ភាគទី9 : ក្មេងពូកែរករឿង

5.7K 266 1
                                        

// ថ្ងៃថ្មី //

ខណៈដែលថ្ងៃថ្មីបានឈានចូលមកដល់ ជុងហ្គុក
ក៏បាននាំរាងតូចទៅលេងអ្នកភូមិដែលរស់នៅក្បែរ
នោះ! ព្រោះពួកគេសុទ្ធតែជាមនុស្សដែលខ្លួនស្គាល់
ក៏ប៉ុន្ដែសម្រាប់ ថេយ៉ុង វិញគេមិនបានស្គាល់នរណា
នៅពេលបានឃើញ មនុស្សគ្រប់គ្នាសម្លឹងមើលមក
ធ្វើឪ្យគេមានអារម្មណ៍ថាខ្លាចៗ..ដើរឱបដៃលោកពូ
យ៉ាងណែន។

< អៅ! លោកចន > ស្រ្ដីចំណាស់ម្នាក់អង្គុយលេង
នៅឯខាងមុខផ្ទះរបស់ខ្លួននៅពេលបានឃើញ ជុងហ្គុក ដើរមកទើបគាត់ហាស្ដីហៅនាយព្រមជាមួយនឹងស្នាម
ញញឹមនៅលើផ្ទៃមុខ។

< ជម្រាបសួរលោកយាយនេះដូចជាខានជួបគ្នាមួយរយៈទៅហើយតើលោកយាយសុខសប្បាយជាទេ? > ជុងហ្គុក បាននិយាយរាក់ទាក់ទៅកាន់ស្រ្ដីចំណាស់វិញ យ៉ាងគួរសម! ក៏ប៉ុន្ដែរាងតូចដែលមិនបានដឹងរឿងអ្វីមិនស្គាល់ថាអ្នកម្ខាងជានរណាគេបានត្រឹមតែឈរឆ្ងល់ហើយឈរពួននៅក្រោយខ្នងលោកពូដោយការភ័យ ខ្លាច។

< យាយធម្មតាទេ ចុះលោកចនវិញមកទីនេះតើមានការអ្វីឬ ?? >

< អូ៎! ដោយសារខ្ញុំមានពេលសម្រាកពីការងារ
មួយរយៈខ្ញុំគ្រាន់តែមកលេងទីនេះប៉ុណ្ណោះព្រោះដូចជាខានមកទីនេះយូរដែលហើយ..ទើបចង់មកមើលថា
ទីនេះយ៉ាងមិចទៅហើយហ្នឹងណាលោកយាយ ?? > ជុងហ្គុក

< អញ្ចឹងទេឬ? ហើយនេះតើលោកចនមកជាមួយ
នរណានិង ?? > ស្រ្ដីចំណាស់បានងាកបែរទៅសម្លឹង
មើលរាងតូចច្រឡឹងដែលកំពុងឈរពួននៅក្រោយខ្នង
ជុងហ្គុក។

< គេគឺជាក្មួយរបស់ខ្ញុំ > ជុងហ្គុក ស្រដីតបហើយទើប
ទាញដៃរាងតូចឪ្យមកឈរនៅចំពោះមុខខ្លួនវិញធ្វើឪ្យ
ថេយ៉ុងមិងមាំងធ្វើខ្លួនមិនចង់ត្រូវទើបប្រញាប់និយាយ
រាក់ទាក់ទៅកាន់ស្រ្ដីវ័យចំណាស់..ដើម្បីកុំឪ្យមើលមកថាខ្លួនគឺជាក្មេងឈ្លើយអ៊ីចឹង។

< ជម្រាបសួរលោកយាយ > ថេយ៉ុង

< ចាស៎ មុខមាត់ស្រស់ស្អាតណាស់តើសយើងនៀក > ស្រ្ដីចំណាស់លាន់មាត់និយាយសរសើររាងតូចទាំង
ញញឹមធ្វើឪ្យសាមីខ្លួនបានឮអ៊ីចឹងនោះត្រូវឈរឱនមុខ ចុះលួចញញឹមខ្មាស់អៀនដូចគ្នា។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now