ភាគទី4 : មិនមែនព្រោះតែសំណព្វចិត្តទេ ទើបតាមចិត្ត?

5.4K 266 0
                                    

// Next Day //

ពីមួយថ្ងៃទៅមួយថ្ងៃ ថេយ៉ុង តែងតែមករក ជុងហ្គុក នៅកន្លែងធ្វើការរបស់នាយរហូត ហើយគេថែមទាំងមិនបានមករកនាយធម្មតាទេ ប៉ុន្តែមកបង្ករបញ្ហាសឹងតែគ្មានឪ្យលោះមួយថ្ងៃណាដូចគ្នា ថ្នាក់រូបនាយជាពូមិនដឹងថាគួរហាមគេយ៉ាងមិចទៅហើយ ព្រោះបើសិនជាហាមគេហើយ គេមិនស្ដាប់អ៊ីចឹង ទោះបីជាវៃគេធ្វើ
យ៉ាងមិចចំពោះគេ អាល្អិតហ្នឹងនៅតែមិនខ្ចីខ្ចល់មិនខ្ចីស្ដាប់ដដែល..ក្រែងបានដឹងស្រាប់ហើយថាគេនេះក្បាលរឹងប៉ុណ្ណា ??។

< ចៅហ្វាយ! > ឆេរ៉ុន ស្រដីហៅចៅហ្វាយរបស់
ខ្លួនខណៈពេលឃើញនាយដើរចេញពីក្នុងក្រុមហ៊ុន
ព្រោះពួកគេរៀបនឹងចេញទៅកន្លែងផ្សារទំនើបមួយ
កន្លែងដែលទើបហ្នឹងបានបើកប្រហែលមួយសប្តាហ៍
មុនហើយ ជុងហ្គុក ក៏បានរួមភាគហ៊ុនក្នុងការសាងសង់
ផ្សារទំនើបមួយនោះដូចគ្នា បែបហ្នឹងហើយទើបនាយ គិតចង់ទៅមើលទីនោះ។

< តោះ! ឆាប់ទៅៗ > ជុងហ្គុក ប្រាប់ទៅកាន់
ជំនិតរបស់ខ្លួនរៀបនឹងចូលទៅក្នុងឡានទៅហើយនោះស្រាប់តែពេលនោះ ក៏មានឡានមួយគ្រឿងបាន បើកមកឈប់ចតនៅក្រោយឡានរបស់ខ្លួន គ្រាន់តែ
បានឃើញផ្លាកលេខឡានភ្លាម អាចធ្វើឪ្យនាយបាន
ដឹងភ្លែតដូចគ្នា ថាអ្នកនៅនោះក្នុងឡានគឺជានរណា?។

< ពូហ្គុក !! > ឃើញទេនាយស្មានអត់ខុស!
ទឹកមុខស្រស់ស្រាយមុននេះ ត្រូវរលាយបាតអស់
តែនឹងជំនួសមកវិញ ដោយទឹកមុខហត់នឿយព្រោះបានដឹងថាអាល្អិតនេះ ប្រាកដជាមករំខានប្រសាទខួរក្បាលខ្លួនទៀតហើយ។

< មកធ្វើស្អីទៀតហើយ? > ជុងហ្គុក
ហាស្ដីសួរទៅកាន់ក្មួយប្រុសក្បាលរឹងរបស់ខ្លួន។

< មករកខ្លួនឯងហ្នឹង > ថេយ៉ុង ឈរខ្ញាំជាយអាវ
របស់ខ្លួនស្រដីតបវិញព្រមទាំងព្រិចភ្នែកម៉ក់ៗព្រោះ តែបានឃើញទឹកមុខកាចៗរបស់លោកពូ រីឯក្នុងចិត្តកំពុងលួចគិតឆ្ងល់ថា តើថ្ងៃនេះលោកពូរបស់គេកើត អ្វី? ម្ដេចទើបធ្វើមុខកាចៗគួរឪ្យខ្លាចបែបនេះដាក់ខ្លួនចឹង ??។

< មករកធ្វើអី? > ជុងហ្គុក

< ប៉ាម៉ាក់ថេយ៍ៗទើបបានតែទិញខោអាវថ្មីៗ Cute Cute ឪ្យ..ទើបថេយ៍ៗចង់ពាក់មកបង្ហាញពូហ្គុកឪ្យបានឃើញដែរ > ថេយ៉ុង និយាយប្រាប់ទាំងញញឹម ញញែមអៀន ព្រមទាំងលើកដៃចង្អុលខោអាវដែល
ខ្លួនកំពុងពាក់ ធ្វើឪ្យអ្នកម្ខាងទៀតបានឃើញដូច្នោះត្រូវបើកភ្នែកធំៗឈរលេបទឹកចូលក្នុងពោះមួយក្អឹកកំពុងតែលួចបន់ស្រន់អ្វីម្យ៉ាងនៅក្នុងចិត្ត។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now