ភាគទី11 : ថេយ៍ស្អប់ពូ ប៉ុន្តែពូស្រលាញ់ថេយ៍

4.9K 232 1
                                    

ពេលគឺនេះថ្ងៃត្រង់ទៅហើយប៉ុន្តែរាងតូចនៅតែសង្ងំក្នុងបន្ទប់មិនព្រមគិតចេញមកខាងក្រៅវិញសូម្បីតែសម្លេងអ្វីក៏មិនបានឮគ្រប់យ៉ាងហាក់ប្រែទៅជាស្ងាត់យ៉ាងច្រងំតែស្រប់ពេលនោះដែរសម្លេងទូរស័ព្ទរោទ៍ស្រាប់តែបានបន្លឺសំឡេងឡើងមកទើបធ្វើឪ្យរាងតូច
កំពុងអង្គុយឈ្ងោកមុខយំនៅលើពូកបានឮសំឡេង
ហើយនោះក៏ប្រញាប់ងាកបែរទៅមើលព្រមទាំងលូក ដៃទៅយកទូរស័ព្ទមកកាន់។

< តើអ្នកណាខលមកលោកពូនិង? > ទូរស័ព្ទនេះគឺជារបស់ ជុងហ្គុក មិនមែនជាទូរស័ព្ទរបស់រាងតូចទេ! ថេយ៉ុង ឃើញអ៊ីចឹងនោះមានការងឿងឆ្ងល់ចង់ដឹងថានរណាខលមកលោកពូរបស់ខ្លួនទើបគេចុចលើកទទួលទូរស័ព្ទ។

< ហាឡូ > ថេយ៉ុង

< ហាឡូ? អេ៎សម្លេងនេះ? តើជាថេយ៍មែនទេកូន ?? >

< អ្នកម៉ាក់ > ថេយ៉ុង បានឮសម្លេងរបស់ម្ដាយ
ភ្លាមនោះធ្វើឪ្យរូបគេទប់ទឹកភ្នែកមិនជាប់ត្រូវយំសារជាថ្មី។

< ថេយ៍កូនមានរឿងអ្វីម្ដេចទើបសំឡេងកូនដូចជាប្លែកខ្លាំងម្ល៉េះ? តើកូនកំពុងយំមែនទេ ?? >

< ថេយ៍ៗអត់បានយំទេស៎ថេយ៍ៗអត់បានយំ
ពិតមែន > ថេយ៉ុង ក្លាយជាក្មេងចេះនិយាយកុហក
ព្រោះតែមិនចង់ឪ្យម្ដាយព្រួយបារម្ភពីខ្លួនហើយមិនចង់ឪ្យម្ដាយបានដឹងថាខ្លួនកំពុងតែតោះសម្ដីគ្នាជាមួយនឹងលោកពូ! ទើបព្យាយាមខ្ញាំដៃខាំមាត់សង្កត់ចិត្តមិនចង់ឪ្យសំឡេងយំរបស់ខ្លួនឮចូលដល់ក្នុងទូរស័ព្ទ។

< ពិតឬអត់? កូនកុំកុហកម៉ាក់ណាមានរឿងអ្វីត្រូវ
ប្រាប់ម៉ាក់ឮទេ ?? >

< ថេយ៍ៗដឹងហើយអ្នកម៉ាក់ >

< ចុះនេះហេតុអ្វីទើបកូនជាអ្នកលើកទូរស័ព្ទរបស់
លោកពូទៅវិញអញ្ចឹង? តើលោកពូរបស់កូនទៅណា
ហើយ ?? >

< លោកពូនៅខាងក្រៅ ប៉ុន្ដែថេយ៍ៗនៅក្នុងបន្ទប់ គេងហើយក៏បានយកទូរស័ព្ទលោកពូលេងហ្គេម >
ថេយ៉ុង

< អញ្ចឹងទេឬ? ក្បាលខូចណាស់យើងនៀកយក របស់លោកពូលេងផ្ដេសផ្ដាសដោយមិនបានសុំជា មុនប្រយ័ត្នត្រូវលោកពូវាយហើមគូទទៅ > ថេយ៉ុង
បានឮសម្ដីរបស់ម្ដាយហើយធ្វើឪ្យគេកាន់តែយំថ្នាក់ត្រូវលើកដៃខ្ទប់មាត់ខ្លួនឯងព្រោះពេលនេះលោកពូ
មិនបាននៅក្បែរគេទេ។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now