ក្រោយពេលបានដឹងថា ថេយ៉ុង បាត់ទៅណា
ហើយនោះ ជុងហ្គុក មិនបានចេញទៅតាមរកគេទេ!
ព្រោះនាយជឿហ្នឹងដឹងច្បាស់ថា គេប្រាកដជាត្រឡប់ មកទីនេះវិញហើយវាក៏ជាជឿការពិត។ ទាល់តែល្ងាចឯណោះទើបរាងតូចត្រឡប់មកសណ្ឋាគារវិញហើយរត់តម្រង់ទៅរកលោកពូ កំពុងឈររង់ចាំរូបគេដោយមាន ទឹកមុខរាប់ស្មើរធ្មេញនោះ។
< ពូហ្គុក !! > ថេយ៉ុង ញញឹមស្រស់ហើយចូលទៅឱបចង្កេះលោកពូប៉ុន្តែរូបនាយនៅតែឈរស្ងៀមត្រឹង
ដដែលទើបគេងើយសម្លឹងមើលទៅកាន់នាយដោយការងឿងឆ្ងល់ចម្លែកចិត្ត។
< ទើបមកពីណា? > ជុងហ្គុក បោះសម្ដីសួរទៅកាន់ ថេយ៉ុង ជាមួយសំឡេងរឹង ជាហេតុធ្វើឪ្យរាងតូចបាន ដឹងថាលោកពូប្រហែលជាខឹងខ្លួន! ដោយសារតែគេ
ចេញទៅខាងក្រៅទាំងមិនបានប្រាប់នាយជាមុនទើបគេប្រញាប់និយាយបកស្រាយប្រាប់ទៅកាន់លោកពូ
។
< ថេយ៍ៗទើបមកពី..> ថេយ៉ុង និយាយមិនទាន់បានចប់ផងនោះសំឡេងរបស់ ឈិនហេ បានហាស្ដីកាត់គេមុនបាត់ទៅហើយ ទើបគេត្រូវស្ងាត់មាត់ឈរនៅ ស្ងៀម។
< គឺអញ្ចេះ..កាលពីព្រឹកខ្ញុំចេញមកពីបន្ទប់ឃើញ
ថេយ៍ឈរនៅត្រង់នេះម្នាក់ឯង ខ្ញុំក៏បានសួរនាំហើយគេបានប្រាប់ខ្ញុំថា គេចង់ទៅរកលោក ខ្ញុំគិតស្មានតែថេយ៍ស្គាល់កន្លែងដែលចង់ទៅរកលោកនោះទើបខ្ញុំស្ម័គ្រចិត្តចង់ជូនគេទៅ ទាំងដែលការពិត គេមិនបានស្គាល់កន្លែងដែលចង់ទៅរកលោកឡើយហើយខ្ញុំមិនដឹងថាជូនគេទៅណាបន្ត ទើបនាំគេទៅដើរលេងនៅ
ក្បែរៗនេះ > ឈិនហេ បាននិយាយរៀបរាប់ប្រាប់ទៅ កាន់រាងក្រាស់ហាក់បីធ្វើដូចជាមិនចង់ឪ្យរូបនាយមាន
ការយល់ច្រឡំទាំងដែលការពិតនោះ គេកំពុងតែឈរ
ញញឹមចុងមាត់ដាក់នាយ ហើយគេទទួលស្គាល់ដូចគ្នាថាខណៈពេលដែលគេកំពុងនៅក្បែរ ថេយ៉ុង គេមានគំនិតចង់ឈ្លានពានលើរាងកាយក្មេងម្នាក់នេះពិតមែន ។
ប៉ុន្តែដោយសារគេគិតថាពេលវេលានេះវាមិនទាន់សាកសម! ព្រោះបើសិនជាគេធ្វើល្អដាក់ចំពោះក្មេងម្នាក់នេះឪ្យកាន់តែខ្លាំងនោះ គេហ្នឹងចាប់ផ្តើមទុកចិត្តខ្លួនជាងនេះ..ដូច្នោះហើយវាប្រហែលជាងាយស្រួល
សម្រាប់រូបគេ ក្នុងការអាចឈ្នះអាម្នាក់នោះផងដែរ។ហើយនៅពេលនោះ គេហ្នឹងអាចបានធ្វើអ្វីតាមដែល
ប្រាថ្នា គឺអាចបានប៉ះពាល់ គ្រប់គ្រងលើខ្លួនប្រាណរបស់ក្មេងម្នាក់នោះ។
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
Ficción GeneralNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។
