ខណៈពេលថ្ងៃត្រង់..ដំបូងឡើយ ថេយ៉ុង
បានប្រាប់លោកពូរបស់គេថា ហ្នឹងត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែការពិតនោះគឺអត់ទេ! គេមិនបានទៅផ្ទះវិញឡើយ ថែមទាំងរត់លេងពេញក្នុងក្រុមហ៊ុនយ៉ាងសប្បាយប្រៀបដូចជា សួនកំសាន្តសម្រាប់រូបគេទៅ ហើយ។< អ្នកប្រុសថេយ៍..> បុគ្គលិកនៅក្នុងក្រុមហ៊ុនបានឃើញរាងតូចច្រឡឹង ដើរឱបកាបូបស្ពាយរបស់គេចេញមកពី ក្នុងបន្ទប់ការិយាល័យធ្វើការរបស់អ្នក
ជាចៅហ្វាយភ្លាមនោះ ក៏ប្រញាប់នាំគ្នាងើបឈរឱន
គោរពគេយ៉ាងលឿន។ប៉ុន្តែអ្នកម្ខាងហាក់បីជាមិនខ្វល់ងាកបែរសម្លឹងមើល
មុខពួកគេបន្តិច ទើបទម្លាក់ខ្លួនអង្គុយចុះសណ្ដូកជើង នៅក្នុងកណ្ដាលក្រុមហ៊ុន ព្រមទាំងបានចាក់របស់លេងចេញពីក្នុងកាបូបស្ពាយរបស់ខ្លួនហើយនៅអង្គុយលេងតែម្នាក់ឯង។< តើអ្នកប្រុសថេយ៍កំពុងលេងអ្វីនិង? ឪ្យខ្ញុំសុំលេងជាមួយផងបានទេ ?? > កាលបើឃើញដូច្នេះស្រ្ដី
ជាបុគ្គលិកម្នាក់បានដើរចូលមកអង្គុយចុះក្បែរ ថេយ៉ុង
មុននឹងនិយាយសួរទៅកាន់គេ ដោយស្នាមញញឹម។ព្រោះនាងបានឃើញគេមកទីនេះញឹកញាប់
សឹងតែរាល់ថ្ងៃ នាងពិតជាក្នាញ់គេខ្លាំងណាស់ប៉ុន្តែដោយសារតែដឹងថាគេកាចឆ្នាស់នរណាប៉ះមិនបាន
ទើបនាងមិនហ៊ានចូលក្បែរ តែពេលឃើញរូបគេនៅ
អង្គុយលេងតែម្នាក់ឯងអ៊ីចឹង ទើបគិតថាសាកល្បង ចូលទៅចង់និយាយលេងជាមួយគេ។< បងស្រីធំហើយ បងស្រីលេងអត់បានទេ >
ថេយ៉ុង ងើបមុខឡើងហាស្ដីប្រាប់ទៅកាន់ស្រ្ដីម្នាក់ នោះវិញព្រមទាំងធ្វើ កាយវិការដាក់នាងថែមទៀត
កាន់តែធ្វើឪ្យអ្នកម្ខាងគ្រឺងក្នាញ់រូបគេខ្លាំងណាស់!។< មានឯណា? បងស្រីនៅតូចម៉ាញិបពិនអ្នកប្រុសថេយ៍សោះនឹង ដូច្នេះហើយឪ្យខ្ញុំសុំជាមួយផងណា > ថេយ៉ុង ងាកបែរទៅសម្លឹងមើលស្រីម្នាក់នោះចុះឡើង
បន្តិចអង្គុយគិតមួយស្របក់ ទើបហាស្ដីថាតបទៅវិញ។< ក៏បាន..ថេយ៍ៗឪ្យលេង បងស្រីអាចលេងជាមួយថេយ៍បានណា > ថេយ៉ុង
< ពិតមែនឬ ?? > ស្រ្តីម្នាក់នោះសួរបញ្ចាក់ទើប
ថេយ៉ុង ងក់ក្បាលតិចៗព្រមទាំងសើចស្ងេញចេញធ្មេញដាក់នាង តាមតែទម្លាប់ចរិតគួរឪ្យក្នាញ់គួរឪ្យ
ស្រលាញ់របស់គេ។

YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
General FictionNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។