ភាគទី24 : ពូហ្គុកមានអ្នកណាមែន ??

3.8K 138 0
                                        

ខណៈពេលរៀបចំខ្លួនប្រាណរួចរាល់ហើយនោះ
ជុងហ្គុក បានដើរចេញពីក្នុងបន្ទប់សម្រាកដោយមាន រាងតូចច្រឡឹងមានឈ្មោះជាអនាគតភរិយាដើរឱបដៃ នាយយ៉ាងស្អិតរមួតនរណាបានឃើញហើយនោះទោះបីជាមិនប្រាប់ប៉ុន្តែប្រាកដជាអាចមើលដឹងហើយថាពួកគេទាំងពីរត្រូវជាអ្វីនឹងគ្នា ??។

< ថេយ៍..> ឈិនហេ កំពុងនៅក្បែរខាងមុខសណ្ឋាគារដើម្បីចង់ស្កាក់ផ្លូវរាងតូចនោះខណៈពេលឃើញគេដើរចេញមកទើបស្រដីហៅឈ្មោះគេដោយ
ស្នាមញញឹម។

ប៉ុន្តែក្រោយមកស្នាមញញឹមមួយនោះត្រូវរលាយ
ខ្ទេចវិញអស់នៅពេលគេក្រឡេកភ្នែកទៅបានឃើញដៃរបស់ ថេយ៉ុង កំពុងឱបដៃអាម្នាក់នោះយ៉ាងស្អិតរមួត..នេះមានន័យថាយ៉ាងមិច? តើពួកគេមិនបានឈ្លោះគ្នាដូចអ្វីដែលខ្លួនបានគិតទុកទេមែនទេ ??។

< តើបងប្រុស ឈិនហេ មានការអ្វីមែនទេ ?? >
ថេយ៉ុង សួរទៅកាន់អ្នកម្ខាងតាមធម្មតាជាមួយនឹង
ទឹកមុខរាប់ស្មើរ ហាក់បីមិនដូចជាកាលពីម្សិលមិញដែលញញឹមស្រស់ស្រាយដាក់គេធ្វើឪ្យនាយកម្លោះឈិនហេ បានឃើញអ៊ីចឹងកាន់តែចម្លែកចិត្តហើយមានការងឿងឆ្ងល់ជាខ្លាំង។

< គ្មានអ្វីទេ គ្រាន់តែថ្ងៃនេះខ្ញុំទំនេរទើបចង់បបួលថេយ៍ទៅដើរលេងទៀត ព្រោះកាលពីម្សិលមិញបាន
ឮនិយាយថាសប្បាយទើបខ្លាចក្រែងថាថេយ៍ចង់ទៅ
ដើរលេងអីទៀតចឹង? > ឈិនហេ

< អរគុណបងប្រុស ឈិនហេ ហើយដែលបបួល
ក៏ប៉ុន្តែចាំពូហ្គុកទំនេរពីការងារថេយ៍ៗឪ្យគាត់ជូនទៅ
វិញព្រោះថេយ៍ៗចង់ទៅជាមួយនឹងពូហ្គុក > ថេយ៉ុង ពោលពាក្យប៉ុន្មានម៉ាត់នេះចេញមកធ្វើឪ្យរាងក្រាស់ឈរនៅស្ងៀមមិនព្រមមាត់អ្វីនោះស្រាប់តែបញ្ចេញ
ស្នាមញញឹមចុងមាត់ចំអកទៅកាន់អ្នកម្ខាងជាមួយ
នឹងការសមចិត្ត។

< អ..អរបែបហ្នឹងឬ? > ឈិនហេ កាលបើឮដូច្នេះ កាន់តែញញឹមលេងសមត្រូវគ្រវាសអណ្ដាតនិយាយ លេងចេញ។

< បើអ៊ីចឹងពួកយើងទៅសិនហើយ តោះពូហ្គុក > ថេយ៉ុង ថាហើយឱបដៃលោកពូដើរចេញទៅខាង
ក្រៅតម្រង់ទៅរកឡានចតនៅខាងមុខសណ្ឋាគារ។

< ថ្ងៃនេះមិនចង់ទៅដើរលេងទៀតទេឬ? > ជុងហ្គុក
ធ្វើជាស្រដីសួរទៅកាន់រាងតូចទាំងដែលការពិតក្នុង
ចិត្តកំពុងតែរំភើបលួចសប្បាយចិត្តជាមួយនឹងពាក្យ
សម្ដីដែលរូបគេបាននិយាយមុននេះ។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now