ភាគទី25 : អ៊ីចឹងចុះប្រសិនបើពេលនេះពូសុំថេយ៍រៀបការតើថេយ៍ព្រមទេ?

3.7K 129 0
                                        

បើទោះបីជាពេលនេះមេឃចាប់ផ្ដើមងងឹតទៅហើយ ក៏ដោយក្ដីប៉ុន្តែ ជុងហ្គុក នៅតែនាំអនាគតភរិយាមក ដើរលេងនៅក្នុងផ្សារាត្រីបន្តទៀត។ ថែមទាំងថ្ងៃនេះមានកម្មវិធីទៀតផងនោះ ធ្វើឪ្យមនុស្សមកដើរលេងយ៉ាងច្រើនកោះករព្រមទាំងមានកន្លែងលេងជាមួយ នឹងកន្លែងទុកសម្រាប់ឪ្យថតរូបជាច្រើនផងដែរ។

< ពូបានឮគេនិយាយថាយប់នេះក៏មានការបាញ់ កាំជ្រួចដូចគ្នា ដូច្នេះតើថេយ៍ចង់នៅមើលសិនទេ ?? > ជុងហ្គុក អង្គុយនៅក្បែររាងតូច ទើបហាស្ដីសួរទៅ កាន់គេដោយសារនេះពេលយប់ទៅហើយបើសិនជា
គេងងងួយគេងចង់ត្រឡប់ទៅវិញនាយក៏យល់ព្រម
តែបើគេចងនៅបន្ត នាយក៏យល់ព្រមតាមគេដូចគ្នា

< នៅ! ថេយ៍ៗចង់នៅមើលកាំជ្រួចសិនពូហ្គុកនៅ ជាមួយថេយ៍ៗណា៎ ពួកយើងកុំទាន់ត្រឡប់ទៅវិញអី > ថេយ៉ុង និយាយប្រាប់ហើយគេចាប់អង្រួនដើមដៃ
លោកពូអង្គុយធ្វើភ្នែកភ្លឹះៗរបៀបកំពុងអង្វរករនាយ
ចង់ឪ្យលោកពូនៅមើលកាំជ្រួចជាមួយនឹងខ្លួនសិន។

< តើលេងពេញមួយថ្ងៃហើយមិនងងួយគេងទេឬ? > ជុងហ្គុក ធ្វើជាស្រដីសួរញោះ ភ្ជាប់ជាមួយនឹងការ
អស់សំណើច ព្រោះថារាល់ដងរាងតូចតែងតែរអ៊ូរថា
ងងួយគេងរហូតប៉ុន្តែថ្ងៃនេះ ដូចជាមិនបានឮគេរអ៊ូរ
ទាល់តែសោះ ??។

< អត់ងងួយគេងទេ ថ្ងៃនេះថេយ៍ៗអត់ងងួយ
គេងទេបន្តិចក៏អត់ដែរ > ថេយ៉ុង ពោលប្រាប់ហើយធ្វើជាបើកភ្នែកធំៗដាក់លោកពូដើម្បីបញ្ជាក់ថាខ្លួនមិនបានងងួយគេងទេ។

< ក្មេងក្បាលខូច > ជុងហ្គុក លើកដៃញីក្បាល
គេដោយការគ្រឺតក្នាញ់ជាខ្លាំងព្រោះអនាគតភរិយា
របស់ខ្លួនគួរឲ្យស្រលាញ់គ្រប់ពេលវេលា។

< ប៉ុន្តែថេយ៍ៗមានអារម្មណ៍ថាឈឺជើង > ថេយ៉ុង
អង្គុយធ្វើមុខស្អុយបន្តិច ដោយសាររូបគេពាក់ស្បែក ជើងស្បែកឃ្លុបទើបវាហប់ធ្វើឪ្យគេមានអារម្មណ៍ថា
ឈឺជើងឡើងមក។

< ពិតមែនឬ? ចាំពូមើលឪ្យ > ជុងហ្គុក ថាចប់ភ្លាម ប្រញាប់បន្ទន់ជង្គង់ឱនដោះស្បែកជើងរាងតូចចេញ
ថ្នមៗដើម្បីពិនិត្យមើលជើងគេ ដោយក្ដីព្រួយបារម្ភ។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now