ភាគទី13 : : តើថេយ៍អាចថើបពូបានទេ?

6.2K 255 0
                                        

// ព្រឹកថ្ងៃថ្មី //

ខណៈពេលព្រឹកថ្ងៃថ្មីបានឈានចូលមកដល់មនុស្សម្នាម្នីគ្រប់គ្នាប្រហែលភ្ញាក់ពីដំណេកចេញទៅធ្វើការ ងារទៅធ្វើភត្តកិច្ចរបស់ពួកគេរៀងខ្លួនអស់ហើយប៉ុន្តែនៅមានមនុស្សពីរនាក់ដែលកំពុងដេកឱបគ្នាយ៉ាងស្អិតរមួតហាក់បីជាមិនបានខ្វល់ថាពេលនេះម៉ោងប៉ុន្មានទៅហើយនោះទេ !!។

< ហ្ហឹម..> ដោយសារតែពន្លឺព្រះអាទិត្យបានរះចូលមកតាមបង្អួចប៉ះលើផ្ទៃមុខរលោងធ្វើឪ្យរាងតូចច្រឡឹងត្រូវបម្រាស់ខ្លួនគេចជ្រប់មុខលើដើមទ្រូងមាំខណៈដែលដៃអ្នកម្ខាងបានឱបក្រសោបរូបគេយ៉ាងណែនទើបរាងតូចចាប់ផ្តើមបើកភ្នែកសន្សឹមៗងើយសម្លឹងមើលផ្ទៃមុខដល់សែនសង្ហារបស់លោកពូ..។

< មិចមុខពូហ្គុកដូចទន្សាយចឹង ?? > ថេយ៉ុង
ងើយសម្លឹងលោកពូព្រមទាំងនិយាយថាដោយការសើចខ្ទប់មាត់ព្រោះកាន់តែសម្លឹងមើលលោកពូរបស់ខ្លួនយូរទៅគេមានអារម្មណ៍ថាពិតជាដូចទន្សាយខ្លាំងណាស់។

< ប៉ុន្តែគាត់ក៏សង្ហា ថែមទាំងសង្ហាខ្លាំងទៀត
ផងហិហិ > ថេយ៉ុង លើកដៃប៉ះបបូរមាត់លោកពូ
ថ្នមៗប៉ុន្តែខណៈនោះស្រាប់តែត្រូវលោកពូលើកដៃមកចាប់ដៃរបស់គេធ្វើឪ្យរាងតូចត្រូវបើកភ្នែកធំៗភ្ញាក់កន្ទ្រាក់ខ្លួនបន្តិច។

< ធ្វើអី? > ជុងហ្គុក បើកភ្នែកឈ្ងោកមុខសួរទៅកាន់ក្មេងតូចដែលកំពុងនៅក្នុងរង្វង់ដៃខ្លួនដេកធ្វើភ្នែកភ្លឹះៗ នោះ។

< ថេយ៍ៗ..> ថេយ៉ុង បានឃើញមុខលោកពូហើយ
បែរជារតិបរតុបនិយាយមិនចេញធ្វើភ្នែកក្រឡាប់ចុះ
ឡើងដើម្បីគេចទើប ជុងហ្គុក ត្រូវស្ទុះងើបឡើងមក ទ្រោមនៅពីលើរាងកាយតូចច្រឡឹងព្រមទាំងហាស្ដីថាបន្ត។

< មុននេះក៏ដូចជាបានឮក្មេងខ្លះលួចជេរពូថាមុខដូចទន្សាយទៀតផង? តើជាក្មេងណាទៅណ្ន៎ ?? >
ជុងហ្គុក

< គឺ..អឺ > ថេយ៉ុង ឮលោកពូថាអ៊ីចឹងនោះកាន់តែភ័យប៉ុន្តែទឹកមុខភ័យៗរបស់គេហាក់បីជាធ្វើឪ្យអ្នកម្ខាងបានឃើញហើយធ្លាយការអស់សំណើចចេញមក។

< គេនិយាយថាក្មេងដែលនិយាយកុហកមនុស្សចាស់គឺជាក្មេងអត់ល្អ អញ្ចឹងហើយបើសិនជាធ្វើខុសគួរតែ ទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វើហើយនិយាយការពិត > ជុងហ្គុក

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now