បន្ទាប់ពីត្រឡប់មកពីកោះវិញរាងក្រាស់បានទៅរក
អនាគតភរិយានៅឯផ្ទះរបស់គេ..ហើយបងស្រីរបស់ខ្លួនក៏បានប្រាប់ឪ្យនាយនៅញាំបាយពេលល្ងាចជុំជា មួយនឹងពួកគេផងដែរ។< អឺ..និយាយអ៊ីចឹងកាលពីម្សិលមិញនេះបងនឹងអ្នកម៉ាក់បានទៅមើលគ្រូទាយដើម្បីរកថ្ងៃល្អសម្រាប់ឪ្យពួកឯងទាំងពីរៀបការបានហើយណា៎ > ហារ៉ាន់
ពោលស្រដីប្រាប់ទៅកាន់ប្អូនប្រុសនឹងកូនប្រុសទាំង
ញញឹមដោយការសប្បាយចិត្ត។< ពិតមែនឬ ?? > ជុងហ្គុក បានឮដូច្នេះញញឹមសប្បាយចិត្តដូចគ្នាព្រមទាំងងាកបែរទៅសម្លឹងមើល អនាគតភរិយាកំពុងអង្គុយនៅក្បែរខ្លួន។
< បងទៅកុហកឯងធ្វើអី? > ហារ៉ាន់
< តើជាថ្ងៃណា ខែណាទៅបងស្រី ?? > ជុងហ្គុក
ស្រដីសួរប្រៀបដូចជាស្លន់ចង់រៀបការខ្លាំងណាស់ថ្នាក់បងថ្លៃរបស់នាយឃើញហើយអត់និយាយមិន
បាន។< មើលទៅឯងដូចស្លន់ចង់រៀបការសម្បើមណាស់ណ្ន៎ > ណាមជុន
< ប្រាកដហើយ > ជុងហ្គុក ថាហើយព្រមទាំងញាក់ ចិញ្ចើមដាក់បងថ្លៃ..ចំណែករាងតូចអង្គុយក្បែរនាយ
បានត្រឹមតែឈ្ងោកមុខចុះដោយការអៀនខ្មាស់ថ្នាក់
ថ្ពាល់របស់គេឡើងក្រហមព្រឿងៗយ៉ាងគួរឪ្យក្នាញ់!
។< ឌឺអញពេកនឹងអញមិនលើកកូនឪ្យលូវហ្នឹង > ណាមជុន
< ថេយ៍ប្រាកដជាមិនព្រម > ជុងហ្គុក
< លូវសាកសួរមើល ថេយ៍កូនតាមប៉ាឬតាមពូ? >
ណាមជុន ងាកបែរទៅសួរកូងប្រុសរបស់ខ្លួនធ្វើឪ្យ
រាងតូចត្រូវងើបមុខឡើងសម្លឹងមើលគ្រប់គ្នាដោយ
ការមិងមាំង។< ថេយ៍តាមពូហ្គុក >
< ណ្ន៎..ឃើញទេ? ខ្ញុំថាតាមខ្ញុំហើយព្រោះពូវាធំជាងប៉ា > ជុងហ្គុក ថាហើយសើចទះដៃខ្លាំងៗរបៀបដូច
ជាកំពុងចំអកឪ្យអនាគតឪពុកក្មេកព្រមទាំងឈ្ងោក
មុខថើបថ្ពាល់រាងតូចឌឺអ្នកម្ខាងបន្ថែមទៀតចំណែកហារ៉ាន់ កាលបើឃើញដូច្នោះបានត្រឹមតែអង្គុយអស់ សំណើចដូចគ្នា។< អាហ្គុក អាកូនប្រសារកំពូលឈ្លើយ! > ណាមជុន
សម្លក់មុខអនាគតប្រសារស្ទើរតែចង់ជ្រុះគ្រាប់ភ្នែក
នេះថ្នាក់នៅមិនទាន់រៀបការផងគេហ៊ានធ្វើប៉ុណ្ណឹងហើយចុះទម្រាំតែរៀបការទៀតរូបនាយមិនត្រូវដាច់ ខ្យល់ស្លាប់ដោយសារតែកូនប្រសារម្នាក់នេះទេឬ ?? ។
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
Ficción GeneralNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។