// Next Day //
ជុងហ្គុក បានមកធ្វើការដូចជាតាមទម្លាប់ហើយ
ក៏បាននាំអនាគតភរិយាមកជាមួយដែរដោយសារតែ
រូបគេទារសុំមកជាមួយខ្លាំងពេកប្រសិនបើនាយមិនយកមកគេតាមទេ រាងតូចប្រាកដជាស្រែកយំហើយទូលពិតប្រាប់ឪពុកម្ដាយក្មេកឪ្យមកស្ដីថាឪ្យខ្លួនជាពុំខាន។< ចៅហ្វាយមានមនុស្សមកទីនេះគេបានប្រាប់
ថាគេស្គាល់ចៅហ្វាយហើយចង់សុំជួបចៅហ្វាយ >
ខណៈពេលថ្ងៃត្រង់ដល់ម៉ោងឈប់សម្រាក ជុងហ្គុក គិតថានាំរាងតូចចេញទៅញាំបាយជាមួយគ្នាតែនៅ ពេលនោះបុគ្គលិកម្នាក់បានដើរចូលមកប្រាប់នាយ
។< អ្នកណា? > ជុងហ្គុក
< គឺជាគេម្នាក់នោះ > បុគ្គលិកម្នាក់នោះស្រដីប្រាប់ហើយចង្អុលទៅរកក្មេងប្រុសម្នាក់ដែលកំពុងអង្គុយនៅក្បែរនោះទាំងញញឹមដាក់ ជុងហ្គុក។
« ជូអ៊ីន !! »
< សួស្ដី..> ជូអ៊ីន ក្រោកដើរមកឈរនៅចំពោះមុខ ជុងហ្គុក ព្រមទាំងងាកបែរទៅសម្លឹងមើល ថេយ៉ុង ដែលកំពុងសម្លឹងមើលមកគេវិញទាំងមានទឹកមុខមិនស្រស់នោះ។
< តើអាជូមកទីនេះបានយ៉ាងមិច? ហើយឡើងមក សេអ៊ូលតាំងពីពេលណា? > រាងក្រាស់ពោលសួរនាំ
ដោយលួចភ្ញាក់ផ្អើលដូចគ្នាព្រោះតែមិនយល់ថាអ្នកម្ខាងឡើងមកសេអ៊ូលបានយ៉ាងមិចហើយឡើងមកទីនេះតាំងពីពេលណា ??។< ខ្ញុំមកទីនេះកាលពីម្សិលមិញ គឺជូនប៉ាមកមន្ទីរពេទ្យដោយសារគាត់ឈឺហើយក៏ឈ្លៀតមកលេងលោកចនផងដែរ > ជូអ៊ីន
< ចុះពេលនេះប៉ារបស់អាជូគាត់យ៉ាងមិចហើយ?
តើមានអ្វីចង់ឪ្យខ្ញុំជួយឬអត់? ខ្ញុំនឹងជួយ > ជុងហ្គុក
និយាយសួរដោយការព្រួយបារម្ភព្រោះឪពុករបស់គេ
គឺជាកូនចៅរបស់ខ្លួនដូច្នេះហើយទើបនាយមានការ
ព្រួយបារម្ភពីគាត់ខ្លាំងអញ្ចឹង។< មិនអីទេ..ព្រោះខ្ញុំអាចចាប់ចែងគ្រប់យ៉ាងដោយ ខ្លួនឯងបានប៉ុន្តែអរគុណលោកចនហើយដែលបារម្ភ > ជូអ៊ីន និយាយតបវិញភ្ជាប់ជាមួយនឹងការញញឹមស្រស់ដាក់នាយប៉ុន្តែសម្ដីរបស់គេបានធ្វើឲ្យ ថេយ៉ុង ឈរក្បែរនោះឮហើយត្រូវលួចមានទឹកមុខមិនស្រស់កាន់តែខ្លាំង។
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
Ficção GeralNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។