🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
បន្ទាប់ពីញាំបាយរួចហើយនោះរាងក្រាស់បាន
ចេញមកអង្គុយលេងនៅឯខាងមុខផ្ទះតែម្នាក់ឯង
ខណៈដែលបានឮសំឡេងទឹករលកបូកផ្សំជាមួយ
នឹងខ្យល់កំពុងបកផាត់ត្រជាក់យ៉ាងរហឹមនោះធ្វើឪ្យបរិយាកាសកាន់តែស្រស់ស្រាយខ្លាំងឡើង។
< ថេយ៍ឈប់សិន! > ជុងហ្គុក ក្រឡេកភ្នែក
ទៅបានឃើញរាងតូចរកដើរចូលទៅក្នុងបន្ទប់ទើបនាយប្រញាប់ស្រដីឃាត់ព្រោះមុននេះគេនៅអង្គុយមើលទូរទស្សន៍ថែមទាំងបន្ទាប់ពីញ៉ាំបាយរួចហើយគេនៅតែមិនព្រមនិយាយជាមួយខ្លួនមើលទៅលើកនេះគេដូចជាខឹងនាយខ្លាំងពិតមែន។
< ហៅថេយ៍ៗធ្វើអី ?? > ថេយ៉ុង ងាកបែរទៅសួរ លោកពូនិយាយកំបុតៗតាមរបៀបមនុស្សកំពុងខឹងអន់ចិត្តខណៈដែលទឹកមុខវិញនៅតែក្រញូវជាប់។
< ថេយ៍ចង់ទៅណា? > ជុងហ្គុក
< ទៅគេងថេយ៍ៗងងួយគេងហើយ > ថេយ៉ុង
< មកនេះសិនមក > ជុងហ្គុក អង្គុយគងទាក់ខ្លាហើយបក់ដៃហៅរាងតូចឪ្យរូបគេដើរមករកខ្លួន។
< ថេយ៍ៗមិនទៅទេ > ថេយ៉ុង
< បើសិនជាមិនមកទេប្រយ័ត្នពូទុកឪ្យនៅលើកោះនេះតែម្នាក់ឯងហើយត្រឡប់ទៅវិញចោលទៀតណា៎ > ជុងហ្គុក ហាស្ដីញោះភ្ជាប់ជាមួយនឹងស្នាមញញឹម
នៅលើចុងមាត់ធ្វើឪ្យរាងតូចបានឮអ៊ីចឹងនោះឈរខាំមាត់សម្លក់មុខនាយ។
< អាពូហ្គុក! > ថេយ៉ុង ទន្រ្ទាំជើងខ្លាំងៗព្រមទាំងលើកដៃចង្អុលមុខនាយប៉ុន្តែធ្វើអ្វីនាយមិនបានក្រៅ
ពីពេបមាត់រកយំខ្លួនឯង។
< ក្មេងតា៎ឈ្លើយហើយមិនស្ដាប់បង្គាប់ពូដឹងតែទុកចោលឪ្យនៅទីនេះហើយ > ជុងហ្គុក ពោលចប់ភ្លាម នោះរាងតូចស្រាប់តែបោះជំហានដើរតាំងៗមក
រកលោកពូទាំងទឹកភ្នែកទឹកសំបោរប្រៀបដូចជាត្រូវនរណាវៃមកអញ្ចឹងទើប ជុងហ្គុក ទាញដៃអាល្អិតឪ្យ
អង្គុយចុះលើភ្លៅរបស់ខ្លួនព្រមទាំងបានលើកដៃឱបចង្កេះតូចបន្ថែមទៀត។
< មនុស្សចាស់ចិត្តអាក្រក់ចូលចិត្តគម្រាមធ្វើបាបកូនក្មេង > ថេយ៉ុង
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
Художественная прозаNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។
