ជម្នះស្នេហ៍ក្បែរកាយ// ភាគទី28
______________
រំលងមួយសប្ដាហ៍ថ្ងៃដែលផែនការរបស់
ជុងហ្គុកកបានមកដល់ ទាំងជុងហ្គុក ថេយ៉ុង
រីដេន និង ជីន ព្រមទាំងបូ៉លីសដែលបែងចែកគ្រប់កន្លែងដែលគេបានព្រៀងទុកកំពុងត្រៀមខ្លួនក្នុងការបំពេញកិច្ចការងារ ។ ខណៈនេះម៉ោងដប់ជិតចូលដល់ដប់មួយយប់ទៅហើយនៅកំពុងផែដែលស្ងប់ស្ងាត់កំពុងបង្ហាញអោយឃើញពីឡានជាច្រើនដែលកំពុងតែប៉ោលចូលមក មុននឹងមានមនុស្សជាច្រើននាក់ចេញមកឈរត្រៀមត្រា
« ពង្រាយកម្លាំងមើលអោយហ្មត់ចត់គ្រប់ជ្រុងជ្រោយហាមចម្លោះ! »ជីនបន្លឺឡើងតាមអេកូមទៅកាន់បូ៉លីសទាំងអស់ដែលកំពុងលាក់ខ្លួនដើម្បីអោយចូលរុំព័ន្ធបរិវេណកំពង់ផែននេះអោយសព្វ ។ ខណៈពេលនេះគេកំពុងនៅជ្រុងម្យ៉ាងជាមួយ ជុងហ្គុក ថេយ៉ុង រីដេននិងប៉ូលីសប៉ុន្មាននាក់
« ពួកគេធ្វើសកម្មភាពហើយ! » ប៉ូលីសម្នាក់និយាយ
« ប្រុងប្រៀប 3 2 1 សម្រុកចូល! »ជីន បន្លឺឡើងតាមអេកូមហើយក៏នាំគ្នាសម្រុកចូលទៅ លើកលែងតែកម្លោះសង្ហាទាំងបីដែលឈរមើលពីកន្លែងដដែរ ព្រោះវាមិនមែនជាតួនាទីពួកគេចូលទៅក៏ជួយអ្វីមិនបានដែរទើបបានតែឈរមើលពីចម្ងាយ មានតែជួយបុណ្យស្រន់អោយកិច្ចការនេះបានសម្រេច។
« លត់ជង្គង់ចុះនិងលើកដៃឡើងជាប៉ូលីស ក្រាបចុះបើមិនអញ្ចឹងគ្រាប់កាំភ្លើងនឹងហោះមិនស្គាល់មុខទេជីនស្រែកបន្លឺឡើងព្រមទាំងគម្រាមទៅកាន់មនុស្សដែលប្រុងរត់មិនស្ដាប់សម្ដីរបស់គេ។ ហើយលោកស៊ូហូនិងលោកចៅក៏នាំគ្នាលត់ជង្គង់ចុះព្រមទាំងលើកដៃឡើងទាំងភ័យខ្លួន
« មានរឿងអីហេតុអ្វីមកចាប់យើង? » លោកសូហ៊ូស្រែកតវ៉ាទាំងខឹងសម្បារព្រោះរាល់ដងមិនដែលបែបនេះហេតុអ្វីម្ដងនេះភ្លាត់ស្នៀតអោយប៉ូលីសចាប់បាន
« យើងមិនបានធ្វើស្អីខុសទេ គ្រាន់តែរៀបចំទំនិញចាំចេញទៅក្រៅប្រទេសប៉ុណ្ណោះ! »
« ទៅឆែកឆេទៅ! » ជីនធ្វើដៃគេសញ្ញាអោយកូនចៅប៉ុន្មាននាក់ឡើងទៅឆែកឆេឥវ៉ាន់លើកាប៉ាល់ដែលបម្រុងដឹកចេញទៅក្រៅប្រទេសនានា
« លោកនាយរកឃើញគ្រឿងញៀនចំនួនម្ភៃកេះនៅក្នុងកាប៉ាល់! » ប្រហែលប្រាំបីនាទីក្រោយប៉ូលីសប៉ុន្មាននាក់អម្បាញ់មិញក៏ចេញមកវិញ
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Historia Cortaរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin
