// ពេលល្ងាច //
ខណៈពេលល្ងាចដល់ម៉ោងចេញពីធ្វើការ ជុងហ្គុក
បានមកក្មួយកំហូចក្បាលរឹងរបស់ខ្លួនត្រឡប់ទៅផ្ទះរបស់គេវិញ ទាំងដែលការពិតនោះអ្នកម្ខាងទៀតមិន
ចង់ទៅផ្ទះទេ ប៉ុន្តែគេចង់នៅជាមួយនាយ ទឹកមុខ
ពេលនេះឡើងស្អុយប៉ែទៅហើយ។< ចេញមក > ជុងហ្គុក បើកទ្វារចេញពីក្នុងឡានហើយហាស្ដីប្រាប់ទៅកាន់រាងតូចច្រឡឹងនៅអង្គុយ ឱបដៃធ្វើមុខក្រញូវ មិនព្រមចេញពីក្នុងឡាននោះ!
។< ថេយ៍ៗអត់ចង់មកផ្ទះទេ ហើយក៏អត់ចង់នៅផ្ទះដូចគ្នាដែរ > ថេយ៉ុង
< ហេតុអី ?? > កាលបើឮគេនិយាយថាដូច្នោះធ្វើឪ្យ ជុងហ្គុក ឈរចងចិញ្ចើមមានការងឿងឆ្ងល់បន្តិច។
< ព្រោះថេយ៍ៗចង់នៅជាមួយនឹងពូហ្គុក >
សម្ដីរបស់អាល្អិត កាន់តែធ្វើឲ្យនាយសង្ហារគាំងថ្នាក់ រកពាក្យហាស្ដីតបវិញមិនចេញ ស្ទើរតែដួលផ្ងារខ្លួនទៅក្រោយ។< អៅ! ជុងហ្គុក ជូនថេយ៍ត្រឡប់មកផ្ទះវិញឬ > ឪពុករបស់ ថេយ៉ុង បានឮសម្លេងឡានបើកចូល
មកចតនៅខាងមុខផ្ទះរបស់ខ្លួន ប៉ុន្តែមិនបានឃើញ នរណាចូលទៅខាងក្នុងផ្ទះ ទើបចេញមកមើលបាន ឃើញកូនប្រុសនឹងប្អូនថ្លៃកំពុងប្រកែកគ្នារឿងអ្វីមិន ដឹង ??។< បាទ បងថ្លៃ > ជុងហ្គុក ងាកបែរទៅញញឹម
ដាក់បងថ្លៃរបស់ខ្លួនយ៉ាងគួរសម។< ចុះថេយ៍កូននៅអង្គុយសង្ងំក្នុងឡានធ្វើអីទៀត? ម្ដេចទើបមិនព្រមចុះមក ?? > ណាមជុន បែរទៅសួរកូនប្រុស ដែលអង្គុយឱបដៃចូលគ្នា មិនខ្ចីសូម្បី តែងាកមកមើលមុខខ្លួន។
< ណ្ន៎ឮប៉ាសួរទេ ?? > ជុងហ្គុក ធ្វើជាស្រដីប្រាប់ទៅកាន់អាល្អិតក្បាលរឹង ដោយការលួងលោមរូបគេ
ទើបធ្វើឪ្យអ្នកម្ខាងទៀតបានឃើញអ៊ីចឹងងាកបែរទៅ
សម្លឹងមើលមុខគ្រប់គ្នាមុននឹងយល់ព្រមចេញពីក្នុង
ឡានទាំងមិនចង់ ព្រោះគេចង់ទៅផ្ទះរបស់ ជុងហ្គុក
ជាមួយនឹងនាយដែរ ប៉ុន្តែខ្លាចត្រូវឪពុកស្ដីឪ្យដូចគ្នា!
។< តើថ្ងៃនេះគេបានរករឿងឯងខ្លាំងឬអត់? >
ណាមជុន កាន់ដៃកូនប្រុសហើយបែរទៅរកប្អូនថ្លៃរបស់ខ្លួនបន្តទៀត។
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
Художественная прозаNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។