ភាគទី7 : យកគេទៅនៅជាមួយ..

6K 266 0
                                        

រយៈពេលជាច្រើនថ្ងៃមកនេះដែលរាងក្រាស់មិនបានឃើញមុខ ថេយ៉ុង ទាក់ទងទៅរកគេមិនកើតវាហាក់បីធ្វើឪ្យរូបនាយហេហាពិបាកក្នុងខ្លួនខ្លាំងណាស់ទាំងដែលកាលពីមុនពេលមានគេនៅក្បែរនាយពិតជាធុញទ្រាន់គេខ្លាំងណាស់ដែលរូបគេតាមរញ៉ែរញ៉ៃខ្លួនមិនឈប់អញ្ចឹងតែពេលដែលគ្មានគេនៅក្បែរមកតាម រញ៉ែរញ៉ៃរំខានខ្លួនទៀតនាយបែរជានឹកគេចង់ជួបមុខគេចង់ឪ្យរូបគេត្រឡប់មករំខានខ្លួនឬតាមរញ៉ែរញ៉ៃខ្លួនទៀតដូចកាលពីមុនវិញ ??។

*តុក តុក !!!

< ចៅហ្វាយតើខ្ញុំអាចចូលទៅបានទេទាន៎ ?? >
ឆេវ៉ុន គោះទ្វារបន្ទប់ការិយាល័យធ្វើការរបស់អ្នកជា
ចៅហ្វាយព្រមទាំងបានស្រែកប្រាប់នាយពីខាងក្រៅព្រោះតែមុននេះនាយបានប្រើឪ្យគេចេញទៅទិញ
កាហ្វេយកមកឪ្យ។

< ហេតុអីទើបគ្មានឮសម្លេងឆ្លើយតបមកវិញចឹង?
ចៅហ្វាយតើបានឮខ្ញុំហៅដែលទេទាន៎ ?!! > ឆេវ៉ុន
នៅមិនទាន់ហ៊ានបើកទ្វារចូលទៅព្រោះតែខ្លាចក្រែងថានាយកំពុងតែរវល់ធ្វើអ្វីទើបគេនៅតែឈរគោះទ្វារ
ហើយស្រែកហៅនាយមិនឈប់ក៏ប៉ុន្ដែក្រោយមកគេ ស្រាប់តែបាននឹកឃើញដល់អ្វីម៉្យាងឡើងមក។

< ឬមួយក៏មានរឿងអ្វីកើតឡើងលើគាត់ឬគាត់កើតអ្វីទេដឹង? > ឆេវ៉ុន គិតដល់ត្រឹមនេះភ្លាមធ្វើឪ្យរូបគេមាន
ការភ័យស្លន់ស្លោខ្លាចក្រែងថាចៅហ្វាយខ្លួននឹងកើតអ្វី
ទើបគេបើកទ្វារសម្រុកចូលទៅក្នុងបន្ទប់ការិយាល័យធ្វើការរបស់ចៅហ្វាយទាំងកម្រោលដោយមិនបានគិត
អ្វីច្រើនទៀត។

*ក្រាក !!

< ហេតុអីទើបឯងចូលមកដោយមិនគោះទ្វារជាមុន
ដៃក៏មាន តើមិនចេះគោះទ្វារសុំអនុញ្ញាតជាមុនទេឬ ?? > ជុងហ្គុក កំពុងអង្គុយភ្លឹកឯណេះវិញខណៈពេលបានឮសម្លេងបើកទ្វាចូលមកមួយទំហឹងធ្វើឪ្យនាយមានការភ្ញាក់កន្ត្រាក់ខ្លួនទើបប្រញាប់ងាកបែរទៅស្រែកស្ដីថាឪ្យជំនិតខ្លួនដោយការខឹងសម្បារ។

< ខ្ញុំសូមទោសចៅហ្វាយដោយសារមុននេះខ្ញុំបានគោះទ្វារហៅចៅហ្វាយជាច្រើនដងហើយប៉ុន្ដែមិនឮចៅហ្វាយឆ្លើយតបមកវិញទើបខ្ញុំភ័យខ្លាចក្រែង ថាចៅហ្វាយកើតអ្វីឬមានរឿងអ្វីបានជាខ្ញុំប្រញាប់ចូល មកមើល..> ឆេវ៉ុន និយាយរៀបរាប់ប្រាប់ហើយឈរ
ឈ្ងោកមុខចុះធ្វើឪ្យអ្នកជាចៅហ្វាយបានឮអ៊ីចឹងស្ងាត់
មាត់ជ្រាបដោយលួចមានអារម្មណ៍ថាខុសដូចគ្នាដែលទៅស្ដីបន្ទោសថាឪ្យគេទាំងមិនដឹងរឿងបែបនោះ !!។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now