ភាគទី20 : បើមិនចង់ឪ្យពូលេងហ្គេមតើឪ្យពូលេងអីវិញចុះ?

4.4K 198 0
                                        

🔞Warning

*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

// Next Day //

ឥឡូវនេះហាក់មានអារម្មណ៍ថា ជុងហ្គុក
នឹង ថេយ៉ុង ប្រៀបបីដូចជាស្វាមីភរិយាគ្នាយ៉ាងចឹង
ព្រោះមួយរយៈក្រោយមកនេះ ពួកគេទាំងពីររស់នៅជាមួយទៅណាមកណាជាមួយគ្នាថែមទាំង ជុងហ្គុក
ក៏មិនដែលបិទបាំង! រាល់ពេលមាននរណាសួរនាយ
តែងតែប្រាប់ថា ពួកគេទាំងពីរមានទំនាក់ទំនងអ្វីជា មួយគ្នា ??។

< នេះពូហ្គុកលេងអាហ្គេមនិងទៀតហើយឬ ?? >
ថេយ៉ុង ទើបតែងូតទឹករួចដើរចេញមកពីក្នុងបន្ទប់ គេងស្រាប់តែហាស្ដីថាដោយមានទឹកមុខក្រញូវខណៈពេលឃើញលោកពូកំពុងអង្គុយលេងហ្គេមទៀតហើយរាល់ពេលនាយលេងហ្គេមនាយមិនខ្វល់ជាមួយខ្លួនទេ អ៊ីចឹងហើយទើបគេមិនចង់ឲ្យនាយលេងហ្គេមនឹង។

< ហេតុអីលេងមិនបាន? > ជុងហ្គុក និយាយគេសួរវិញដោយអស់សំំណើចរីឯភ្នែកវិញកំពុងសម្លឹងមើល ទៅហ្គេមនៅក្នុងទូរទស្សន៍ឥតព្រិចភ្នែកព្រោះតែខ្លាចចាញ់។

< ថេយ៍ៗមិនចង់ឪ្យពូហ្គុកលេងហ្គេមនឹងទេព្រោះ
រាល់ពេលពូហ្គុកលេងពូហ្គុកតែងតែមិនខ្វល់ជាមួយថេយ៍ៗទើបថេយ៍ៗស្អប់វា > ថេយ៉ុង

< បើមិនចង់ឪ្យពូលេងហ្គេមតើឪ្យពូលេងអីវិញចុះ? > ជុងហ្គុក ងាកបែរទៅញញឹមកំហូចដាក់ ថេយ៉ុង ហើយញ្ចេញទឹកមុខព្រាននារីដាក់រូបគេបន្ថែមទៀត

< ក៏មិនបាច់លេងអីទាំងអស់ > ថេយ៉ុង ថាហើយដើរមកឈរបាំងមុខលោកពូដើម្បីកុំឪ្យរូបនាយលេងហ្គេមបន្តកើតទើប ជុងហ្គុក ត្រូវប្រញាប់ឈប់លេងហើយងាកមកខ្វល់ពីអនាគតភរិយារបស់ខ្លួនវិញ។

< អង្គុយចុះមកពូជូតសក់ឪ្យថេយ៍ >
ជុងហ្គុក ពោលប្រាប់ហើយទាញដៃគេឪ្យអង្គុយចុះនៅលើភ្លៅខ្លួនដើម្បីជូតសក់ឪ្យគេធ្វើឪ្យរាងតូចប្ដូរជា ញញឹមស្រស់សប្បាយចិត្តវិញចំណែកឯអ្នកម្ខាងនៅ
ពេលបានឃើញអ៊ីចឹងញញឹមគេតាមដោយការហួស
ចិត្តព្រោះយល់ថាគេជាក្មេង ដែលចង់ឪ្យនរណាម្នាក់
យល់ពីគេហើយខ្វល់ពីគេគ្រប់ពេល។

< តើពេលសាក់អាអីគេនៅលើដៃនឹង..ពូហ្គុកឈឺដែលទេ ?? > ក្រោយពេលស្ងាត់មួយស្របក់អង្គុយ
តាមងើយសម្លឹងមើលស្នាមសាក់ នៅលើដៃលោកពូទាល់តែអស់ចិត្ត ទើបរាងតូចដាច់ចិត្តសួរទៅកាន់ លោកពូដោយការងឿងឆ្ងល់ ព្រមទាំងបានលើកដៃចុចលើស្នាមសាក់ដើមដៃខាងស្ដាំរបស់នាយថ្នមៗបន្ថែមទៀតផងដែរ។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now