ជម្នះស្នេហ៍ក្បែរកាយ // ភាគទី32
__________
« ជីមីន! » ដើរចូលទៅមិនប៉ុន្មានជំហានក៏ប្រទះឃើញរាងកាយតូចអង្គុយលើគ្រែអ្នកជំងឺដោយក្បាលមានរុំបង់ពណ៍.ស.ជុំវិញ អង្គុយធ្វើមុខជូរតែម្នាក់ឯង ទើបគេរត់សម្ដៅទៅទាញរាងកាយតូចមកអោបយ៉ាងណែនព្រមទាំងថើបសក់ទន់រលោងខ្សឺតៗ។
« បងបារម្ហពីអូនណាស់ដឹងទេ? » អោបបានមួយសន្ទុះហើយក៏ដកខ្លួនចេញមកវិញក្រសោបមុខតូចដោយសប្បាយចិត្ត ប៉ុន្តែជីមីនបែរជាសម្លឹងមុខគេម៉ក់ៗដូចជាក្មេងមិនដឹងខ្យល់អ្វី ហើយសំនួររបស់ជីមីនធ្វើអោយគេស្ទើរផុតដង្ហើម។
« លោ-លោកជាអ្នកណា? »
« ជីមីនអូន? » ជុងហ្គុកភាំងធ្វើមុខស្លើ ក្នុងចិត្តស្លុតសឹងតែគាំងបេះដូងជាមួយសម្ដីជីមីន មិនមែនតែជុងហ្គុកសូម្បីរីដេនក៏គាំងនឹងទង្វើជីមីនដែរ គេចាំច្បាស់ណាស់មុនពេលគេចាកចេញទៅនិយាយជាមួយពេទ្យគឺជីមីនស្គាល់គេនិងនិយាយជាមួយគេធម្មតាប៉ុណ្ណោះ។
« ហេតុអ្វីធ្វើដូចខ្ញុំជាមនុស្សសំខាន់របស់លោក? »
« ប្រាកដហើយអូនជាមនុស្សសំខាន់សម្រាប់បង! »
« បើខ្ញុំជាមនុស្សសំខាន់សម្រាប់លោកហេតុអ្វីលោកទុកខ្ញុំចោល? » រាងក្រាស់ស្ងៀមជាអ្វី ហាក់មិនទាន់យល់ពីសម្ដីជីមីនសម្ដៅទៅលើអ្វីអោយប្រាកដជាព្រិចភ្នែកមួយៗសម្លឹងមុខជីមីន
« ខ្ញុំសង្ឃឹមថានៅពេលដែលខ្ញុំបើកភ្នែកឡើងនឹងឃើញលោកដំបូងគេ តែលោកបែរជាទៅណាមិនដឹង ទុកខ្ញុំចោល នេះមែនទេដែលថាខ្ញុំជាមនុស្សសំខាន់ មនុស្សបោកប្រាស់! » ឃើញរាងក្រាស់ធ្វើមុខឡេឡង់ៗដាក់គេ ជីមីនក៏លួចសើចក្នុងចិត្ត ហើយក៏បន្ដដោយធ្វើមុខអន់ចិត្ត ប៉ុន្តែគេនិយាយពិតមែន អារម្មណ៍ភ័យខ្លាចនៅតាមលងបន្លាចក្នុងចិត្តគេមិនទាន់បាត់ បើកភ្នែកឡើងសង្ឃឹមថាបានការអោបលួងលោមពីជុងហ្គុកតែនាយបែរជាទៅណាមិនដឹង។ លឺបែបនេះហើយធ្វើអោយជុងហ្គុកធូរចិត្តជាខ្លាំងញញឹមស្រាលសម្លឹងមុខជីមីនដែលងក់ងរនឹងគេ ចេះមកបំភ័យគេទៅកើត។
« មកពីបងរវល់ទៅចាត់ការមនុស្សដែលធ្វើបាបអូននោះអី! » បាតដៃធំអង្អែលក្បាលតូចសើរៗហើយក៏បន្លឺឡើង
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Short Storyរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin
