់ធ្វើអ្វីក៏បាន។
«អូនកំពុងញាំអីហ្នឹង?»កំពុងតែញាំបណ្ដើរផ្លុំបណ្ដើរព្រោះតែមីវាក្ដៅណាមួយក៏ឃ្លានទើបខំញាំទាំងរលាកអណ្ដាត សម្លេងស្រទន់ស្រាប់តែឮឡើងស្របជាមួយរូបរាងមនុស្សប្រុសមាឌធំរាងកាយពោរពេញដោយសាច់ដុំហាប់ណែនបង្ហាញពេញៗភ្នែក ព្រោះពេលនេះគេមានតែកន្សែងមួយរុំល្វែងចង្គេះ ស្របនឹងលើក្បាលមានកូនកន្សែងសមួយក្របពីលើសក់ទទឹករបស់ខ្លួន រាងកាយនៅជាប់ដំណក់ទឹកនៅឡើយអាចបញ្ជាក់បានថានាយទើបតែងូតទឹកសម្អាតខ្លួនរួចរាល់.....។ ក្លិនប្រហើរចូលច្រមុះធ្វើឲ្យក្រពះជុងហ្គុកធ្វើទុកព្រោះនាយក៏ឃ្លានដូចគ្នា ទើបរហ័សដើរទៅរកជីមីនដោយការចង់ដឹង
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Historia Cortaរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin
