ភាគទី17 : បើចឹងឯងចាំមើលទៅថាយើងធ្វើបានឬអត់?

4.3K 197 0
                                        

// 5ថ្ងៃក្រោយ //

ថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ដូច្នេះហើយទើប ជុងហ្គុក
មិនបានទៅធ្វើការប៉ុន្ដែមួយរយៈនេះនាយរវល់ធ្វើការខ្លាំងថ្នាក់រកពេលសម្រាកមិនចង់បានខណៈដែរមាន
ពេលវេលាឈប់សម្រាកអ៊ីចឹងនាយចង់សម្រាកនៅ ផ្ទះដោយមិនបានចេញទៅណានោះទេប៉ុន្តែនាយក៏
ខលប្រាប់មិត្តភក្តិរបស់ខ្លួនឪ្យមកលេងផ្ទះរបស់ខ្លួន
ដើម្បីផឹកស៊ីជាមួយគ្នាព្រោះឪ្យតែពួកគេបានទំនេរពីការងារពួកគេតែងតែជួបជុំគ្នា។

< ឥឡូវនេះឯងធ្វើការយ៉ាងមិចដែរ? តើមានបញ្ហាអ្វីដែលទេ ?? > ហូស៊ុក ត្រូវជាមិត្តចាប់ផ្ដើមហាស្ដីសួរ
ទៅកាន់មិត្តរបស់ខ្លួន។

< ក៏មានខ្លះៗ ប៉ុន្តែវាស្ទើរតែក្លាយជារឿងធម្មតា
ទៅហើយព្រោះវាជាអ្វីដែលយើងត្រូវជួបមករហូត >
ជុងហ្គុក

< ឯងនិយាយត្រូវ ព្រោះរឿងរកស៊ីមុខជំនួញអ៊ីចឹង
វាតែងតែមានការកាច់កុងគ្នាប្រជែងគ្នា > ហូស៊ុក

< ប៉ុន្តែគិតតែឯងទៅពេលនេះយ៉ាងមិចហើយ? កាល ពីប៉ុន្មានថ្ងៃមុនខលមកប្រាប់យើងថាកំពុងឈ្លោះគ្នាជាមួយប្រពន្ធហើយប្រពន្ធមិនឪ្យចូលផ្ទះតើឥឡូវនេះចូលផ្ទះវិញបានហើយឬនៅ ?? > ជុងហ្គុក ស្រដីសួរទៅកាន់គេវិញលាយឡំជាមួយនឹងការអស់សំណើច។

ព្រោះតែកាលពីមួយរយៈមុនគេបានខលមកប្រាប់នាយថាគេបានឈ្លោះគ្នាជាមួយប្រពន្ធហើយប្រពន្ធគេមិនព្រមឪ្យចូលផ្ទះមិនដឹងថាគេទៅធ្វើស្អីមកទើប ដល់ថ្នាក់និង ??។

< បានហើយ ទម្រាំបានចូលផ្ទះវិញកើតយើងត្រូវ
រត់ទៅឪ្យម៉ែឪពុកជួយនិយាយផងរត់ទៅរកលោកតាលោកយាយឪ្យគ្រប់គ្នាជួយនិយាយ..ទម្រាំតែប្រពន្ធយើងបាត់ខឹងនោះ គឺវាមិនងាយទេវើយ !! > ហូស៊ុក និយាយរៀបរាប់ប្រាប់មិត្តរបស់ខ្លួនព្រមទាំងបញ្ចេញទឹកមុខហត់ចិត្តមិនគួរណាគេមានប្រពន្ធកាចដូចខ្លាអញ្ចឹងសោះ..ព្រោះប្រពន្ធរបស់គេនេះនាងពិតជាកាចខ្លាំងណាស់តែនាងកាចដាក់តែចំពោះគេហើយ
ទន់ភ្លន់ជាមួយនឹងកូនៗ។

< ឯងទៅធ្វើស្អីទើបដល់ថ្នាក់ប្រពន្ធខឹងមិនព្រមឪ្យ ចូលផ្ទះអញ្ចឹង? > យ៉ុងហ្គី ជាមិត្តម្នាក់ទៀតបានសួរ ដោយការសើចហួសចិត្តហើយងឿងឆ្ងល់ថាមិត្តខ្លួន
ម្នាក់នេះគេបានទៅធ្វើស្អីមកទើបដល់ថ្នាក់ប្រពន្ធ
មិនព្រមឪ្យចូលផ្ទះអញ្ចឹង ??។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now