ភាគទី18 : លើកក្រោយហាមហៅពូបែបនេះទៀត

4.3K 168 0
                                        

បន្ទាប់ពីទិញស្ករសំឡីរួចរាងតូចបានដើរត្រឡប់មក
វិញប៉ុន្តែហាក់បីធ្វើឪ្យគេមានការងឿងឆ្ងល់ចម្លែកចិត្ត
ខ្លាំងណាស់..កាលបើឃើញទឹកមុខលោកពូមាំទាំគួរឪ្យខ្លាចអ៊ីចឹង! ហើយកាន់តែឆ្ងល់ថាមុននេះមានរឿងអ្វីឬទៀតទើបលោកពូរបស់ខ្លួនធ្វើមុខបែបហ្នឹង ??។

< ពូឃ្លានហើយតោះត្រឡប់ទៅផ្ទះវិញ > ជុងហ្គុក
និយាយប្រាប់ទៅកាន់ ថេយ៉ុង ហើយកាន់ដៃគេរៀប នឹងដើរចេញត្រឡប់ទៅផ្ទះវិញប៉ុន្តែខណៈនោះដែល
ឈិនហេស្រាប់តែបានលូកដៃមកចាប់ដៃថេយ៉ុង។

< ឈប់សិនថេយ៍! > ឈិនហេ

< ហា..ហាស? តើបងប្រុស ឈិនហេ មានការអ្វីមែនទេ ?? > ថេយ៉ុង ងាកបែរទៅសួរអ្នកម្ខាងហើយធ្វើភ្នែកភ្លឹះៗតាមរបៀបមនុស្សកំពុងងឿងឆ្ងល់អ៊ីចឹង

< នេះថេយ៍នៅមិនទាន់ញាំអ្វីទេតើត្រូវទេ ?? >
ឈិនហេ

< ពិតមែនហើយ > ថេយ៉ុង

< បើអ៊ីចឹងនោះ តើពួកយើងទៅញាំអីជាមួយគ្នាទេ?
ចាំខ្ញុំជាអ្នកប៉ាវក៏បានថែមទាំងឮថានៅទីនេះក៏មានហាងអាហារឆ្ងាញ់ៗច្រើនដូចគ្នាដែរ > ឈិនហេ

< អឺ..គឺ > ថេយ៉ុង បានឮដូច្នេះហាក់បីជាចង់ទៅបន្ដិចអត់បន្តិចព្រោះគេកំពុងឃ្លានស្រាប់ផងប៉ុន្តែប្រសិនបើទៅនោះខ្លាចក្រែងលោកពូខឹងខ្លួនដោយសារទឹកមុខរបស់នាយពេលនេះគឺពិតជាគួរឪ្យខ្លាច
ខ្លាំងណាស់។

< មិនបាច់ថេយ៍មិនត្រូវការនោះទេ > ជុងហ្គុក បានឃើញអ៊ីចឹងនោះទើបស្រដីប្រាប់ទៅកាន់នាយ កម្លោះវិញធ្វើឪ្យ ឈិនហេ ឮដូច្នេះងាកបែរទៅសម្លឹងមើលមុខនាយព្រមទាំងនិយាយថាតបវិញមិនព្រមចាញ់។

< យើងនិយាយជាមួយថេយ៍យើងមិនបាននិយាយជាមួយឯង > ជុងហ្គុក ឮគេនិយាយអញ្ចឹងនោះកាន់
តែក្ដៅឆេះឆួលទើបងាកបែរទៅសួររាងតូចដើម្បីចង់
ឪ្យគេព្រមឆ្លើយថាគេចង់ទៅជាមួយនឹងនរណា ??។

< ថេយ៍ចង់ទៅជាមួយនឹងនរណា? ថេយ៍ចង់ត្រឡប់ ទៅផ្ទះវិញជាមួយពូឬថេយ៍ទៅញាំអីជាមួយនឹងអា.. ជាមួយគេម្នាក់នេះ ?? > ដោយសារតែពេលនេះនៅចំពោះ ថេយ៉ុង ទើបនាយមិនចង់ប្រើពាក្យសម្ដីមិនសមរម្យទើបត្រូវក្រឡាប់ពាក្យសម្ដីវិញយ៉ាងលឿន។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now