ភាគទី30

621 82 8
                                        

ជម្នះស្នេហ៍ក្បែរកាយ // ភាគទី30
______________

« អ្នកម៉ាក់! » សម្លេងតូចបន្លឺឡើងនៅពេលចូលមកដល់ក្នុងបន្ទប់របស់លោកចនក៏ឃើញអ្នកស្រីចនឈរនៅទីនេះក្បែរគ្រែរបស់គាត់

« អូ,កូនមីនចេញពីធ្វើការហើយឬ? » លឺសម្លេងជីមីនហើយគាត់ក៏ងាកមករកយ៉ាងលឿនដោយស្នាមញញឹម

« បាទ,លោកប្រុសមានបញ្ហាអីឬអត់អ្នកម៉ាក់? » រាងតូចសួរគួរសមក្រែងលោកចនមានបញ្ហាអ្វីទើបបានជាអ្នកស្រីចនដែលជាអតីតភរិយាចូលមកមើលដោយផ្ទាល់

« គ្មានទេ,ម៉ាក់គ្រាន់តែចូលមកមើលគេរៀបថានឹងចេញទៅវិញហើយ! » គាត់ក្រវីក្បាលតិចៗហើយក៏តបទាំងស្នាមញញឹមមកវិញ

« អញ្ចឹងខ្ញុំសូមចាក់ថ្នាំអោយគាត់បន្ដិច
ណា! »ថាហើយក៏ចូលទៅរៀបចំប្រដាប់ប្រដារដើម្បីចាក់ថ្នាំអោយលោកចន

« អ្ហឹម,គេជាសះស្បើយបន្ដិចហើយឬនៅ? » ខណៈពេលជីមីនកំពុងចាក់ថ្នាំអោយលោកចន,គាត់ក៏ចោទសួរឡើង

« បាទ,មិនច្រើននោះតែអាចចាប់ទុកថាល្អ! »

« ប្រសើរហើយ! »

« អ្នកម៉ាក់នឹងត្រឡប់ទៅវិញនៅពេលណា? » ជីមីនចោទសួរឡើងនៅពេលដែលចាក់ថ្នាំអោយលោកចនរួចរាល់ហើយក៏រៀបចំរបស់របរទុកវិញ

« ម៉ាក់ប្រហែលជាមិនទាន់ទៅនោះទេ,រហូតដល់គេដឹងខ្លួនវិញព្រោះមិនអោយចង់អោយជុងរ៉ាប់រងបញ្ហាច្រើន!ណាមួយក៏ចង់អោយគេចំណាយពេលអោយច្រើនជាមួយកូន! »

« ម៉ាក់ឈប់ខឹងគាត់ហើយឬ? »

« គ្រប់យ៉ាងគន្លងហួសច្រើនឆ្នាំហើយមា៉ក់មិនដឹងថាយកទោសពៃរ៍គេធ្វើអ្វីទៀតនោះទេ!! »

« .... » ជីមីនមិនបានតបអ្វីគ្រាន់តែញញឹមនឹងសម្ដីរបស់អ្នកស្រីចន ហើយខណៈនោះអ្នកស្រីចនក៏ចូលមកចាប់ដៃតូចទាំងសងខាងថ្នមៗដោយស្នាមញញឹមស្រាល

« ម៉ាក់សប្បាយចិត្តណាស់ដែលកូនអាចមក
ជានាជាមួយកូនជុងវិញ,រក្សាក្ដីស្រឡាញ់នេះអោយល្អណាកូន ជឿទុកចិត្តគ្នាកុំអោយដូចអតីតកាលអី គ្រប់ការបែកមិនមែនសុទ្ធតែអាចត្រឡប់មកជានាវិញបានទាំងអស់នោះទេ! »

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now