ថ្ងៃនេះ ជុងហ្គុក នឹង ថេយ៉ុង ក៏បានត្រឡប់ទៅ
ផ្ទះវិញបន្ទាប់ពីពួកគេបានរស់នៅជាមួយគ្នាតែពីរនាក់
មួយរយៈ! ប៉ុន្ដែការពិតនោះពួកគេទាំងពីរក៏មិនទាន់ចង់ ត្រឡប់ទៅផ្ទះវិញប៉ុន្មានដែរ ព្រោះយល់ថាការរស់នៅ ជាមួយគ្នាពីរនាក់វាពិតជាមានក្ដីសុខខ្លាំងតែដោយសារ
ជុងហ្គុក ត្រូវរវល់ធ្វើការងារទើបពួកគេមិនអាចរស់នៅជាមួយគ្នាតែពីរនាក់ទៀត ព្រោះបើមិនដូច្នោះហ្នឹងគ្មាននរណានៅមើលថែ ថេយ៉ុង។
< ហេតុអីធ្វើមុខបែបនេះ? > ជុងហ្គុក
ស្រដីសួរទៅកាន់រាងតូចច្រឡឹងកំពុងឈរកាន់ក្ដាប់ ដៃខ្លួនយ៉ាងណែន មិនព្រមគិតចូលទៅខាងក្នុងផ្ទះ។
< ព្រោះថេយ៍ៗមិនទាន់ចង់ត្រឡប់មកវិញថេយ៍ៗ
ដឹងថាហ្នឹងលេងបាននៅក្បែរពូហ្គុកទៀតថេយ៍ៗមិន ចង់បានបែបហ្នឹងទេថេយ៍ៗចង់នៅជាមួយនឹងពូហ្គុក >
ថេយ៉ុង ហាស្ដីរៀបរាប់ប្រាប់ ឈរទន្រ្ទាំជើងពេបមាត់រកយំព្រោះតែដឹងថាបន្ទាប់ពីនេះទៅខ្លួននឹងលេងបាន នៅក្បែរលោកពូគ្រប់ពេលដូចមុនទៀត។
< អា៎..កុំយំ > ជុងហ្គុក បានឃើញរាងតូចចាប់ផ្ដើមយំ ទឹកភ្នែករហាមជាប់ថ្ពាល់អ៊ីចឹងនោះ ទើបប្រញាប់ទាញគេឱបព្រមទាំងឱនថើបសក់រលោងថើរៗដើម្បីលួងគេឪ្យបាត់យំវិញ។
< ថេយ៍ៗចង់នៅជាមួយនឹងពូហ្គុក > ថេយ៉ុង
< ពូយល់ពីអារម្មណ៍ថេយ៍ណា៎ ពូក៏ចង់នៅក្បែរថេយ៍ដូចគ្នា > ជុងហ្គុក
< បើចឹងយកថេយ៍ៗទៅជាមួយដែលទៅ > ថេយ៉ុង
ថាហើយប្រលែងចេញពីការឱបវិញ ងើយសម្លឹងមុខ លោកពូធ្វើភ្នែកភ្លឹះៗដាក់នាយ។
< ត្រូវស្ដាប់ពូនិយាយឪ្យចប់សិន..ពេលនេះពូ
រវល់ធ្វើការ ដូច្នេះហើយបើសិនពូយកថេយ៍ទៅនៅ
ជាមួយយ៉ាងណាថេយ៍ប្រាកដជាត្រូវនៅជាមួយនឹងលោកតាលោកយាយដដែល បើអ៊ីចឹងតើថេយ៍គិតយ៉ាងមិច ?? > ជុងហ្គុក
< ថេយ៍..> ថេយ៉ុង ឮបែបនោះបែរជាឆ្លើយមិនចេញ កាន់តែរកយំទៅវិញ។
< អញ្ចេះទៅចុះប្រសិនបើថេយ៍ចង់ទៅរកពូ
នៅកន្លែងធ្វើការបាន ពូនឹងមិនហាមថេយ៍ទេហើយ
បើសិនថេយ៍ចង់ទៅលេងឬ ទៅឯណាពូនឹងនាំថេយ៍
ទៅតើយ៉ាងមិចដែរថេយ៍យល់ព្រមទេ ?? > ថេយ៉ុង
កាលបើឮដូច្នោះឈរគិតមួយស្របក់ទើបគេដាច់ចិត្ត
តបប្រាប់ទៅកាន់លោកពូវិញ។
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
General FictionNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។
