បន្ទាប់ពីចំណាយពេលធ្វើដំណើរអស់រយៈពេលជា ច្រើនម៉ោងពេលនេះ ជុងហ្គុក នឹងរាងតូចក៏បានមក
ដល់គោលដៅដែលត្រូវមក ហើយត្រូវរកសណ្ឋាគារ
នៅក្បែរៗនោះដើម្បីសម្រាកស្នាក់នៅសិន។
< តោះទៅបន្ទប់ > ជុងហ្គុក ទទួលយកកូនសោពីបុគ្គលិកនៅទីនោះហើយទើបនាយងាកបែរទៅប្រាប់
រាងតូចកំពុងឈរទំពារអាហារឡើងប៉ោងមាត់នោះ។
< តើពួកយើងគេងបន្ទប់ជាមួយគ្នាមែនទេ ?? >
ថេយ៉ុង
< ត្រូវហើយ យ៉ាងមិច? > ជុងហ្គុក
< អត់មានអីទេស៎ ថេយ៍ៗស្មានតែគេងបន្ទប់បែក
គ្នាទើបសួរ ព្រោះថេយ៍ៗមិនហ៊ានគេងតែម្នាក់ឯង >
ថេយ៉ុង និយាយប្រាប់ហើយឈរធ្វើមុខភ្លឹះៗធ្វើឪ្យអ្នកម្ខាងក្នាញ់គេចង់តែថើបក្រញិចឪ្យណាណីទេ។
< ពួកយើងគេងបន្ទប់ជាមួយគ្នា ប៉ុន្តែបើសិនថេយ៍ចង់គេងបែកបន្ទប់ក៏បាន ចាំពូទៅប្រាប់បុគ្គលិកនៅ
ទីនេះម្ដងទៀត > ជុងហ្គុក ធ្វើជានិយាយប៉ុន្តែបើជា
ការពិតនោះនាយមិនព្រមដាច់ខាតព្រោះកាលដែល
នាំគេជាមួយដែរនេះ ដោយសារនាយនឹកគេហើយក៏
ចង់គេងឱបគេ..បើអ៊ីចឹងដដែលនោះនាយប្រហែល ជាទុកគេឪ្យនៅផ្ទះមិននាំរូបគេមកជាមួយឪ្យតាមរក
រឿងខ្លួនអញ្ចឹងទេ។
< អត់ទេៗ!! ថេយ៍ៗគ្រាន់តែសួរលេងតើស >
ថេយ៉ុង ថាហើយប្រញាប់ដើរមកឱបដើមដៃលោកពូយ៉ាងណែនហាក់ធ្វើឪ្យរាងក្រាស់កាន់តែក្នាញ់ហើយ
អស់សំណើចខ្លាំងណាស់ទើបរកនឹងបណ្ដើររូបគេនាំ
ទៅបន្ទប់សម្រាកប៉ុន្តែដែរខណៈនោះស្រាប់តែបានឮ
សំឡេងនរណាម្នាក់ហៅឈ្មោះរាងតូចទៅវិញ។
< ថេយ៍ៗ! >
< បងប្រុស ឈិនហេ !! > ថេយ៉ុង
ស្រដីហៅអ្នកម្ខាង ដោយការភ្ញាក់ផ្អើលលាយឡំជា មួយនឹងការងឿងឆ្ងល់មិនយល់ថាអ្នកម្ខាងអាចមកទីនេះបានយ៉ាងដូចម្ដេច ??។
« ជាអាចង្រៃនិងទៀតហើយ? តើគេមកទីនេះបានយ៉ាងមិចនិង? » ជុងហ្គុក ឈរគិតក្នុងចិត្តហើយត្រូវបើកភ្នែកធំៗភ្ញាក់ផ្អើល..ចំណែកឯទឹកមុខវិញប្រែជាមិនស្រស់កាលបើឃើញមុខអ្នកម្ខាងជាមនុស្សដែលនាយស្អប់ខ្លាំងបំផុត។
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
General FictionNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។
