ក្រោយពេលជួបរឿងដែលធ្វើឪ្យខ្លួនត្រូវមានការ
ឈឺចាប់រងសម្ភោធយ៉ាងខ្លាំងមកនោះ ពាក្យសម្ដីគ្រប់ម៉ាត់ដែលស្រ្ដីចំណាស់ទាំងពីរនាក់បាននិយាយស្ដីថា
មកកាន់រាងតូច..វាហាក់បីដូចជានៅតែដិតជាប់ក្នុងខួរក្បាលរបស់គេ នៅតែតាមលងបន្លាចរូបគេឥតឈប់ទាល់តែសោះ ។
< ថេយ៍..តើថេយ៍អាចប្រាប់ពូបានទេថាមុននេះ មានរឿងអ្វីកើតឡើងលើថេយ៍ឪ្យប្រាកដ? > ជុងហ្គុក
កាលបើឃើញរាងតូចគិតតែអង្គុយនៅស្ងៀមមិនព្រមមាត់កស្រដីអ្វីជាមួយខ្លួនដូចជាសព្វដង វាហាក់បីធ្វើឪ្យ នាយពិបាកចិត្តខ្លាំងណាស់..! ព្រោះតែមិនយល់ថាមុន នេះមានរឿងអ្វីកើតឡើងលើរូបគេឪ្យប្រាកដម្ដេចទើបសុខៗគេស្រាប់តែប្រែជាស្ងៀមស្ងាត់បែបនេះអញ្ចឹង?
តើនរណាបានធ្វើអ្វីគេ ??។
< គឺ..គឺ > ថេយ៉ុង បានឭលោកពូសួរខ្លួនដូច្នោះធ្វើឪ្យគេឆ្លើយតបនិយាយប្រាប់ការពិតមិនចេញបានត្រឹមតែ
អង្គុយគ្រវីក្បាលទៅមកតិចៗស្រប់ពេលក្នុងខួរក្បាល
កំពុងតែគិតឃើញដល់រឿងរ៉ាវដែលគេទើបតែបានជួប
ហាក់បីជាធ្វើឪ្យទឹកភ្នែករមៀលហូរកាត់ថ្ពាល់គេភ្លាមៗ
។
< អា៎ៗ ថាមិនចង់ប្រាប់ក៏មិនអីដែរពូមិនបង្ខំឪ្យថេយ៍ ឆ្លើយទៀតទេ > ជុងហ្គុក ឃើញគេអង្គុយពេបមាត់យំ
អ៊ីចឹងប្រញាប់និយាយបង្វិលរឿងលួងលោមរូបគេវិញ
ព្រមទាំងងើយទៅសម្លឹងមុខជំនិតខ្លួនដែលកំពុងតែឈរដកដង្ហើមធំតឹងទ្រូងដូចគ្នានោះ។
បើទោះបីជាគេមិនសូវត្រូវសារធាតុជាមួយនឹងអាល្អិតម្នាក់នេះក៏ពិតមែន ប៉ុន្ដែពេលបានឃើញអ៊ីចឹងគេក៏មិនសប្បាយចិត្តដូចគ្នា។ ព្រោះក្មេងធ្លាប់តែសើចសប្បាយរីករាយមិនដែលខ្វល់ពីអ្វី ប៉ុន្ដែមកដល់ពេលនេះគេបែរជាគិតតែអង្គុយនៅស្ងៀមៗ មិនគិតព្រមមាត់កនិយាយអ្វីក្រៅពីយំ។
< ថេយ៍ៗចង់ត្រឡប់ទៅផ្ទះវិញ ថេយ៍ៗអត់ចង់នៅទីនេះទៀតទេ! > ថេយ៉ុង ឱបលោកពូយ៉ាងណែនយំ
សសឹកនៅលើស្មារបស់នាយហើយស្រដីប្រាប់នាយ
ដោយការរៀបរាប់ប្រាប់ទឹកភ្នែកជោកថ្ពាល់រហាម !។
< បានៗ.. > ជុងហ្គុក ប្រញាប់ប្រលែងចេញពីការឱប លើកដៃជូតទឹកភ្នែកឪ្យរាងតូចរួចហើយទើបបណ្ដើររូប
គេចេញពីក្នុងសួនកំសាន្ដ..ដោយមានជំនិតរបស់នាយ
ដើរតាមមកពីក្រោយនៅតែលួចគិតឆ្ងល់ថាតើមុននេះ
មានរឿងអ្វី? ម្ដេចទើបអាចធ្វើឪ្យអាល្អិតរូបស្រស់ម្នាក់ នោះយំខ្លាំងដល់ថ្នាក់នេះ ??។
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
Художественная прозаNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។
